សិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ក្រូចឆ្មារ ​៤១នាក់ដួលសន្លប់កាល​ពីចុងសប្ដាហ៍​

សិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​សរុប​ចំនួន៤១នាក់​ ​បាន​ដួលសន្លប់​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​មាន​អាការៈ​ធូរស្រាលខ្លះៗ​ហើយ​ ​ដែលតា​មកា​រស​ន្និ​ដ្ឋាន​របស់់​មន្ត្រី​ពាក់ព័ន្ធ​ ​អាច​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ​ក្តៅ​ហប់​ខ្លាំង​ ​និង​កត្តា​សុខភាព​របស់​សិស្ស​ផ្ទាល់​។​ អភិបាលរងខេត្ត​ត្បូងឃ្មុំ​ ​លោក​ ​ហាក់​ ​សុខ​មករា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា​ ​ករណី​សិស្ស​ដែល​បាន​ដួលសន្លប់​កាលពី​ថ្ងៃសុក្រ​ ​និង​ថ្ងៃសៅរ៍​នោះ​ ​សរុប​មាន​ចំនួន ៤១នាក់​ ​ដែល​ភាគច្រើន​ជា​សិស្ស​ស្រី​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​ដើម្បី​ជួយសង្គ្រោះ​ ​ក្នុង​នោះ​មាន​សិស្ស​ចំនួន២៥នាក់​ ​នៅបន្ត​ការ​ព្យាបាល​មន្ទីរពេទ្យ​​ ​កាលពី​ថ្ងៃម្សិលមិញ​។ …

ប៉ិច សុធារី
https://bit.ly/2R90wxp