ការ​អភិវឌ្ឍ​សង្គម

សហគមន៍ និង​សង្គម​ស៊ីវិល ​ប្តឹង​អភិបាលស្រុក​ និង​មន្ត្រី​មួយចំនួន​ពី​បទរំលោភ​យក​ដីព្រៃ

ក្រុម​ប្រជាសហមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គមស៊ីវិល​ចំនួន​ ៨ ​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង និង​មនុស្ស​ ៣ ​នាក់​ផ្សេងទៀត​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ដោយ​ចោទថា បាន​រំលោភ​យក​ដីព្រៃ​អភិរក្ស​ចំនួន ៣០០ ​ហិកតា​នៅក្នុង​ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB

អាជ្ញាធរ​ឲ្យ​អ្នកក្រីក្រ​ដែល​សង់​សំណង់​លើ​ប្រឡាយ ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ដែល​លំនៅឋាន​របស់​ពួកគាត់​សង់​​រំលោភ​លើដី​អូរប្រឡាយ ហើយ​កំពុង​​ត្រូវបាន​អាជ្ញាធរ​រុះរើ និង​វាយកម្ទេច​ចោល​នោះ​ដាក់ពាក្យ​ស្នើសុំ​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋបាល​ខេត្ដ ដើម្បី​ឲ្យ​អាជ្ញាធរ​អាច​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ដ​ព្រះសីហនុ ...

វ៉ន ដារ៉ា
https://bit.ly/2UwCZZj

សង្គម​ស៊ីវិល​ជាង​ ៥០០ ​ស្នើ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ប្រព័ន្ធ​យុត្តិធម៌​ និង​មន្ត្រី​យុត្តិធម៌

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​ ៥០០ ​ស្ថាប័ន​ ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ច្បាប់​ស្តីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។ ការស្នើសុំ​របស់​អង្គការ​សង្គមស៊ីវិល​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ស្តីពី ...

ម៉ិច ដារ៉ា
https://bit.ly/372vmN9

ក្រសួង​ ២ ​ប្រកាស​ផ្តល់​អាហារ​ដល់​សាលារៀន​គោលដៅ​ជាង​ ២០០

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញប្រកាស​អន្តរក្រសួង​អំពី​ការអនុវត្ត​កម្មវិធី​ផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ​តាម​សាលារៀន​គោលដៅ ដោយ​ប្រើប្រាស់​ផលិតផល​ក្នុង​សហគមន៍​។ កម្មវិធី​នេះ​នឹង​ផ្ដល់​ដល់​សាលា​ចំនួន​ ២០៥ សិស្សានុសិស្ស​ចំនួន​ ៥ ​ម៉ឺន​នាក់​ នៅ​ឆ្នាំ​ ២០២០​។ យោង​តាម​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​អប់រំ ...

នៀម ឆេង
https://bit.ly/2vNMOYK

លោក​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​វីរុស​កូរ៉ូណា ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ខណៈ​លោក​បាន​ស្ដីបន្ទោស​ខ្លាំងៗ​ដល់​ស្ថាប័ន​សារព័ត៌មាន អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​ដែល​បាន​ផ្សាយ​ខុស​អំពី​វីរុស​កូរ៉ូណា​ដែល​ជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​មិន ...

ខន សាវិ
https://bit.ly/37JakEp

ក្រសួងការបរទេស​កត់សម្គាល់​បញ្ហា​ប្រឈម​ចំពោះ​គោលនយោបាយ​ការ​បរទេស​

​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ធំ​ ៗ​ ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​ក្រោម​លេស​នៃ​សិទ្ធិ​មនុស្ស​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ...

ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy

ម​.​ស​.​ម​.​ក​ ៖​ ក្របខ័ណ្ឌ​ច្បាប់​មិន​ត្រូវ​នឹង​បទដ្ឋាន​អន្តរជាតិ​ពេញលេញ​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ បាន​និយាយ​ថា​ បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​គោរព​បាន​ពេញលេញ​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​សេរីភាព​ជា​មូលដ្ឋាន​ឡើយ​។​ អត្ថបទ​ពិនិត្យ ...

តាំង វីដា
https://www.khmertimeskh.com/50685777/legal-framework-not-fully-compliant-with-international-standards-cchr

អង្គការ​សត្វព្រៃ​ព្រមាន​អំពី​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

​កាលពី​ម្សិលមិញ​អង្គការ​សត្វព្រៃ​ចំនួន​ ២​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ដោយ​អំពាវនាវ​ ឱ្យ​ ពលរដ្ឋ​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ និង​ការ​ប្រើប្រាស់​សត្វព្រៃ​ខុសច្បាប់​ចំ​ពេល​មានការ​ភ័យ​ខ្លាច​នៃ​ការ​រាតត្បាត​វីរុស​កូ​រូ​ណា​។​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ...

សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption

បទល្មើស​ព្រៃឈើ​ដឹក​តាម​រថយន្ត​នៅ​រតនគិរីថយចុះ​ ដោយ​បែរមក​ដឹក​តូចតាច​តាម​ម៉ូតូ

មន្ត្រី​ និង​សង្គម​ស៊ីវិល​នៅ​ខេត្តរតនគិរី​មើល​ឃើញ​ថា​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​នេះ​មាន​ការថយចុះ ដោយ​ជនល្មើស​បាន​ផ្លាស់ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ពី​ការដឹក​តាម​រថយន្ត ងាក​មក​ដឹក​តាម​ម៉ូតូ​កែច្នៃ​តូចតាច​វិញ​។ ជាមួយ​គ្នា​នោះ​មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ក៏​បាន​បង្ក្រាប​ និង ...

សុទ្ធ គឹមសឿន
https://bit.ly/36zwZBH

វិស័យ​ទេសចរណ៍​កម្ពុជា ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​វីរុស​កូរ៉ូណា

អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​បាន​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការផ្ទុះ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ថា​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា ដែល​ទាក់ទាញ​ភាគច្រើន​ចិន បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ករណី វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​លើកដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល បានបញ្ជាក់​ពី​ករណី ...

ហ៊ឹន ពិសី
https://bit.ly/3aSAWoj

រដ្ឋមន្ត្រី​៖ ​កំណែទម្រង់​កម្មវិធីសិក្សា​ និង​វិធីសាស្ត្រ​បង្រៀន​គឺ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងថា ការធ្វើ​កំណែទម្រង់​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បង្រៀន​គឺ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​កម្ពុជា​ដែល​ត្រូវ​ប្រណាំងប្រជែង​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ដែល​មាន​លទ្ធផល​ប្រសើរ​ជាង​នៅ​ប្រទេស​ កម្ពុជា​។ ក្នុង​បាឋកថា​ស្ដីពី​កំណែទម្រង់​កម្មវិធី​សិក្សា និង​វិធីសាស្ត្រ​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ថ្ងៃ ...

រី សុចាន់
https://bit.ly/2tN2zP3

លោក ម៉ម ប៊ុនហេង៖ ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​រក​ឃើញ​ករណី​ទី១​នៅ​ខេត្ត​ព្រះសីហនុ

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ប្រកាស​ថា កម្ពុជា​ បាន​រក​​ឃើញ​​ ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​១​ករណី ទៅ​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់ នៅ​ខេត្តព្រះសីហនុ។ លោក ម៉ម ប៊ុនហេង បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​​នា​ទីស្តីការ​ក្រសួង​សុខាភិបាល កាលពី​យប់​មិញ​ថា​​ ការ​រក​ឃើញ​ករណី​​ឆ្លង ...

ប៉ិច សុធារី
https://bit.ly/38FY8Ec

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​វីរុស​ផ្លូវដង្ហើម កូរ៉ូណា

ល​កំពុង​ឆ្លង​វីរុស​នេះ ខណៈ​ដែល​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា មន្ត្រី​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​អំពី​វិធានការ​ត្រួតពិនិត្យ​សុខភាព​របស់​អ្នកដំណើរ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ និង​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​។ លោក​ ហ៊ុន សែន បាន​ស្នើឱ្យ​ពលរដ្ឋ​គួរប្រើ​ម៉ាស់​ពាក់​ការពារ​ច្រមុះ ឬ​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់ ...

ខន សាវិ
https://bit.ly/3aOjbGz

ក្រសួង​សង្គមកិច្ច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ ១១ ​លើ​គម្រោង​សុខុមាលភាព​កុមារ

ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ចំនួន​ ១១ ក្នុង​ទំហំ​ថវិកា​ជាង ១២ ​លាន​ដុល្លារ​ លើ​ការអនុវត្ដ​គម្រោង​រយៈពេល ៣ ​ឆ្នាំ (២០២០-២០២២) ដើម្បី​ជួយ​ដល់​វិស័យ​សង្គមកិច្ច សុខុមាលភាព​សង្គម សុខុមាលភាព​កុមារ ការប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​ពិការភាព​។ ...

វ៉ន ដារ៉ា
https://bit.ly/3aMZoaw

ក្រសួង​ឲ្យ​គ្រូពេទ្យ​ពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌

រសួង​សុខាភិបាល​ទទូច​ដល់​គណៈវិជ្ជាជីវៈ​សុខាភិបាល​ត្រូវ​ពង្រឹង​សមត្ថភាព និង​អនុវត្ត​ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​ចូលរួម​លុបបំបាត់​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ដែល​ថា គ្រូពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ជាដើម​។ ការទទូច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការបូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង ...

ឡុង គីមម៉ារីតា
https://bit.ly/2urmUta

កម្ពុជា​ដាក់​ការត្រួតពិនិត្យ​ជើងហោះហើរ​ ពី​ក្រុង​វូហាន​ជា​ទី​ផ្ទុះ​ជំងឺ​រលាក​សួត

ក្រសួងសុខាភិបាល​បាន​ដាក់​ការរឹតបន្តឹង​ក្នុង​ការត្រួតពិនិត្យ​ជើងហោះហើរ​ផ្ទាល់​ពី​ទីក្រុង​វូហាន​ ប្រទេស ​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) ដំបូង​បំផុត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ​មក​កម្ពុជា ស្របពេល​កម្ពុជា​នៅតែ​មិនទាន់​មាន​តម្រុយ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅឡើយ​។ ខណៈ​ដែល​ប្រទេស ...

ឡុង គីមម៉ារីតា
https://bit.ly/2RQM78l

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជា​អោយ​រុះរើ​លំនៅដ្ឋាន​ខុស​ច្បាប់​ចំនួន ២៩ ខ្នង

សាលាខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ខ្លួន​នឹង​ចាប់ផ្តើម​រុះរើ​សំណង់​លំនៅដ្ឋាន ២៩ ទីតាំង ដែល​បាន​សាងសង់​ខុសច្បាប់​នៅលើ​ចំណី​អូរ​និង​ចំណីផ្លូវ​សាធារណៈ ដែល​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ ​នៅក្នុង​លិខិត​របស់លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដែល​បាន​ផ្ញើ​កាលពី​សប្តាហ៍​មុន បាន​លើកឡើងថា សំណង់​លំនៅដ្ឋាន​ទាំងនោះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ​កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា​ថា ...

បែន សុខហ៊ាន
https://bit.ly/2ulH2Nl

កម្ពុជា​ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍ UN រឿង​សវនាការ​លើ​លោក​ កឹម សុខា

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ប្រតិកម្ម​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ៣ ​រូប​ដែល​ថា សវនាការ លោក កឹម សុខា «​មិនមាន​គុណភាព​ដែល​អាច​ទទួល​យក​បាន​»​។ ...

នៀម ឆេង
https://bit.ly/2tp9aiw

សិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ក្រូចឆ្មារ ​៤១នាក់ដួលសន្លប់កាល​ពីចុងសប្ដាហ៍​

សិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​សរុប​ចំនួន៤១នាក់​ ​បាន​ដួលសន្លប់​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​មាន​អាការៈ​ធូរស្រាលខ្លះៗ​ហើយ​ ​ដែលតា​មកា​រស​ន្និ​ដ្ឋាន​របស់់​មន្ត្រី​ពាក់ព័ន្ធ​ ​អាច​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ​ក្តៅ​ហប់​ខ្លាំង ...

ប៉ិច សុធារី
https://bit.ly/2R90wxp

Grab​ ​ផ្តល់​ឱកាស​ដល់​​អ្នកបើកបរ​​ជា​ជន​ពិការ​

Grab​ ដែល​ជា​កម្មវិធីហៅ​សេវា​ដឹក​​អ្នក​ដំណើរ​​នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​កាលពី​ម្សិលមិញ​នូវ​ការ​ផ្តួចផ្តើម​គំនិត​ថ្មី​ចំនួន​ពីរ​នៅក្នុង​ប្រទេស​កម្ពុជាក្រោម​កម្មវិធី​ “Grabd​ for​ Good​”។ ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ទូលំទូលាយ​ដោយក្រុម​ហ៊ុន​ Grab​ នឹង​បង្កើត​ផល​វិជ្ជមាន ...

សុខ ចាន់
https://www.khmertimeskh.com/50680548/grab-to-employ-deaf-drivers

ពលរដ្ឋ​មិន​សុខចិត្ត​ចំពោះ​ការរុះរើ​តូប​លក់ដូរ​របស់​ពួកគាត់​នៅ​ឆ្នេរ​អូរត្រេះ​ និង​គ្រោង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ អស់ទាំង​ស្រុង​ចំនួន​ ៦២ ​តូប​ដើម្បី​រក្សា​ឆ្នេរ​នេះ​ជា​សម្បត្ដិ​សាធារណៈ​ និង​រៀបចំ​សោភណភាព​ឆ្នេរ​ឡើងវិញ ដោយ​ធ្វើឲ្យ​អាជីវករ​ម្ចាស់​តូប​ទាំងអស់​ដែល​បើក​ដំណើរការ​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​នោះ​សម្ដែង ...

វ៉ន ដារ៉ា
https://bit.ly/30qrYda

ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី ប្តឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពី​បទ​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់

ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង ...

វ៉ន ដារ៉ា
https://bit.ly/35ZxrJ7

នាយករដ្ឋមន្ត្រី​ឲ្យ​​មន្ត្រី​ចាត់ទុក​អ្នកកាសែត ​ជា​ដៃគូ​​ដែល​មិនអាច​ខ្វះ​បាន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ ដោយ​សរសើរ​ដល់​រដ្ឋមន្ត្រី​ ៣ ​រូប​ ដែល​បានបង្ហាញ​នូវ​កាយវិការ​ស្និទ្ធស្នាល​ និង​បាន​ធ្វើការ​ឆ្លើយតប​ដោយផ្ទាល់​ទៅកាន់​រាល់​សំណួរ​របស់​អ្នកកាសែត​ដែល​បាន​តាម​យក​ព័ត៌មាន​ទៅដល់​ទីតាំង​។ ទន្ទឹម​គ្នា​នេះដែរ​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់​លោក​ដូចជា​រដ្ឋមន្ត្រី និង​អភិបាលខេត្ត ...

ម៉ិច ដារ៉ា
https://bit.ly/2tcWtas

កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​មាន​គម្រោង​ពង្រីក​ដល់​ ១៥​ ខេត្ត​

កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​ (​ប៊ី​ប​)​ មាន​គម្រោង​ពង្រីក​មណ្ឌល​ដល់​ ១៥​ ខេត្ត​ ដូច្នេះ​ការ​អប់រំ​តាម​អ៊ីនធឺណិត​អាច​ត្រូវ​បាន​ផ្តល់​ជូន​ដល់​សិស្ស​ដែល​ចង់​បញ្ចប់​ថ្នាក់​ទី​ ៩​។​ យោង​តាម​របាយការណ៍​របស់​យូ​ណេ​ស្កូ ...

សែន ដាវិដ
https://www.khmertimeskh.com/50680053/alternative-education-programme-to-expand-to-15-provinces

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

t279m
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!