រដ្ឋ​មន្ត្រីលើ​កទឹ​ក​ចិត្ត​យុ​វ​ជន​ឱ្យ​ចូ​ល​រួម​ក្នុ​ង​ពិព័​រណ៍​វិទ្យា​សា​ស្ត្រ​ ដើម្បី​ជំ​រុ​ញកា​រ​អ​ភិ​វ​ឌ្ឍ

​លោក ​ហង់​ជួន ​ណារ៉ុន ​រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​លើក​ទឹក​ចិត្ដ​យុវជន​ឱ្យ​ចូល​រួម​ក្នុង​ព្រឹត្ដិ​ការណ៍​មហោ​ស្រព​ពិព័រ​ណ៍​វិទ្យា​សាស្រ្ដ​កម្ពុជា​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឡើង​តាម​អន​ឡាញ​​ចាប់​ពីថ្ងៃទី ២៥​-២៩ ខែមករា ​ក្រោមប្រ​ធាន​បទ ​«ត្រៀម​ខ្លួន​ ដើម្បី​អនា​គត» ​ស្រប​ពេល​កម្ពុជា​កំពុង​ត្រូ​វការ​ធន​ធាន​មនុស្ស​លើ​ជំនាញ​នេះ​ ដើម្បី​ជំរុញ​ការ​អភិវ​ឌ្ឍ។ មហោ​ស្រព​ពិព័រណ៍​វិទ្យា​សាស្រ្ត​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៦​ ឆ្នាំ​នេះ​ បាន​​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អង្គ​ការ​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុ​វជន និងកីឡា​សម្រាប់​សិស្ស-​និស្សិត​នៅទូទាំងប្រទេស​អាច​ចូល​ទស្សនារយៈ ពេល ៥ ថ្ងៃ ចាប់​ពីម៉ោង ៩​ ព្រឹក​ដល់​ ១១ ​ថ្ងៃ​ត្រង់ (ពីថ្ងៃទី ២៥​-២៩)។ …

វ៉ន ដារ៉ា
https://bit.ly/3plJWsK