មន្ត្រី​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​គ្រោះ​ធម្មជាតិ​

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ លោក​ ចាន់​ យុ​ត្ថា​ ពី​ម្សិលមិញ​បាន​ប្រាប់​ ពលរដ្ឋ​រស់នៅ​តំបន់​ភាគ​ពាយព្យ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​អាកាសធាតុ​ ក្រោយ​មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ក្នុង​ខេត្តកោះកុង​ ដែល​បង្ក​ឱ្យ​លំនៅ​ដ្ឋា​ន​ចំនួន​ ២០​ ខ្នង​ និង​អគារ​អនុ​វិទ្យាល័យ​ ១​ ខ្នង​ រង​ការ​ខូចខាត​ ដោយ​លោក​ថ្លែង​ថា​ សីតុណ្ហភាព​អតិបរមា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ស្ថិត​ក្នុង​រង្វង់​ពី​ ២៩​ ទៅ​ ៣០​ អង្សា​សេ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​និង​កំពុង​ស្ថិត​ពីលើ​ប្រទេស​កម្ពុជា​ ធ្វើ​ឱ្យ​បរិយាកាស​មាន​សភាព​ «​ក្ដៅ​ និង​ហប់​ខ្លាំង​»​។​ …

ឃុត សុភចរិយា
https://www.phnompenhpost.com/national/severe-storm-damages-least-20-houses-koh-kong-province