ខេត្ត​ចំនួន ៨ និង​ពលរដ្ឋ​ជិត ៨ ពាន់​គ្រួសារ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខែ​នេះ

ទឹក​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ខ្លី​ចាប់​ពី​ដើម​ខែ​សីហា​​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ដ​ចំនួន ៨ ​ក្នុង​ប្រទេស ​កម្ពុជា ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​ជិត​ ៨ ០០០ គ្រួសារ​ រង​ផល​ប៉ះពាល់ ​រួម​ទាំង​ដំណាំ​ស្រូវ ​និង​ដំណាំ​រួម​ផ្សំ​ជិត ​៨ ០០០ ហិកតា​ផង​ដែរ។ លោក ​កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ​«បច្ចុប្បន្នភាព​គ្រោះ​ទឹក​ជំនន់» នៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្ដី​កាល​ពី​ម្សិលមិញ​ថា ​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ និង​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​​​ក្នុង​ពេល​ថ្មី​នេះ ​គឺ​បណ្ដាល​មក​ពី​បញ្ហា​អាកាស​ធាតុ​ ឥទ្ធិពល​សម្ពាធ​ទាប ​ខ្យល់​មូសុង​និរតី​ធ្វើ​ឲ្យ​មាន​ខ្យល់​ និង​ភ្លៀង​ខ្លាំង។ …

វ៉ន ដារ៉ា
https://bit.ly/2N7qJuG