សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​កោះកុងត្រូវ​​ផ្អាក​សកម្មភាព​ទាំង​ស្រុង

សមត្ថកិច្ច​ចម្រុះ​បាន​​អះអាង​ថាសកម្មភាព​នៃ​ការ​សាងសង់សិប្បកម្ម​កែច្នៃ​វល្លិ​រមៀតនៅ​ក្នុង​ឃុំ​ឫស្សីជ្រំស្រុក​ថ្មបាំងខេត្ត​កោះកុងនិង​ការ​គ្រោង​ប្រមូល​វល្លិ​រមៀតត្រូវ​បាន​ផ្អាក​សកម្មភាព​ទាំង​ស្រុង។​ ​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កោះកុង ​បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​មន្ត្រី​មន្ទីរ​បរិស្ថាន ​ខេត្ត​កោះកុង ជាមួយ​នឹង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ បាន​ចុះ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង ក្រុមហ៊ុន​ដែល​គ្រោង​ដំណើរ​ការ​កែច្នៃ​វល្លិ​រមៀត មាន​ទីតាំង​នៅ​ភូមិ​គគីរជ្រុំ ឃុំ​ឫស្សីជ្រំ ស្រុក​ថ្មបាំង បន្ទាប់​ពី​ក្រសួង​បរិស្ថាន​ បាន​ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្អាក​សកម្មភាព​ជា​បន្ទាន់ និង​បាន​ស្នើសុំ​អន្តរាគមន៍​ជា​បន្ទាន់​ទៅ​កាន់ អភិបាល​ខេត្ត​កោះកុង ​នូវ​ការ​សាងសង់​បង្កើត​ទីតាំង​កែច្នៃ​វល្លិ​រមៀត និង​ការ​គ្រោង​ប្រមូល​វល្លិ​រមៀត នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិ​សាស្ត្រ ខេត្ត​កោះកុង។ …

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fXYz4v