ការពិភាក្សាជាក្រុមរបស់អូឌីស៊ីស្តីពីគេហទំព័រជាភាសាខ្មែរ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ អង្គការអូឌីស៊ី បានធ្វើការពិភាក្សាជាក្រុមផ្តោតលើគេហទំព័រជាភាសាខ្មែររបស់អូឌីស៊ី។ គោលបំណងគឺដើម្បី (១) បង្ហាញគេហទំព័រជាភាសាខ្មែររបស់អូឌីស៊ី តាមរយៈការស្វែងរកទិន្នន័យ និងរចនាសម្ព័ន្ធវេបសាយរបស់អង្គការអូឌីស៊ី រួមទាំងការបង្ហាញអំពីរបៀបដែលទំព័រអនុញ្ញាតឱ្យមានការចែករំលែក និងបញ្ចូលព័ត៌មានឆ្លងស្ថាប័ន (២) ស្វែងរកមតិយោបល់របស់អ្នកប្រើ និងមតិស្ថាបនាលើគេហទំព័រជាភាសាខ្មែររបស់អង្គការអូឌីស៊ីដែលកំពុងដំណើរការ (៣) បង្កើតបណ្តាញ និងស្វែងយល់ពីរបៀប ដែលអ្នកចូលរួមអាចរួមចំណែកក្នុងការចែករំលែកទិន្នន័យ ឬជំនាញលើគេហទំព័រអូឌីស៊ី។ ការពិភាក្សាជាក្រុមមានអ្នកចូលរួម ១២ នាក់រួមទាំងបុគ្គលិកអង្គការ និងនិស្សិត។ ស្វែងរកផែនទីអន្តរកម្មនៅលើគេហទំព័រជាភាសាខ្មែររបស់អូឌីស៊ី។