ភូមា​ ប្រារព្ធ​កិច្ចប្រជុំកំពូល​ជាមួយនឹង​កម្ពុជា​ ឡាវ​ និង​វៀតណាម​

​កិច្ចប្រជំុកំពូល​ប្រចាំឆ្នាំ​លើក​ទី​៧​ នៃ​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ CLMV​ បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃ​ច័​ន្ទនេះ​ នៅ​ទីក្រុង​ណាយ​ពី​ដរ​ នៃ​ប្រទេស​ភូមា​ នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​ភូមា​។​

​យោង​ទៅ​តាមសេចក្តី​ថ្លែងការណ៍​រួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​បាន​ឲ្យ​ដឹង​ ថា​ តំណាង​មក​ពី​ប្រទេស​ចូលរួម​ទាំងអស់​ បាន​ពិនិត្យ​មើល​ពី​វឌ្ឍនភាព​នៃ​គម្រោង​ដែល​បាន​ព្រម​ព្រៀង​ក្នុង​ កិច្ចប្រជុំ​កំពូល​ឆ្នាំ​មុន​ ដែល​ប្រារព្ធ​ធ្វើ​នៅប្រទេស​វៀតណាម​ និង​ទិស​ដៅ​អនាគត​ នៃ​កិច្ច​សហប្រតិបត្តិការ​បណ្តា​ប្រទេស​អនុ​តំបន់ទន្លេ​មេគង្គ​ CLMV​ ជាមួយនឹង​ទិស្ស​ដៅ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​បណ្តា​ប្រជាជាតិ​អា​ សុីអាគ្នេយ៍​។​…​

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/myanmar-hosts-summit-with-cambodia-laos-and-vietnam-8709