អូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី
នៅថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៤ ក្រុមការងាររបស់អង្គការអូឌីស៊ី បានចូលរួមក្នុងកិច្ចប្រជុំក្រុមមេធាវី។ នៅក្នុងកិច្ចប្រជុំនេះអូឌីស៊ី បានបង្ហាញអ្នកចូលរួមនូវទំព័រច្បាប់ និងបទបញ្ជារបស់អូឌីស៊ី ហើយបានស្នើសុំយោបល់ និងមតិពីក្រុមមេធាវី ដើម្បីកែលម្អទំព័រនេះ។ ក្រុមមេធាវីដែលចូលរួម គឺមកពីក្រុមហ៊ុនច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនដូចជា ក្រុមមេធាវី វិស្ណុ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការសកម្មភាពដើម្បីកុមារ (APLE) ។ ល។ ប្រសិនបើអ្នកត្រូវការភាពងាយស្រួលក្នុងការទាញយកឯកសារច្បាប់ទាក់ទងនឹងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា (ជាភាសាអង់គ្លេស និងភាសាខ្មែរ) សូមចូលទៅក្នុងទំព័រច្បាប់របស់វេបសាយអូឌីស៊ី។