ខ្មែរថាមស៍
រដ្ឋាភិបាលទួរគី នឹងបញ្ជូនភស្តុតាងឲ្យកម្ពុជា ដើម្បីស្នើបិទសាលាហ្សាម៉ាន់
រដ្ឋាភិបាលទួរគី កំពុងរៀបចំឯកសារ និងភស្តុតាងបញ្ជូនមករដ្ឋាភិបាលកម្ពុជា ដើម្បីស្នើឲ្យបិទសាលាហ្សាម៉ាន់ ក្រោយពីរដ្ឋាភិបាលទួរគី សង្ស័យថា សាលាហ្សាម៉ាន់ ដែលបច្ចុប្បន្នមានសិស្ស និងនិស្សិតកម្ពុជា ជាងពីរពាន់នាក់កំពុងសិក្សា ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើតាមការអះអាងរបស់លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូតទួរគី ប្រចាំនៅកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2cl9Hbk
ផ្សារភ្ជាប់អ្នកភូមិទៅនឹងសេវាសុខភាព
នៅថ្ងៃដែលអ្នកស្រី តេង លាងគីម ត្រូវបានជ្រើសរើសជាអ្នកស្ម័គ្រចិត្តសុខភាពភូមិ គាត់មិនបានប្រាកដទេថាគាត់អាចធ្វើវាបាន។ ការងារនេះតម្រូវឱ្យគាត់អប់រំស្ត្រីស្តីពីសុខភាពមាតា និងទារក នៅក្នុងភូមិ សិរី សុខា ខេត្តក្រចេះ។ គាត់បានទទួលតួនាទីនេះ ខណៈពេលដែលគាត់មានអារម្មណ៍ថាគាត់មិនទាន់មានចំនេះដឹងគ្រប់គ្រាន់នៅឡើយ ហើយសព្វថ្ងៃនេះ រយៈ២០ឆ្នាំក្រោយមក គាត់នៅតែបន្តបំពេញតួនាទីនេះ។ “អ្វីដែលជម្រុញឱ្យខ្ញុំនៅបន្តការងារនេះ គឺដើម្បីជួយដល់ស្ត្រីជាម្តាយអាចបង្កើតកូនដោយសុវត្ថិភាព ជាមួយនឹងទារកដែលមានសុខភាពល្អ” គាត់បានមានប្រសាសន៍។ អ្នកស្រី តេង លាងគីម ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពកន្ទួត និងមន្ទីរសុខាភិបាលខេត្តក្រចេះ។ អ្នកស្រី គឺជាផ្នែកមួយនៃកិច្ចផ្តួចផ្តើមដែលគាំទ្រដោយអង្គការ Unicef ដើម្បីលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយសុវត្ថិភាព និងការបង្ការជម្ងឺតេតាណូសម្តាយ និងទារក។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/29910/linking-villagers-to-health-services/
វិញ្ញាបនបត្រ Gold Green បានទៅសណ្ឋាគារ Knai Bang Chatt
សណ្ឋាគារ Knai Bang Chatt ខេត្តកែប គឺជាសណ្ឋាគារកម្ពុជាដំបូងដែលទទួលបានលិខិតបញ្ជាក់មាសនៅក្នុងកិច្ចផ្តួចផ្តើមអន្តរជាតិ Green Growth 2050 បន្ទាប់ពីសណ្ឋាគារនេះត្រូវបានទទួលស្គាល់ដោយអ្នកឯកទេសឧស្សាហកម្ម។ ក្នុងខែសីហា ក្រុមអ្នកឯកទេសអូស្ត្រាលីមួយក្រុម បានធ្វើអូឌីតឯករាជ្យមួយ និងបានរកឃើញថា សណ្ឋាគារនេះត្រូវបានគ្របដណ្តបដោយការទទួលខុសត្រូវសង្គមចំនួន ៤០០ និងសូចនករប្រកបដោយនិរន្តភាព ដែលរាប់ចាប់តាំងពីសិទ្ធិមនុស្ស ដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29916/gold-green-for-knai-bang-chatt/
បុណ្យអុំទូកឆ្នាំនេះនឹងធ្វើឡើង បើទោះបីទឹកសល់កម្ពស់ ២ម៉ែត្រ
បន្ទាប់ពីបានផ្អាកពិធីបុណ្យអុំទូកកាលពីឆ្នាំមុនដោយសារទឹកមិនគ្រប់គ្រាន់លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃម្សិលមិញថាយ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំនេះ បើទោះបីជាទឹកនៅក្នុងទន្លេសល់កម្ពស់ ២ម៉ែត្រក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃចន្ទ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះត្រូវតែធ្វើពិធីអុំទូកហើយ។ ទឹកនៅសល់តែ ២ម៉ែត្រក៏អុំដែរ»។ ...
មុំ គន្ធា
http://bit.ly/2czhYV7
ផលិតផលទឹកត្នោតខ្មែរអាចផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក
ផលិតផលទឹកត្នោតឥឡូវអាចប្រើបានបម្រើតម្រូវការក្នុងស្រុកបន្ទាប់ពីការផលិតបានចាប់ផ្តើមប៉ុន្មានខែមុនខណៈអ្នកផលិតកំពុងសម្លឹងមើលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែក៏មានផែនការនាំចេញទៅក្រៅប្រទេសផងដែរ។ លោក អៀង សុធារ៉ា ស្ថាបនិករបស់ vender បន្លែសរីរាង្គភាសាខ្មែរអង្គការកិច្ចសហប្រតិបត្តិការ បានឲ្យដឹងថា គំនិតនៃការផលិតភេសជ្ជៈដែលធ្វើចេញពីទឹកត្នោតសុទ្ធ និងទឹកត្នោតផលិតបានដូចជា ស្ករ ភេសជ្ជៈ គ្រឿងស្រវឹង និងទឹកខ្មេះ គឺធ្វើឡើងដោយមានគោលបំណងដើម្បីបង្កើនអត្ថប្រយោជន៍ឲ្យបានច្រើនចេញពីទឹកត្នោត។ ...
ជា វណ្ណៈ
http://bit.ly/2cgVY0a
សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
លោក ស ខេង ឲ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរពេលបុណ្យភ្ជុំបិណ្ឌ
ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...
មុំ គន្ធា
http://bit.ly/2cj5WTS
រដ្ឋាភិបាល ផ្តល់មេដាយដល់សកម្មជនការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្តល់មេដាយមុនីសារាភ័ណ្ឌ ចំនួន១១គ្រឿង ជូនទៅដល់អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង សកម្មជន Facebook កញ្ញា ធី សុវណ្ណថា ដោយរដ្ឋាភិបាលបានចាត់ទុកថា មានស្នាដៃក្នុងការចូលរួម អភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cgT9wg
រាជរដ្ឋាភិបាល បញ្ចេញ$២៧លានដើម្បីទប់តម្លៃស្រូវធ្លាក់ចុះ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...
សុខ ចាន់
http://bit.ly/2cx6EsO
តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា
កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/
តម្លៃដីបាវិតនៅថេរដដែល
ការធ្លាក់ចុះនូវតម្រូវការដីនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញថា តម្លៃដីនៅតែថេរដដែលនៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមក្រុមអ្នកឧស្សាហកម្ម។ ទាក់ទងនឹងស្ថេរភាពនៃការល់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មតិចតួច បានជួយដល់ដល់ការធានាតម្លៃដី ដែលបានកើនខ្ពស់បំផុតនៅក្នុងឆ្នាំ ២០០៨ នៅមិនទាន់ធ្លាក់ចុះនៅឡើយ ប៉ុន្តែតម្រូវការច្រើនទៀតនឹងងើបឡើងវិញនៅក្នុងទីផ្សារ នេះបើតាមប្រសាសន៍លោកអគ្គនាយកក្រុមហ៊ុន Asia Real Estate Cambodia Co., លោក ពូវ អៀវគង់ ដែលបានប្រាប់មកកាសែតខ្មែរថាមស៍។ ...
Sum Manet
http://www.khmertimeskh.com/news/29824/bavet-land-prices-stable/
ក្រសួងពាណិជ្ជកម្មដាក់ដំណើរការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងពាណិជ្ជកម្មជាមួយនឹងធនាគារឯកទេសវីងបានចុះហត្ថលេខាជាផ្លូវការក្នុងការចាប់ផ្តើមអនុវត្តអនុស្សរណៈយោគយល់គ្នា(MOU)សម្រាប់ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក E-payment នៃប្រាក់ចំណូល និងការចំណាយប្រតិបត្តិការរបស់ក្រសួងទាំងមូល ក្នុងបំណងពង្រឹងសេវាសាធារណៈរបស់ខ្លួនដល់អតិថិជន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលមានវត្តមានក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រការអនុវត្តអនុស្សរណៈយោគយល់គ្នាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារឯកទេសវីង បានចុះហត្ថលេខាតាំងពីទីថ្ងៃទី៩ ក្នុងខែនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/2cZhQDw
កម្ពុជាមិនពេញចិត្តសហគមន៍អន្តរជាតិ ជ្រៀតជ្រែកនយោបាយ
តបទៅនឹងក្តីបារម្ភក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋទាំង ៣៩ ទៅលើស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានឆ្លើយថាលោកមិនស្វាគមន៍ទៅនឹងសកម្មភាពជ្រៀតជ្រែកណាមួយនៅក្នុងស្ថានភាពនយោបាយរបស់កម្ពុជា ឡើយ។ តាមរយៈសម័យប្រជុំទៀតទាត់លើកទី ៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍ និងសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូ នៃបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួចមក លោក ណី សំអុល បានលើកឡើងថា គណបក្សនយោបាយ និងអង្គភាពមួយចំនួន គ្រាន់តែធ្វើសកម្មភាពដើម្បីអត្តប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេ តាមការរៀបចំ ការញុះញង់ និងការសម្ដែងល្ខោន ធ្វើឲ្យមានអស្ថិរភាពនៅកម្ពុជា តែប៉ុណ្ណោះហើយក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខសម្រាប់ផលប្រយោជន៍សាធារណៈ និងឯកជន។ ...
តាំង វីដា
http://bit.ly/2cSDwfX
ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា ជំរុញឲ្យអង្គការអន្តរជាតិទប់ស្កាត់ការកាប់បំផ្លាញដើមឈើ
ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានជំរុញឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវខិតខំការពារដើមជ័រច្បោះ កំពុងរងនូវវិនាសកម្មដែលអាចនឹងអស់ក្នុងរយៈពេល៦ខែយ៉ាងយូរដោយសារតែការកាប់ឈើនៅក្នុងតំបន់ព្រៃការពារនិងនៅក្នុងព្រៃសហគមន៍ដើម្បីផ្គត់ផ្គង់ឈើដល់រោងចក្រអារឈើនៅជុំវិញតំបន់នោះ ក្រោមការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលបែបបទរកស៊ីឈើខុសច្បាប់។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cNu7HM
ធនាគារស្រូវឲ្យកសិករឈប់លក់ស្រូវក្នុងតម្លៃ ក្រោម៨៤០រៀល
ដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុប្បន្ននេះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី បានប្រកាសជូនដំណឹងដល់ប្រជាកសិករទាំងអស់នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ឈប់បន្តលក់ស្រូវសែនក្រអូបសើមនៅក្នុងតម្លៃក្រោម៨៤០រៀលក្នុងមួយគីឡូក្រាមមិនតែប៉ុណ្ណោះធនាគារស្រូវនឹងចុះទៅទិញស្រូវប្រជាកសិករនៅនឹងកន្លែងក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារស្រូវដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/2cBd9NU
សហជីពទម្លាក់តួលេខមក ១៧៧.៥៩ដុល្លារសម្រាប់ប្រាក់ខែគោល
ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...
មុំ គន្ធា
http://bit.ly/2d4g8Qb
ថៃនឹងដោះស្រាយឧបសគ្គពាណិជ្ជកម្មផលិតផលកសិដ្ឋាន
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ កំពុងស្វែងរកឧបសគ្គនានានៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ “កិច្ចផ្តួចផ្តើមផលិតផលកសិដ្ឋាន” របស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា លាវ មីយ៉ាន់ម៉ា និងវៀតណាម ជាមួយនឹងគោលបំណងវែងឆ្ងាយនៃការបំបាត់ចោលនូវឧបសគ្គទាំងនោះ នេះបើយោងតាមកសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29750/thais-to-tackle-farm-barriers/
អ្នកជំនាញនឹងពិនិត្យអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមិនប្រក្រតី
គណៈកម្មការជំនាញនឹងពិនិត្យលើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមានភាពមិនប្រក្រតីប្រមាណជិត ៥០សន្លឹក ដោយសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណនោះមិនមានសញ្ជាតិខ្មែរ ពិតប្រាកដនៅថ្ងៃនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីកាលពីដើមខែកញ្ញា។ ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានឲ្យដឹងនៅរសៀលថ្ងៃម្សិលមិញថា ក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណជិត៥០សន្លឹក គ្មានសញ្ជាតិខ្មែរពិតប្រាកដនោះ នឹងចាប់ផ្តើមធ្វើការនៅថ្ងៃនេះ។ លោកបានថ្លែងថា៖ «នៅបញ្ចប់ការស្រាវជ្រាវយើងនឹងប្រាប់អំពីលទ្ធផលនោះ»។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2c9INyb
អតុល្យភាពយែនឌ័រនៅក្នុងការដាក់ពាក្យសុំការងារ
មានបុរសជាច្រើន កំពុងដាក់ពាក្យសុំបម្រើការងារតាមអនឡាញ បើធៀបនឹងនារី ដែលនេះបង្ហាញឱ្យឃើញពីការបែងចែកភេទយ៉ាងជ្រៅនៅក្នុងវិស័យកម្លាំងពលកម្មរបស់ប្រទេសជាតិ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី២ របស់ Everjobs Cambodia។ “ច្រើនជាង ៦៨ ភាគរយនៃការដាក់ពាក្យសុំការងារអនឡាញ បានមកពីអ្នកស្វែងរកការងារជាបុរស ហើយ ៣២ ភាគរយទៀតបានពីអ្នកដាក់ពាក្យជានារី,” នេះបើតាមការរៀបរាប់នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29753/gender-imbalance-in-job-applications/
វិធានការទប់ស្កាត់ប្រមូលទិញកសិផលបន្ទាប់ពីថ្លៃធ្លាក់ចុះផ្ទួនៗ
ស្របពេលតម្លៃស្រូវអង្ករធ្លាក់ថ្លៃផ្ទួនៗក្នុងប៉ុន្មានសបា្តហ៍មកនេះ ដែលបានកំពុងតែញាំញីដល់ប្រជាកសិករកម្ពុជានាពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការព្រមៗគ្នាបន្ទាន់មួយក្នុងចូលរួមដោះស្រាយបញ្ហាជូនប្រជាកសិករ ដូចជាវិធានការទប់ស្កាត់ការប្រមូលទិញកសិផលស្រូវដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម និងពង្រឹងនីតិវិធីនៃការនាំចូលអង្ករពីបរទេសជាដើម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរក្នុងប្រព័ន្ធសង្គម Facebook របស់លោកថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញវិធានការបន្ទាន់មួយក្នុងការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្មរបស់ក្រសួងបានផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មខេត្ត ទាំងអស់ក្នុងការអនុវត្ត។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញលោករដ្ឋមន្ត្រីកសិកម្មក៏បានចាត់ឲ្យក្រុមការងារតាមដាននិងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ត្រូវពិនិត្យ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះ។ ...
សុខ ចាន់
http://bit.ly/2cJKBDI
ស្ពានតាម៉ុកបានបើកឡើងវិញហើយ
អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកស្ពានតាម៉ុកឱ្យតំណើរការចរាចរណ៍កាលពីម្សិលមិញហើយ បន្ទាប់ពីកម្រិតទឹកបានស្រកចុះ ប៉ុន្តែមន្ត្រីមួយចំនួននៅតែប្រចាំការនៅស្ពាននោះ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីថ្លៃងការណ៍មួយកាលពីម្សិលមិញថា ទឹកនៅបឹងតាម៉ុកបានស្រកចុះនៅក្រោមកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ ហើយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/29768/ta-mok-bridge-reopened/
រដ្ឋចំនួន ៣៦ បារម្ភពីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា
តាមរយៈសេចក្តីប្រកាសរួមរបស់រដ្ឋចំនួន ៣៦ រួមមានសហរដ្ឋអាមេរិក អាល់បានី អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែកញ្ញា និងត្រូវបានអានជូនដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Keith Harper បានឲ្យដឹងថា តាងនាមឲ្យរដ្ឋទាំងនោះ លោកបានកត់សំគាល់ឃើញការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជា បានទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជា បានប្រកាន់យក ក្នុងការផ្ដួចផ្ដើមឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នីតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៣។ ...
តាំង វីដា
http://bit.ly/2cKwnQf
គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថា បទល្មើសនៅតែមាន
ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំដាក់ព្រៃចំនួន៥កន្លែងដែលមានផ្ទៃដីចំនួនជិត១លានហិកតារទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែបានសម្រេចកាត់ខេត្តព្រះវិហារ ចេញពីតំបន់ការពារធម្មជាតិព្រៃឡង់ ដោយសារតែជាតំបន់ព្រៃរិចរិល។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ឈើ និងការដឹកឈើខុសច្បាប់ដដែល ដោយប្រើជាទ្រង់ទ្រាយតាមរយៈម៉ូតូ និងរថយន្តសុំាយ៉ុង។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cGvtWA
អាជ្ញាធរថៃបញ្ជូនពលករកម្ពុជាត្រលប់មកវិញជាង ១០០ នាក់ជារៀងរាល់ថ្ងៃ
ជាមធ្យមក្នុងមួយថ្ងៃ មានពលរដ្ឋកម្ពុជាជាង ១០០ នាក់ត្រូវបានបញ្ជូនពីប្រទេសថៃត្រលប់មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតក្នុងអំឡុងពេលនៃការបង្ក្រាបពលករបរទេសខុសច្បាប់របស់រដ្ឋាភិបាលថៃ នេះបើយោងតាមប្រសាសន៍អភិបាលខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/29765/thais-deporting-more-than-100-daily/