ភ្នំពេញប៉ុស្តិ៍
ផ្ដន្ទាទោសមន្ត្រីយោធា ២ នាក់ដាក់គុកម្នាក់ៗ ១ ឆ្នាំពីបទឆបោក
មន្ត្រីយោធាជាប់ចោទ ២ នាក់កាលពីម្សិលមិញត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់គុកម្នាក់ៗ ១ ឆ្នាំពិន័យជាប្រាក់ម្នាក់ៗ ១ លានរៀល និងបានបង្គាប់ឲ្យរួមគ្នាសងប្រាក់ ៨០០០ ដុល្លារទៀតឲ្យដើមបណ្តឹង ...
ប៊ុត រស្មីគង្គា
http://bit.ly/1MaiNn7
ប្រធានមណ្ឌល ម២ ត្រូវបានគេប្តឹងពីបទពុករលួយ
ប្រធានមណ្ឌលអប់រំកែប្រែទី ២ (ម២ ឬ គុកព្រៃស) ត្រូវបានគេប្តឹងចោទប្រកាន់ថាបានកិបកេងប្រាក់ប្រចាំថ្ងៃរបស់ជនជាប់ឃុំកិបកេងប្រាក់ខែបុគ្គលិកក្រោមឱវាទយកថ្លៃប្តូរបន្ទប់ស្នាក់នៅ និងយកប្រាក់ពីសាច់ញាតិចូលជួបសួរសុខទុក្ខអ្នកជាប់ឃុំប៉ុន្តែត្រូវ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1KpuoY8
មន្ត្រីសិទ្ធិមនុស្សម្នាក់មិនចូលទៅបំភ្លឺទៅតាមដីកាកោះរបស់តុលាការ
អ្នកការពារសិទ្ធិមនុស្សសមាគមអាដហុកលោក នី ចរិយា កាលពីថ្ងៃម្សិលមិញមិនបានចូលទៅបំភ្លឺតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីទេដោយសារពុំបានទទួលដីកាផ្ទាល់ដៃទៅតាមនីតិវិធីច្បាប់ហើយករណីនេះត្រូវបានតុលាការកំពុង ...
ប៉ិច សុធារី
http://bit.ly/1W5xkzO
ជនភៀសខ្លួនម៉ុងតាញ៉ាបន្តរស់នៅក្នុងសភាពភ័យខ្លាច
ដោយថ្ងៃកំណត់ជិតមកដល់សម្រាប់ជនភៀសខ្លួនម៉ុងតាញ៉ាដែលស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជាដើម្បីវិលត្រឡប់ដោយ «ស្ម័គ្រចិត្ត» ទៅកន្លែងដែលពួកគេរងការយាយីវិញ ឬត្រូវបាន ...
ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1NoJzoV
ការលក់ស៊ីមកាត គ្មានឯកសារនៅតែបន្ត
ចរាចរណ៍ស៊ីមកាតដែលមិនបានចុះបញ្ជីគឺនៅតែត្រូវបានមើលឃើញដោយប្រតិបត្តិករទូរគមនាគមន៍បើទោះបីរយៈពេលមួយខែបន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញបញ្ជាឲ្យបញ្ឈប់ការចេញស៊ីមកាតដែលមិនចុះបញ្ជីដល់អតិថិជនក៏ដោយ។អ្នក ...
ចេង សុខហ័ង
http://bit.ly/1jCaxjp
អ្នកមានវិវាទដីធ្លីគ្រោងធ្វើការតវ៉ាពេញមួយខែនៅទីលានប្រជាធិបតេយ្យ
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញបានប្រកាសធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យរយៈពេលពេញមួយខែគិតចាប់ពីថ្ងៃទី ២៣ ខែតុលាសប្តាហ៍នេះតទៅដើម្បីស្នើសុំឲ្យសាលារាជធានីពន្លឿនការដោះស្រាយនូវបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1PFDSFu
កម្ពុជាពន្យារពេលចាកចេញ ក្រុមម៉ុងតាញ៉ា
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីម្សិលមិញថា បានពន្យាពេល ការចាកចេញពីកម្ពុជា សម្រាប់ជនភៀសខ្លួន ម៉ុងតាញ៉ា និងអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងអស់ដែលមិនបានចុះបញ្ជីរផងដែរ។ ...
ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1PBrmry
ស្ត្រីមេខ្យល់ជួញដូរមនុស្ស ៦ នាក់ជាប់ទោសម្នាក់ៗ ៧ ឆ្នាំ
ជនជាប់ចោទមេខ្យល់ជួញដូរមនុស្ស ៦ នាក់កាលពីម្សិលមិញត្រូវសាលាដំបូងភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់គុកម្នាក់ៗកំណត់ ៧ ឆ្នាំពាក់ព័ន្ធនឹងជួញដូរនារីក្រមុំខ្មែរ ៣ នាក់នាំទៅរៀបការជាមួយបុរសចិនខុសច្បាប់តាមរូបភាពចេញទៅធ្វើជាកម្មការិនីរោងចក្រ និងសម្អាងការ ...
ប៊ុត រស្មីគង្គា
http://bit.ly/1hRYEnA
រឿងជនភៀសខ្លួនអូស្ត្រាលីបានទទួលរងការរិះគន់ជាថ្មី
កិច្ចព្រមព្រៀងតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនអូស្ត្រាលីជាមួយកម្ពុជាបានរងការរិះគន់ជាថ្មីបន្ទាប់ពីបុរសម្នាក់ក្នុងចំណោមក្រុមជនភៀសខ្លួន ៤ នាក់ដំបូងត្រូវបានផ្ទេរពីកោះ Nauru កាលពីខែមិថុនា។បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ...
Zoe Holman
http://bit.ly/1Xj1lP5
ចំណូលគ្រួសារកើនឡើង ស្របនឹងកំណើននៃបំណុល
ប្រាក់ចំណូលគ្រួសារកម្ពុជាបានកើនឡើង ១៦ ភាគរយកាលពីឆ្នាំ២០១៤ ធៀបនឹងឆ្នាំ២០១៣ ខណៈទំហំកម្ចីជាមធ្យមបានកើនឡើង ២ភាគរយ ជាមួយនឹងបំណុលបានកើនឡើងនៅក្នុងទីក្រុង និងតំបន់ជនបទ។ នេះបើយោងតាមរបាយការណ៍ការអង្កេតរបស់ក្រសួងផែនការ។ចំណូលសរុប និង ...
Ananth Baliga
http://bit.ly/1GhsgGX
កម្ពុជាស្នើឲ្យថៃ ផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករជាង ៩ ម៉ឺននាក់
នៅក្នុងជំនួបចំនួន ៣ កម្ពុជាបានស្នើឲ្យភាគីថៃផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជាជាង ៩ ម៉ឺននាក់ដែលមានលិខិតឆ្លងដែនរួចហើយខណៈដែលថៃបានយល់ព្រមទទួលយកសំណើរបស់កម្ពុជាក្នុងការបញ្ឈប់ការចាប់ខ្លួនពលករដែលកាន់ប័ណ្ណស្នាក់នៅ ...
សែន ដាវីត
http://bit.ly/1GS9yjT
គ្រូពេទ្យ ជ្រិន បដិសេធចំពោះបទចោទចម្លងអេដស៍ដល់អ្នកភូមិជាង ២០០ នាក់
សំឡេងទ្រហោយំពីសំណាក់ក្រុមគ្រួសារបានឮឡើងនៅពេលដែលរថយន្តដឹកជនជាប់សង្ស័យជាគ្រូពេទ្យអត់អាជ្ញាប័ណ្ណដែលបានបង្កឲ្យប្រជាពលរដ្ឋជាង ២០០ នាក់នៅក្នុងភូមិរកា ស្រុកសង្កែ ឆ្លងមេរោគអេដស៍ស្របពេលដែលជនសង្ស័យបានបដិសេធរាល់ការចោទ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1MSSfWm
ឧទ្ធរណ៍ជម្រះក្ដីក្រុមជួញក្រលៀន ៣ នាក់
សាលាឧទ្ធរណ៍ពីម្សិលមិញបានជំនុំជម្រះជនជាប់ចោទបីនាក់ពាក់ព័ន្ធជួញដូរក្រលៀនជនរងគ្រោះជាតិខ្មែរអ៊ិស្លាមបីនាក់កាលពីឆ្នាំ ២០១២ ដែលជនជាប់ចោទត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសម្នាក់ ១៥ ឆ្នាំខណៈពីរនាក់ទៀតផ្តន្ទាទោសម្នាក់ៗ ១០ ឆ្នាំ។ ...
គឹម សារុំ
http://bit.ly/1GoSyqB
និស្សិតខ្មែរ ៥ រូបទៅរៀនបើកយន្ដហោះនៅវៀតណាម
អ្នករៀនបើកបរយន្តហោះកម្ពុជា ៥ រូបបន្ថែមទៀតបានចូលរួមការបណ្តុះបណ្តាលជាអ្នកបើកយន្តហោះរយៈពេល ១៦ខែ របស់វគ្គបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុន Viet Flight Training (VFT) វៀតណាម។ និស្សិតទាំង៥រូបគឺជាក្រុមទីពីរក្នុងចំណោមនិស្សិតកម្ពុជាដែលចុះឈ្មោះនៅក្នុង ...
Ayanna Runcie
http://bit.ly/1RVixY3
ពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តទៅតាមការគ្រោងទុក
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាឲ្យសាលារាជធានីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាខាងមុខនេះទៅតាមការគ្រោងទុកខណៈដែលទឹកទន្លេមេគង្គនៅឆ្នាំនេះមានកម្រិតទាបជាង ...
ប៉ិច សុធារី
http://bit.ly/1W1Vawq
សន្និសិទស្តីពីគ្រឿងញៀន ធ្វើឡើងនៅទីក្រុងបាងកក
ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា បានចូលរួមសន្និសិទស្តីពីបញ្ហានៃការផលិតថ្នាំញៀន និងការជួញដូរមនុស្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញ។ សន្និសិទនេះ មានរយៈពេលបីថ្ងៃ ដែលមានការចូលរួមពីប្រតិភូ ១៤០ នាក់ មកពីប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...
Charles Parkinson
http://www.phnompenhpost.com/national/drug-officials-meet-bangkok
ផែភ្នំពេញទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិន
កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កាលពីថ្ងៃម្សិលមិញបានចាប់ផ្ដើមធ្វើ road show (ការបង្ហាញទីផ្សារ) សម្រាប់ការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) ដល់វិនិយោគិន ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីការវិនិយោគផ្សារហ៊ុននេះ។PPAP ដែលជាសហគ្រាសរដ្ឋដែលប្រតិបត្តិការកំពង់ផែឈានមុខគេទី ...
Cam McGrath
http://bit.ly/1MQOFvR
ព្រះមហាក្សត្រប្រទានរាជដំណាក់មួយកន្លែងឲ្យមន្ទីរពេទ្យគន្ធបុប្ជា
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសប្រទានរាជទ្រព្យជាព្រះរាជដំណាក់មួយកន្លែងស្ថិតនៅទឹកដីខេត្តកោះកុងជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសម្រាលដល់ការចំណាយលើផ្នែកហិរញ្ញវត្ថុដែលមន្ទីរពេទ្យកំពុងជួបប្រទះសព្វថ្ងៃក្នុងការបន្តជួយសង្គ្រោះដល់ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1RThpnI
រង់ចាំដំណោះស្រាយជាង ៤ ឆ្នាំគ្មានលទ្ធផលនាំគ្នាតវ៉ាជាថ្មី
ពលរដ្ឋជាង ២០០ នាក់ដែលរួមមានទាំងជនជាតិដើមភាគតិចផងនោះបាននាំគ្នាធ្វើបាតុកម្មនៅមុខសាលាខេត្តកំពង់ស្ពឺកាលពីម្សិលមិញដើម្បីទាមទារដីជាង ៣ ពាន់ហិកតាពីក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ មកវិញបន្ទាប់ពីរង់ចាំ ...
ផាក់ ស៊ាងលី
http://bit.ly/1LlgQRp
គម្រោងកម្ចីគ្មានការប្រាក់ជួយដល់ក្រុម LGBT
ក្រុមពលរដ្ឋស្រលាញ់ភេទដូចគ្នា ឬ LGBT ដែលកំពុងជួបភាពក្រីក្រដោយសារការរើសអើង និងពេលខ្លះត្រូវបង្ខំចិត្តបម្រើសេវាផ្លូវភេទដើម្បីជីវភាព ប្រហែលនឹងទទួលបានអត្ថប្រយោជន៍ក្នុងពេលឆាប់ៗនេះ ពីគម្រោងយុទ្ធនាការថ្មីតាម អនឡាញ ដែលត្រូវបានបង្កើតឡើងដើម្បី រៃអង្គាសប្រាក់ជួយកសាងជីវិត ...
Jamie Elliott
http://bit.ly/1RXr5h6
លោក ហ៊ុន សែន បារម្ភខ្លាចរោងចក្ររត់ទៅប្រទេសផ្សេង
កម្មកររោងចក្រកាត់ដេរ និងស្បែកជើង នឹងទទួលបានប្រាក់ឈ្នួលថ្មី នៅដើមឆ្នាំក្រោយ ហើយប្រាក់ឈ្នួលថ្មីនេះនឹងខ្ពស់ជាងប្រទេសដទៃទៀតដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តីព្រួយបារម្ភអំពីរោងចក្រមួយចំនួន អាចផ្លាស់ទៅកាន់ប្រទេស ...
មុំ គន្ធា
http://bit.ly/1PD3Zgk
រដ្ឋមន្ត្រីថាក្រសួងនឹងផ្ដល់ប័ណ្ណដីពី ៥៧ ទៅ ៦៥% នៅឆ្នាំនេះ
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់បានថ្លែងថាក្រសួងនឹងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងដីរដ្ឋ ឯកជន និងដីសហគមន៍ជនជាតិដើមភាគតិចឲ្យបានពី ៥៧ ភាគរយទៅ ៦៥ ភាគរយនៅឆ្នាំ ២០១៥ ខណៈដែលស្ថានភាពជម្លោះដីធ្លីនៅតែ ...
សែន ដាវីត
http://bit.ly/1XgA53J
មេដឹកនាំសហជីពឯករាជ្យនឹងពិភាក្សាជាថ្មីទៀតពីបញ្ហាប្រាក់ឈ្នួលកម្មករ
សហជីពកម្មករកាត់ដេរដែលមិនរីករាយនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៤០ ដុល្លារដែលទើបប្រកាសនាពេលថ្មីៗនេះសម្រាប់ឆ្នាំក្រោយនៅក្នុងវិស័យកាត់ដេរនឹងជួបពិភាក្សាគ្នានាសប្តាហ៍នេះថាតើពួកគេនឹងធ្វើបាតុកម្មឬអត់អំពីបញ្ហា ...
មុំ គន្ធា
http://bit.ly/1LZw9Tb
កងរាជអាវុធហត្ថព្រមានចាត់វិធានការលើរថយន្តពាក់ស្លាកលេខ ខ.ម
កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមានចាត់វិធានការចំពោះមុខច្បាប់ទៅដល់មន្ត្រីប្រដាប់អាវុធទាំងឡាយណាដែលបង្កការលំបាកដល់មន្ត្រីដែលចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទប្រើស្លាកលេខ ខ.ម ដែលគ្រោងធ្វើនៅថ្ងៃទី ២៦ ខែតុលាខាងមុខនេះ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1QKfErY