សង្គម​ស៊ីវិល​ជាង​ ៥០០ ​ស្នើ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ប្រព័ន្ធ​យុត្តិធម៌​ និង​មន្ត្រី​យុត្តិធម៌

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​ ៥០០ ​ស្ថាប័ន​ ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ច្បាប់​ស្តីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។ ការស្នើសុំ​របស់​អង្គការ​សង្គមស៊ីវិល​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​ ៤ ​ដែល​ត្រូវបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​តំណាង​ក្រសួង​ពាក់ព័ន្ធ ប្រតិភូ​រាជរដ្ឋាភិបាល អាជ្ញាធរ​រាជធានី-ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ប្រមាណ​ជាង​ ៣០០ ​នាក់​។ ...

ម៉ិច ដារ៉ា
https://bit.ly/372vmN9