ព័ត៌មាន
រដ្ឋាភិបាលចំណាយ $៥ លានក្នុងការដឹកជញ្ជូនពលករ ១២ថ្ងៃ
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកទៅលើការផ្ដល់សេវាទទួលដឹកជញ្ជូននិងម្ហូបអាហារ ថ្នាំសង្កូវ ចំពោះពលករខ្មែរខុសច្បាប់ដែលរដ្ឋាភិបាលនៃរបបយោធាថៃបានបញ្ជូនមាតុភូមិនិវត្តន៍មកកម្ពុជាវិញចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា ស្របពេលដែលបាន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1uHWFSL
គម្រោងបណ្តុះបណ្តាលជនអនាថានៅតែមិនច្បាស់លាស់
បន្ទាប់ពីការបោសសម្អាតជនអនាថា និងក្មេងៗដែលរស់នៅតាមផ្លូវ កាលសប្តាហ៍មុន ដែលក្មេងៗខ្លះមានអាយុ ៧ ឆ្នាំត្រូវបានចាប់ដាក់ឡានយកទៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ ជាកន្លែងដែលល្បីខាងរំលោភបំពានសិទ្ធិមនុស្ស។ នេះបើតាមសាក្សីផ្ទាល់ភ្នែកបុគ្គលិកមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ...
Alice Cuddy និង សែន ដាវីត
http://bit.ly/1ql7YAi
អ្នកជំនាញគ្រោងពិភាក្សាអំពីទំនើបកម្មវិស័យហិរញ្ញវត្ថុ
ប្រតិបត្តិករហិរញ្ញវត្ថុកម្ពុជានឹងរៀបចំសិក្ខាសាលាស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាលើក ទី៦ នៅថ្ងៃ ទី២៦ ខែមិថុនា ដោយផ្តោតកិច្ចពិភាក្សាជាសំខាន់លើការធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ ហើយបានសហការរៀបចំឡើងដោយសមាគមគ្រឹះស្ថានមីក្រូ ...
ហ៊ គឹមសាយ
http://bit.ly/1w0ASIv
មន្ត្រីអាជ្ញាធរជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឡង់
សហគមន៍ព្រៃឡង់ បានអះអាងថា មន្រ្តីអាវុធហត្ថនិងនគរបាលក្នុង ខេត្តក្រចេះ និងកំពង់ធំ រួមនឹងបក្ខពួកផ្សេងទៀតកំពុងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់ ព្រៃឡង់ ដោយគ្មានសមត្ថកិច្ចជំនាញណាធ្វើការបង្រ្កាបឡើយ។ លោក ហឿន សុភាព សកម្មជនការពារ ព្រៃឡង់ បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមល្បាត ព្រៃឡង់ បាន ...
ផាក់ ស៊ាងលី
http://bit.ly/1w0PoA7
រោងចក្រផលិតចំណីសត្វនៅ ខេត្តប៉ៃលិន នឹងបើកដំណើរការរយៈពេលបីខែទៀត
រោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកកសិផលក្នុងស្រុកតម្លៃ ៥ លានដុល្លារនៅ ខេត្តប៉ៃលិន នឹងបញ្ចប់ការសាងសង់នៅរយៈពេល ៣ខែ ទៀតបន្ទាប់ពីចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាល ឆ្នាំ២០១៣។ លោក ជា គា ម្ចាស់កាស៊ីណូមកុដពេជ្រនៅជិតច្រកព្រំដែនអន្តរជាតិក្នុង ខេត្តប៉ៃលិន និងជាវិនិយោគិនលើ ...
ចាន់ មុយហុង
http://bit.ly/USi6WV
អ្នកភូមិសហគមន៍បឹងកក់ប្រាំមួយគ្រួសារទទួលយកការដោះស្រាយរបស់សាលារាជធានី
អ្នកភូមិប្រាំមួយគ្រួសារដែលត្រូវបានបណ្តេញចេញពីសហគមន៍បឹងកក់ រួមទាំងអ្នកស្រី ហេង មុំ ដែលជាសកម្មជនយូរមកហើយផង បានបញ្ជាក់កាលពីម្សិលមិញថា ពួកគាត់បានទទួលយកការដោះស្រាយរបស់សាលារាជធានីភ្នំេពញដែលផ្ត ល់ដីនិងប័ណ្ណកម្មសិទ្ធិនៅក្នុងតំបន់ដដែល។ គ្រួសារទាំងនោះបានយល់ព្រម ...
MyEvents International គ្រោងផែនការពង្រីកក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា
ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍, MyEvents International កំពុងសម្លឹងមើលទីផ្សារប្រទេសកម្ពុជាជាទីផ្សារបន្ទាប់ដែលផ្តល់ប្រាក់ចំនេញច្រើន បន្ទាប់ពីការពង្រឹងមូលដ្ឋានចាស់របស់ខ្លួននៅក្នុងប្រទេស ឥណ្ឌា និង មជ្ឈឹមបូព៌ា ដោយយោងតាមសំដីប្រធានក្រុមមន្ត្រី ...
M. Saraswathi
http://www.bernama.com.my/bernama/v7/bu/newsbusiness.php?id=1046873
ប្រទេសបង់ក្លាដែស និង កម្ពុជាស្វែងរកតំបន់ថ្មីនៃកិច្ចសហប្រតិបត្តិការ
ប្រទេសបង់ក្លាដែសនិងកម្ពុជាបានសម្រេចបង្កើតជា “គណៈកម្មការរួម” ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីខណៈពេលដែលប្រទេសទាំងពីរដើម្បីធ្វើឱ្យមានភាពស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ...
bdnews24.com
http://bdnews24.com/bangladesh/2014/06/18/bangladesh-cambodia-seek-new-areas-of-cooperation
សាលារៀនមួយមានតែគ្រូម្នាក់ហើយត្រូវបង្រៀនសិស្ស៦ថ្នាក់
សិស្សសាលាចំនួន ១២៤ នាក់កំពុងតែប្រឈមនឹងភាពអវិជ្ជានៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ដោយសារមានតែគ្រូបង្រៀនម្នាក់ក្នុងសាលា ដែលត្រូវបង្រៀនសិស្សរហូតដល់ទៅ ៦ ថ្នាក់ចូលគ្នា។ សំរោងលើ ជាភូមិដាច់ស្រយាលមួយស្ថិតក្នុង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ភាគអាគ្នេយ៍នៃ ខេត្តបាត់ដំបង ដែលមានប្រជា ...
ផាក់ ស៊ាងលី
http://bit.ly/1ieeI33
អង្គការការពារសត្វព្រៃចុះពិនិត្យតំបន់សត្វខ្លាវាយប្រហារអ្នកជើងភ្នំក្រវាញ
ក្រុមអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិកម្ពុជា កាលពីថ្ងៃពុធ ម្សិលមិញបានចុះពិនិត្យទីតាំងដែលអ្នកភូមិនិងអាជ្ញាធរ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា មានសត្វខ្លាដំបងវាយប្រហារទៅលើបុរសវ័យចំណាស់ម្នាក់ ខណៈគាត់និងក្មួយប្រុសចូលទៅរុករកអនុផល ...
ឃុតសុភចរិយា
http://bit.ly/1kTur1O
ថៃប្រកាសទទួលយកពលករខ្មែរវិញបើស្របច្បាប់
ប្រទេសថៃបានបញ្ជាក់ជំហររបស់ខ្លួននៅថ្ងៃអង្គារនេះថា ខ្លួននឹងទទួលយកពលករកម្ពុជាដែលត្រូវបញ្ជូនចេញនៅក្នុងពេលនេះឲ្យមកធ្វើការវិញនៅក្នុងពេលខាងមុខ។ ក៏ប៉ុន្តែប្រទេសថៃបានដាក់លក្ខខណ្ឌថាពលករទាំងនោះត្រូវតែត្រឡប់មកធ្វើ ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/thailand-says-legal-cambodian-workers-can-return-/1939147.html
កម្ពុជា: ការនាំចេញសម្លៀកបំពាក់និងវាយនភណ្ឌកើនឡើងនៅក្នុងត្រីមាសទី 1
បើទោះបីជាមានកម្រិតទាបលើសុវត្ថិភាពក្នុងរោងចក្រ និងភាពចលាចលការងារកំពុងបន្ត ក៏ការនាំចេញសម្លៀកបំពាក់និងវាយនភណ្ឌនៅប្រទេស កម្ពុជាបានកើនឡើង ៩ ភាគរយ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ...
Katie Smith
http://www.just-style.com/news/garment-and-textile-exports-grow-in-q1_id122051.aspx
អង្គការ IOM ព្រមានអំពី “ស្ថានភាពសិទ្ធមនុស្សធ្ងន់ធ្ងរ” ដែលអាចកើតមាននៅតាមព្រំដែនថៃ
អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍បានឱ្យដឹងថាកម្មករចំណាកស្រុកកម្ពុជារាប់ពាន់នាក់កំពុងត្រូវបានដឹកមកទម្លាក់ចោលនៅតាមព្រំដែនថៃចូលទៅក្នុងក្រុងប៉ោយប៉ែត។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=NzM4MjBhNGQ2ODI
គ្រួសារជាច្រើនហៅសាច់ញាតិអោយវិលត្រឡប់ពីប្រទេសថៃ
ភាពភ័យខ្លាចពីការបង្ក្រាបដោយយោធាទៅលើកម្មករខុសច្បាប់ លោក វាំង បានចាកចេញពីការដ្ឋានសំណង់របស់លោកនៅក្នុងទីក្រុង បាងកកដោយគ្មានទទួលបានប្រាក់សូម្បីតែមួយបាតសម្រាប់ប្រាក់ឈ្នួលការងារជាច្រើន។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=YzU1OGJiNjJjYWV
កម្ពុជាយល់ព្រមជួយធ្វើអោយមានភាពច្បាស់លាស់លើគោលនយោបាយការងារប្រទេសថៃ
ក្រសួងការបរទេសបានបញ្ជាក់ទៅលោកឯកអគ្គរដ្ឋទូតកម្ពុជានៅប្រទេសថៃថា គ្មានវិធានការបន្ទាន់ណាត្រូវបានអនុវត្តប្រឆាំងទៅនឹងពលករខ្មែរខណៈពេលដែលអនុសាសន៍ពីរដ្ឋាភិបាលកម្ពុជាបានសន្យាថានឹងជួយប្រទេសថៃដើម្បីជម្រះពាក្យ ...
National News Bureau of Thailand
http://thainews.prd.go.th/centerweb/newsen/NewsDetail?NT01_NewsID=WNSOC5706170010018
ពលករខ្មែរ២នាក់ទៀតស្លាប់និង១៨នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់ក៏មានពលករខ្មែរខុសច្បាប់ដែលរបបយោធាថៃចាប់ បញ្ជូនឲ្យធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំមកប្រទេសកំណើតវិញចំនួន ២ នាក់ទៀតបានស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុង ខេត្ត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/U5zmHf
មន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារឲ្យកសិករ
មន្រ្តីជាន់ខ្ពស់កម្ពុជាប្រកាសពីការប្តេជ្ញាចិត្តក្នុងការ ស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកជាការឆ្លើយតបនឹងក្តី បារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលក្នុងស្រុកពិសេសផលិតផល កសិកម្ម ខណៈកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារប្រទេស ...
ចាន់ មុយហុង
http://bit.ly/1lAE7ml
តំណាងរាស្ត្រសង្គ្រោះជាតិទៅតំបន់ព្រំដែនដែលមានវិវាទ
តំណាងរាស្រ្តគណបក្សប្រឆាំង និងអ្នកគាំទ្រជាច្រើននាក់គ្រោងចុះទៅពិនិត្យមើលព្រំដែន កម្ពុជា-វៀតណាម នៅក្នុង ស្រុករមាសហែក នៅចុងខែនេះជាថ្មីទៀត ដោយសារតែប្រជាពលរដ្ឋបានប្តឹងតវ៉ាថា ទាហាន វៀតណាម បានហាមឃាត់ពួកគេ មិនឲ្យដើរលើដីស្រែកេរដូនតារបស់ខ្លួននៅ ...
មាស សុខជា
http://bit.ly/1lAxy34
គណៈកម្មការប្រឹក្សាការងារអនុម័តលើនីតិវិធីយន្តការពិភាក្សាការដំឡើងប្រាក់ឈ្នួលកម្មករ
គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំពិភាក្សាអនុម័ត នីតិវិធីនិងយន្តការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង នៅក្រសួងការងារ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងក្រោយការប្រជុំថា គណៈកម្មការ ...
មុំ គន្ធា
http://bit.ly/U5yEKl
អឹមហ្វូនបានបង់ប្រាក់ឲ្យអតីតបុគ្គលិកដែលនៅសល់
អឹមហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ក្ស័យធននៅកម្ពុជាបង់ប្រាក់ ៣០ ភាគរយចុងក្រោយដល់បុគ្គលិកជាង ១ ពាន់នាក់កាលពីម្សិលមិញចាប់តាំងពីដាក់ពាក្យសុំក្ស័យធនកាលពី ឆ្នាំ២០១៣។ អឹមហ្វូន ដែលត្រូវបានសម្រេចដោយតុលាការក្រុងភ្នំពេញពីការក្ស័យធននៅពាក់ កណ្ដាល ខែកុម្ភៈ បានធ្វើឲ្យបុគ្គលិកជាង ១ ពាន់ ...
ម៉ៃ គុណមករា
http://bit.ly/1ozRtTt
តម្លៃភាគហ៊ុន GTI ធ្លាក់ចុះនៅថ្ងៃដំបូង
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន GRAND Twins International (GTI) បានធ្លាក់ចុះ ៤,៩ ភាគរយខណៈក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយនេះបានបញ្ចប់ការជួញដូរនៅ ថ្ងៃដំបូងនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។ ការបើកដំណើរការជួញដូរកាលពីម្សិលមិញក្នុងតម្លៃ ៩ ៧០០ រៀល (២,៤១ ដុល្លារអាមេរិក) ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៩ ២២០ រៀល (២,២៨ ដុល្លារ ...
Eddie Morton
http://bit.ly/1qZYF8J
រឿងក្តីលោក អាត់ ធន់ មិនដឹងតុលាការបន្តដល់ពេលណាទេ
បន្ទាប់ពីការសាកសួរនៅលើក ទី៣ ដែលភាគីដើមបណ្តឹងបានផ្លាស់ប្តូរអង្គហេតុ ប្រធានសហជីពកម្មករកាត់ដេរឯករាជ្យដ៏ធំបំផុតនៅកម្ពុជា ពុំទាន់ដឹងថា តើរឿងក្តីរបស់គាត់នឹងអូសបន្លាយដល់ពេលណាទេ។ លោក ជា សុខហៀង ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញ កាល ...
Sean Teehan
http://bit.ly/1nMkWpP
បុរសម្នាក់ត្រូវសត្វខ្លាដំបងខាំរបួសធ្ងន់
បុរសម្នាក់ត្រូវសត្វខ្លាវាយប្រហារឲ្យរងរបួសធ្ងន់ធ្ងរ ពេលគាត់និងក្មួយប្រុសចូលទៅរកផ្សិត ឃ្មុំ និងកាប់អុស នៅជើង ភ្នំក្រវាញ ក្នុង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃអាទិត្យ។ លោក ក្រួច ណុន មេប៉ុស្តិ៍នគរបាល ឃុំសន្រែ្ទ ស្រុកភ្នំក្រវាញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោក ងឹម ង៉ែត អាយុ ៥១ឆ្នាំ ជាកសិកររស់នៅ ភូមិស្រែពពាយ ឃុំសន្រែ្ទ ពីថ្ងៃ ...
ឃុតសុភចរិយា
http://bit.ly/1lwuQaq
មន្រ្តីយោធាជាន់ខ្ពស់ប្រទេស វៀតណាម កំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ
គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះតាមការអញ្ជើញរបស់មេបញ្ជាកាទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ដោយយើងទៅតាមទីភ្នាក់ងារព័ត៌មានវៀតណាមបាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=ODEzOWFmMTE2MmM