រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

CoM: អ្នកពាក់ព័ន្ធ​​បទល្មើស​ព្រៃឈើ​​ត្រូវ​បង្កក​ទ្រព្យ​ ក្រៅ​​ពី​ដាក់​ទោសពិន័យ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​ (CoM) បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្ដាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់ ...

សុទ្ធ គឹមសឿន
https://bit.ly/2Pf8OVO

ក្រុមហ៊ុន​ចិន ​វិនិយោគ​បណ្តាញ​បញ្ជូន​អគ្គិសនី

ក្រុមហ៊ុន​ចិន​ China Machine-Building International Corporation (CMIC) ដែល​​​ជា​ផ្នែក​​មួយ​របស់​ក្រុមហ៊ុន​ CNEG ​​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Sinomach ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ​SNTP ​ស្តីពី​​គម្រោង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស ...

ធូ វិរៈ
https://bit.ly/2zfPZqm

ក្រសួង​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​បាតុភូត​ខ្យល់ ផ្គរ​ រន្ទះ ​និង​រលក​សមុទ្រ​

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​កាល​ពី​ម្សិលមិញ​ បាន​ជូន​ដំណឹង​ជា​ថ្មី​ពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ​២៨​ខែ ​សីហា ខណៈ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប និង​ព្យុះទី១១ ឈ្មោះ «បៃលូ​» នឹង​ធ្វើ​​ឲ្យ​កម្ពុជា ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ និង​​ឲ្យ​ពលរដ្ឋ ...

វ៉ន ដារ៉ា
https://bit.ly/2KT8h7z

រដ្ឋាភិបាល ​ផ្តោតលើ​យុទ្ធសាស្ត្រ​នៃ​ភាព​ប្រកួតប្រជែង

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោតលើ​យុទ្ធសាស្ត្រ ពង្រឹង​ភាព​ប្រកួតប្រជែង និង​ការចាប់យក​ប្រភព​កំណើន​ថ្មី​នៃ​ឧស្សាហកម្ម​ទី​ ៤ ដើម្បី​ទប់ទល់​នឹង​នូវ​ចលនា​ការពារ​និយម និង​ការបែងចែក​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ របស់​ខ្លួន​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។ ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្ដីពី «​យុទ្ធសាស្ត្រ​សមាហរណកម្ម ...

ហ៊ឹន ពិសី
https://bit.ly/2zbBuUC

អភិបាលខេត្ត​ក្រចេះ ​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​គោរព​ច្បាប់​អង្គការ

អភិបាលខេត្ត​ក្រចេះ​បាន​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល សមាគម​ និង​សហគមន៍​នៅ​មូលដ្ឋាន ប្រមាណ​ ១៥២ ​ស្ថាប័ន​នៅក្នុង​ខេត្ត​នេះ​ត្រូវគោរព​អនុវត្ត​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព ផ្នែក​នយោបាយ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ នឹង​បដិវត្តន៍​ពណ៌​ ខណៈ ដែល​អង្គការ​សង្គម​ស៊ីវិល​និយាយ ថា អាជ្ញាធរ​នៅតែ​រំខាន​ដល់​ការបំពេញ​ការងារ​របស់ ...

ម៉ិច ដារ៉ា
https://bit.ly/2He74Wj

គណបក្ស​ចំនួន​ ៦​ ត្រូវ​បាន​ផាកពិន័យ​ចំពោះ​ការ​មិន​ផ្តល់​របាយការណ៍​ប្រចាំឆ្នាំ​

ក្រសួងមហាផ្ទៃ​គ្រោង​នឹង​ផាកពិន័យ​គណបក្ស​នយោបាយ​ចំនួន​ ៦ ​ ចំពោះ​ការ​មិន​បាន​បញ្ជូន​របាយការណ៍​ប្រចាំឆ្នាំ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​។​ លោក​ ប៊ុ​ន​ ហុ​ន​ រដ្ឋលេខាធិការ​ក្រសួង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ គណបក្ស​ទាំង​ ៦​ ស្ថិត​ក្នុង​ចំណោម​ ៤៤ ...

តាំង វីដា
https://www.khmertimeskh.com/50635965/six-parties-fined-for-not-providing-annual-reports/

ក្រសួង​បញ្ចប់​ការពិនិត្យ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ខែក្រោយ

ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​កែលម្អ​ចុងក្រោយ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ «​សិទ្ធិ​ទទួល​ព័ត៌មាន​» ​ជាមួយ​អន្តរក្រសួង​គន្លឹះ​កាលពី​ថ្ងៃទី​ ២០ ខែ​ សីហា ដោយ​មិនមាន​ការកែតម្រូវ​ន័យ​ ឬ​សេចក្ដី​អ្វី​នោះទេ ហើយ​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ដ្រី​សម្រេច​នា​ដំណាច់​ខែ​កញ្ញា​ ឬ​យ៉ាងយូរ ...

វ៉ន ដារ៉ា
https://bit.ly/2ZhWbJ9

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ ត្រូវបាន​តុលាការ​ហៅ​សួរ​ជិត​ ៤ ​ម៉ោង​ ពាក់ព័ន្ធ​ដីធ្លី

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​មណ្ឌលគិរី​បាន​ប្រើពេល​ប្រមាណ​ជិត​ ៤ ​ម៉ោង​ កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​ការសួរនាំ​លោក​ ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​អនុញ្ញាត​ផ្ដល់​ដី​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​ ៩ ៧៤១ ហិកតា ​នៅ​ខេត្ដ​មណ្ឌលគិរី​។ លោក មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​អយ្យការ​អម​សាលាដំបូង​ខេត្ដ​មណ្ឌលគិរី​បាន ...

វ៉ន ដារ៉ា
https://bit.ly/2U2mcLL

អង្គការ​ ១ ​ស្នើ​ក្រសួង​បរិស្ថាន​ ចុះ​អង្កេត​ការទន្ទ្រាន​ដីព្រៃ​នៅ​ឱរ៉ាល់

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក​ ជា ហ៊ាន កាលពី​ថ្ងៃទី​ ២០ សីហា បាន​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន សុំ​ចាត់​ក្រុម​អធិការកិច្ច ចុះ​អង្កេត ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេតឃើញ​ដី​រាប់រយ​ហិកតា​ត្រូវបាន​គេ​រំលោភ ...

វ៉ន ដារ៉ា
https://bit.ly/2zhlrop

ការខូចខាត​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​​ បាន​ប៉ះពាល់​ដល់​វិស័យ​ដឹកជញ្ជូន

ការខូចខាត​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​បង្កឡើង​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​ថ្មីៗ​នេះ និង​ការកកស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ន បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​។ ...

ធូ វិរៈ
https://bit.ly/2Z139H8

រោងចក្រ​ថាមពល​ធ្យូងថ្ម​ $១,៣ ​ពាន់​លាន​ នឹង​ចាប់ផ្តើម​សាងសង់​ឆាប់ៗ

គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​តម្លៃ​ជិត​ ១,៣ ពាន់​លាន​ដុល្លារ ក្នុង​ខេត្ត​ព្រះសីហនុ​មិនទាន់​ត្រូវបាន​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​ការចាប់ផ្តើម​សាងសង់​នៅឡើយ​ទេ​រហូត​មក​ដល់​ពេលនេះ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ហ៊ឹន ពិសី
https://bit.ly/2Mv8IHq

គណៈកម្មាធិការ​ត្រួតពិនិត្យ​គម្រោង​សាងសង់​រាប់រយ​

អ្នកនាំពាក្យ​សាលាខេត្ត​ ឃាង​ ភារ​ម្យ​ ថ្មីៗ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ក្រសួង​រៀបចំ​ដែនដី​ និង​មន្ត្រីខេត្ត​បាន​ពិនិត្យ​លិខិត​អនុញ្ញាតិ​ និង​ស្តង់ដារ​សុវត្ថិភាព​នៃ​គម្រោង​សាងសង់​ជិត​ ៣០០​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មាធិការ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50635601/committee-inspects-hundreds-of-projects/

ការ​ដេញថ្លៃ​លើ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​ ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ ការ​ជួសជុល​ផ្លូវជាតិ​លេខ​ ៤​ ដែល​ភ្ជាប់​រាជធានី​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ​នៅ​ភាគ​ខាងត្បូង​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ក្រោយ​។​ ក្រសួង​បាន​និយាយ​ថា​ ការ​ដេញថ្លៃ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50635502/bidding-on-major-artery-renovation-to-begin-next-month/

ក្រសួង​ ២ ​បង្កើត​គណៈកម្មាធិការ​ ១ ​ដើម្បី​គ្រប់គ្រង​ទ្រព្យ​រឹបអូស​ពី​បទល្មើស

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​យុត្តិធម៌​បាន​បង្កើត​ «​គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រឹបអូស​» ​ដើម្បី​ធ្វើ​ការងារ​លើ​ការលក់​ទ្រព្យសម្បត្តិ​ដែល​ផ្ទេរ​ពី​តុលាការ​បន្ទាប់ពី​មាន​សាលដីកា​ស្ថាពរ​ពី​តុលាការ​។ គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​លោក ​គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​មាន​សមាសភាព​មន្ត្រី ...

នៀម ឆេង
https://bit.ly/33LI6Hs

តំណាង​ពលរដ្ឋ ​បដិសេធ​ការប្រកាស​ថា​ ដី​មាន​ទំនាស់​ដោះស្រាយ​រួច

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅ​ខេត្ត​កោះកុង​បាន​បដិសេធ​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ថា ដី​ដែល​ពួកគាត់​តវ៉ា​ទាមទារ​រាប់រយ​ហិកតា​គឺ​ធ្លាប់​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​បាន​ស្នើឱ្យ​លោក ជាសុផារ៉ា ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​ដើម្បី​ដឹង ...

ខន សាវិ
https://bit.ly/33FGQ8C

ក្រសួង​ព័ត៌មាន​ និង​គណៈកម្មាធិការ​ជាតិ ពង្រឹង​អ្នកកាសែត​លើ​ការផ្សាយ​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រួមគ្នា​ពង្រឹង​សមត្ថភាព​ និង​តួនាទី​អ្នកសារព័ត៌មាន និង​ពិធីករ​វិទ្យុ ទូរទស្សន៍ ឱ្យ​ទទួល​បាន​ជំនាញ​បន្ថែម​អំពី​ការរាយការណ៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការជួញដូរ​មនុស្ស ដោយ​ចាត់ទុក​អ្នកកាសែត​ជា​តួអង្គ​សំខាន់ និង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការផ្សាយ​អំពី​ការរងគ្រោះ​របស់​ពលរដ្ឋ​។ ...

វ៉ន ដារ៉ា
https://bit.ly/2TYMjmN

ជំងឺ​គ្រុន​ឈាម​ធា្ល​ក់​ចុះ​ ​ជាង​ ២០០០​​ករណី

មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​ ​បាន​ឲ្យដឹង​ថា​ ​ករណី​ជំងឺគ្រុនឈាម​បាន​បន្ត​ធា្ល​ក់​ចុះ​បន្ថែម​ទៀត​ ​មក​នៅ​ជាង​ ​២៤០០ករណី​ ​គិត​ត្រឹម​ថ្ងៃម្សិលមិញ​ ​ប៉ុន្តែ​ក្រសួង​នៅតែ​បន្ត​ពង្រឹង​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ជំងឺ​នេះ​បន្ថែម​ទៀត​។​ ​កាលពី ...

ប៉ិច សុធារី
https://bit.ly/30svrqZ

​សហជីព​រៀបចំ​ដើម្បី​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​

សហជីព​កំពុង​ត្រៀម​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​នៅ​ចុងខែ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២០​។​ កាលពី​ខែ​មុន​ សហជីព​ មន្ត្រី​ក្រសួង​ការងារ​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ប្រជុំ​គ្នា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ...

មុំ គន្ធា
https://www.khmertimeskh.com/50634756/unions-prepare-to-negotiate-minimum-wage/

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ​ការទន្ទ្រាន​កាន់កាប់​ ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែន​ជម្រក​សត្វព្រៃ​ ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​ការទន្ទ្រាន​កាន់កាប់​ ​ការលក់ដូរ​ ​ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែនជម្រកសត្វព្រៃ​ ​គឺជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល​ ​និង​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ​ខណៈ​មនុស្ស​ជាង​ ​២០នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន ...

ប៉ិច សុធារី
https://bit.ly/2HbFyZo

ក្រសួង​បញ្ជូន​របាយការណ៍​សិទ្ធិ​មនុស្ស​ទៅ​គណៈកម្មការ​អឺរ៉ុប

កាលពី​ម្សិលមិញ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ លោក​ កេ​ត​ សោ​ផា​ន់​ បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ដាក់​របាយការណ៍​ទៅ​គណៈកម្មការ​អឺរ៉ុប​ដោយ​លំអិត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ របាយការណ៍​ដែល​ត្រូវ​បាន​ដាក់​ជូន​កាលពី​ថ្ងៃ ...

តាំង វីដា
https://www.khmertimeskh.com/50634383/ministry-submits-rights-report-to-european-commission/

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​ជាង ១០ នាក់ កាល​ពី​ម្សិលមិញ​ បាន​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី ​បន្ទាប់​ពី​ពឹងពាក់​លើ​ស្ថាប័ន​រដ្ឋ​អស់​ពេល​ជិត​ ១០ ឆ្នាំ​មក​ហើយ តែ​នៅ​ពុំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq

ខេត្ត​ចំនួន ៨ និង​ពលរដ្ឋ​ជិត ៨ ពាន់​គ្រួសារ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខែ​នេះ

ទឹក​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ខ្លី​ចាប់​ពី​ដើម​ខែ​សីហា​​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ដ​ចំនួន ៨ ​ក្នុង​ប្រទេស ​កម្ពុជា ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​ជិត​ ៨ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់ ​រួម​ទាំង​ដំណាំ​ស្រូវ ​និង​ដំណាំ​រួម​ផ្សំ​ជិត ​៨ ០០០ ហិកតា​ផង​ដែរ។ លោក ​កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ ...

វ៉ន ដារ៉ា
https://bit.ly/2N7qJuG

ក្រសួង​ឲ្យ​សាលា​អប់រំ​កុមារ​មាន​បញ្ហា​អូទីសឹម រើ​ទីតាំង

ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ឱ្យ​អង្គការ​សាលារៀន​ទន្សាយ​ដែល​ផ្ដល់​ការ​អប់រំ​ជា​ពិសេស​ដល់​កុមារ​កើត​មាន​បញ្ហា​អូទីសឹម ​(autism) រើ​ទីតាំង​ចេញ​ពី​បុរី​ទារក​ និង​កុមារ​ជាតិ​ និង​បាន​ប្រាប់​ឱ្យ​ស្វែងរក​អគារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​បាន​ជួយ ...

ខន សាវិ
https://bit.ly/302S1pz

ACU រក​ឃើញ​លុយ​ជិត $៤០ ម៉ឺន ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU) ​បាន​រក​ឃើញ​​លុយ​ទទួល​ពី​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ លោក ​លៀម ប៊ុនរឿន ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​១៤០ ករណី​ សរុប​ចំនួន​ជិត ៤០ ម៉ឺន​ដុល្លារ​ ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ ៣ ឆ្នាំ ​ក្រោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2YLkRP1

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xxwHh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!