អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។ ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន ៤ ក្នុង​ឃុំ ស្តៅ ស្រុក​សង្គម​ថ្មី​បាន​កំពុង​តែ​នាំ​គ្នា​ផ្តិតមេដៃ ដើម្បី​ដាក់​ញ្ញត្តិ​ទៅ​អាជ្ញាធរ​ស្រុក​ក្នុង​គោលបំណង​បណ្តេញ​លោក​ បេន ដាវីស ចេញ​ពី​តំបន់​នោះ ក្រោយ​ពេល​មាន​ទំនាស់​រឿង​ការពារ​ព្រៃឈើ​។ នេះ​បើ​តាម​​ក្រុម​អ្នកភូមិ​កាលពី​ម្សិលមិញ​។ …

ផាក់ ស៊ាងលី
https://bit.ly/2FfgooT