គណបក្សយុវជនកម្ពុជានឹង​​ធ្វើ​បាតុកម្ម ប្រឆាំង​វៀតណាម​នៅថ្ងៃទី​១០ ខែតុលា

គណបក្ស​យុវជន​កម្ពុជា​ អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​ភាគី​វៀតណាម​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ភាគី​វៀតណាម​ បាន​រំលោភ​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ និង​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​គណបក្ស​នេះ​កន្លង​មក​។​ ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ស្ដី​ពី​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ ពី​ភាគី​វៀតណាម​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ គណបក្ស​យុវជន​កម្ពុជា​ នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ ពី​ភាគី​វៀតណាម​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​ធ្វើ​បាតុកម្ម​មុខ​ទីស្នាក់ការ​នៃ​អង្គការសហប្រជាជាតិ​ ប្រចាំ​ប្រទេស​កម្ពុជា​ ផង​ដែរ​។​ …​

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d5mPyZ