ព័ត៌មាន
ក្រសួងនឹងដំឡើងប្រាក់មេប្រយោគទ្វេដង
គណៈមេប្រយោគប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានប្រាក់បេសកកម្មប្រចាំថ្ងៃកើនឡើងទ្វេដងឆ្នាំនេះ ក្នុងកំណែទម្រង់ថ្មីមួយដើម្បីសម្រួលដល់គ្រូបង្រៀនមិនឲ្យឆ្លៀតស្វែងរកប្រាក់កម្រៃបន្ថែមក្នុងមណ្ឌលប្រឡង។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន ...
ឆាយ ច័ន្ទនីដា, ទំព័រទី ៤
http://phnompenhpost.com
ក្រុមហ៊ុនវៀតណាមកំពុងបន្តឈូសវាតយកដីព្រៃជនជាតិ
ព្រៃការពារជាយដែនរបស់ជនជាតិដើមភាគតិច ក្នុង ស្រុកអូរយ៉ាដាវ កំពុងប្រឈមទៅនឹងការបាត់បង់បន្ថែមទៀតខណៈដែលកម្មករ និងក្រុមហ៊ុន វៀតណាម បាននិងកំពុងចូលកាប់យកឈើប្រណីតនិងដាក់គ្រឿងចក្រឈូសឆាយយកដីដាំកៅស៊ូ ...
ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112468-2014-03-27-03-48-38
តុលាការឃុំខ្លួនមេសុរិយោដីស្រុកលំផាត់
ប្រធានការិយាល័យភូមិបាលនិងសុរិយោដី ស្រុកលំផាត់ លោក ម៉ឹង ប៊ុន្ធឹន ត្រូវសាលាដំបូង ខេត្តរតនគិរី ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ឋនាគារខេត្តក្រោមការចោទពីបទ «រួមគំនិតកាប់បំផ្លាញព្រៃឈើ» ក្នុងតំបន់ឧទ្យានទឹកធ្លាក់ ៧ជាន់ អូរស៊ិ ...
ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/112458-2014-03-27-02-27-57
មេដឹកនាំគណបក្សសង្គ្រោះជាតិបញ្ចុះបញ្ចូលសមាជិកសភាសហភាពអឺរ៉ុបជុំវិញបញ្ហា “ស្ករឈាម”
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានជំរុញឲ្យសមាជិកសភាអឺរុបធ្វើការបញ្ចប់ផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មសេរីសម្រាប់ការនាំចេញស្ករសទៅកាន់សហភាពអឺរ៉ុបនៅឯកិច្ចប្រជុំមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញជាមួយសមាជិកសភាអឺរ៉ុប ...
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/12507/
សាលាដំបូងរាជធានីផ្តន្ទាទោសអតីតក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យដាក់ពន្ធនាគារពីរឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំបន្ទាប់ពីបានរកឃើញពិរុទ្ធភាពពីបទប្រព្រឹត្តអំពើពុករលួយ ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពីបទទទួលសំណូក។ ...
អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/12483/
មានការសាកសួរក្រុមគ្រួសាររបស់អ្នកតវ៉ាដែលបានស្លាប់ ទោះការស៊ើបអង្កេតត្រូវបិទក៏ដោយ
សមាជិកគ្រួសារបុរសពីរនាក់ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់អំឡុងប្រតិបត្តិការបង្ក្រាបសកម្មភាពតវ៉ារបស់កម្មកររោងចក្រកាលពីខែមករា ត្រូវបានសាកសួរកាលពីម្សិលមិញ នៅក្រសួងមហាផ្ទៃ ទោះបីជាប្រតិបត្តិការស៊ើបអង្កេតក្នុងករណីបាញ់សម្លាប់ទាំងនេះត្រូវបានប្រកាសជាផ្លូវការថា ...
ម៉ិច ដារ៉ា និង Matt Blomberg
http://www.cambodiadailykhmer.com/news/12487/
គ្រាប់មីនធ្វើអោយអ្នកដើរចាក់អង្ក្រងបីនាក់រងរបួស
អ្នកភូមិដែលដើរចាក់អង្ក្រង និង បេះបន្លែព្រៃចំនួនបីនាក់បានរងរបួសដោយបានជាន់លើមីនស្គរមួយគ្រាប់នៅក្នុងខេត្តបន្ទាយមានជ័យជិតច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ...
Saing Soenthrith
http://www.cambodiadaily.com/news/landmine-injures-three-villagers-hunting-for-ants-55021/
សិប្បកម្មផលិតសសរគ្រឹះតូចៗជួបបញ្ហាក្នុងការលក់
ម្ចាស់សិប្បកម្មផលិតសសរគ្រឹះសម្រាប់សាងសង់ផ្ទះខ្នាតតូចៗកំពុងជួបបញ្ហាក្នុងការលក់ផលិតផលរបស់ខ្លួន ខណៈឧស្សាហកម្មផលិតសសរគ្រឹះខ្នាតធំកំពុងបង្ហាញសញ្ញាកាន់តែប្រសើរ។ ទោះបីជាយ៉ាងណាលោក ឈាង បូណា អគ្គនាយកក្រុមហ៊ុន 7FTD Co.,Ltd បានប្រាប់ថា ចំនួនលក់ចេញសសរគ្រឹះ ...
អ្នកកែសម្រួលអត្ថបទ
http://www.postkhmer.com/post-property/a/112445-2014-03-26-04-40-00
សក្តានុពលផ្នែកកសិកម្មធ្វើឲ្យដីនៅក្រុងបាត់ដំបងឡើងថ្លៃ
តម្លៃដីធ្លីក្នុងក្រុងបាត់ដំបងនាអំឡុងត្រីមាសទី១ ឆ្នាំ២០១៤នេះ បានបន្តកើនឡើងបន្តទៀត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងស្រុកនាពេលថ្មីៗនេះ។ ការសិក្សារបស់ក្រុមហ៊ុន ឃី រៀលអេស្ទេត បាន ...
ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/property-price/112446-2014-03-26-05-54-12
ម្ចាស់ស៊ីមទូរស័ព្ទចល័តឡើងដល់២០លាននាក់ ខណៈអ្នកប្រើប្រាស់អ៊ីនធើណិតឡើង៤២ភាគរយ
យោងតាមរបាយការណ៍មួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ស៊ីមទូរស័ព្ទចល័តនៅប្រទេសកម្ពុជា បានកើនឡើងដល់២០លាននាក់កាលពីឆ្នាំមុន ដែលនេះជា ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/12511/
ក្រុមសកម្មជនរងការបណ្តេញចេញបានដាក់ពាក្យបណ្តឹងពីហេតុការណ៍បាញ់រថយន្តក្រុង
សកម្មជនសិទ្ធិដីធ្លីជាង៥០នាក់មកពីសហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញបានដាក់ពាក្យបណ្តឹងទៅនគរបាលកាលពីម្សិលមិញអំពីហេតុការណ៍ដែលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបាញ់កាំភ្លើងសំដៅរថយន្តក្រុងមួយគ្រឿងដែលដឹកពួកគាត់ត្រឡប់មកពីចូលរួមការ ...
សង្គ្រោះជាតិនឹងធ្វើសមាជប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ
មេដឹកនាំគណបក្សប្រឆាំងកាលពីម្សិលមិញបានប្រកាសថា ខ្លួននឹងរៀបចំសមាជប្រជាពលរដ្ឋដែលមានមនុស្សចូលរួមរាប់ពាន់នាក់ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ខាងមុខនេះ បើទោះបីជាមានការហាមឃាត់លើការប្រមូលផ្តុំនៅទីនោះក៏ដោយ។ បន្ទាប់ពី ...
មាស សុខជា និង Daniel Pye
http://www.postkhmer.com/national/1-national-news/112469-2014-03-27-03-56-59
សហជីព ៨ នឹងស្នើយកសប្តាហ៍ក្រោយចូលឆ្នាំជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ
ខណៈកូដកម្មនៅតាមផ្ទះមិនទាន់កំណត់តាមការគ្រោងទុកនៅក្រោយចូលឆ្នាំខ្មែរមេដឹកនាំសហជីពនឹងជម្រាបទៅម្ចាស់រោងចក្រថា កម្មករចង់យកសប្តាហ៍ក្រោយចូលឆ្នាំខ្មែរជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ មេដឹកនាំសហជីព ៨ សង្ឃឹមថា ...
មុំ គន្ធា និង Sean Teehan
http://www.postkhmer.com/national/1-national-news/112466-2014-03-27-03-35-41
Alila villas គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុង ខែមេសា នេះ
Alila villas គឺជាគម្រោងដ៏ធំស្ថិតនៅលើ កោះឫស្សី ក្នុង ខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅចុង ខែមេសា ខាងមុខនេះបន្ទាប់ពីចេញគម្រោងកាលពី ខែវិច្ឆិកា កន្លងមកនៅ ទីក្រុងហុងកុង។ Alila Villas នឹងកសាងលើផ្ទៃដីចំនួន ២៥ ហិកតា លើ កោះឫស្សី ដែលជាកោះមួយស្ថិតនៅក្នុងកញ្ចុំ កោះរុង ជិត ក្រុងព្រះសីហនុ នាឈូងសមុទ្រ ថៃ។ ការអភិវឌ្ឍ ...
បុគ្គលិកសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍
http://www.postkhmer.com/post-property/construction-plan/112447-alila-villas-
ធនគារពិភពលោក៖ ប្រទេសកម្ពុជាមើលឃើញការកែលម្អក្នុងសកម្មភាពដឹកជញ្ជូន
អ្នកឯកទេសសេដ្ឋកិច្ចពាណិជ្ជកម្មថ្នាក់ខ្ពស់របស់ធនាគារពិភពលោក បានអះអាងថា ប្រទេសកម្ពុជាមើលឃើញការកែលម្អដ៏ធំមួយក្នុងសកម្មភាពដឹកជញ្ជូន ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ ...
បុគ្កលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=208878
អង្គការយូនីសែហ្វ៖ ការស្លាប់របស់មាតាមិនបានកត់ត្រាទុកទាំងអស់ នៅក្នុងប្រទេសកម្ពុជា
អ្នកជំនាញបានធ្វើការក្រើនរំលឹកថា ការស្លាប់របស់មាតាជាច្រើននៅក្នុងប្រទេសកម្ពុជា មិនត្រូវបានកត់ត្រាជាផ្លូវការទេ។ នេះបើយោងតាមអង្គការយូនីសែហ្វកម្ពុជា តួលេខរដ្ឋាភិបាល បានបង្ហាញថាអត្រាមរណភាពមាតារបស់ប្រទេសនេះ ...
Paul Robertson
http://www.figo.org/news/unicef-not-all-maternal-deaths-cambodia-are-being-recorded-0012076
ប្រទេសកម្ពុជា និង បេឡារុស សន្យារឹតបន្តឹងចំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី
ប្រទេសកម្ពុជា និង បេឡារុសបានសន្យាកាលពីថ្ងៃពុធថានឹងរឹតបន្តឹងចំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីស៊ីជម្រៅថែមទៀត លើគ្រប់វិស័យ ដើម្បី ជាប្រយោជន៏ ប្រជាជន និង ប្រទេសទាំងពីរនេះ។ ...
បុគ្គលិកសារព័ត៌មាន Global Times
http://www.globaltimes.cn/content/850935.shtml#.UzOLsfmSxqU
រដ្ឋសភាជាតិបើកសម័យប្រជុំលើកទីពីរនៅខែក្រោយ
រដ្ឋសភានឹងបើកសម័យប្រជុំលើកទីពីររបស់ខ្លួននៅថ្ងៃទី១ ខែមេសា ក្រោមអធិបតីភាពឯកឧត្តម ហេងសំរិន ប្រធានរដ្ឋសភា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=11&token=MGM4ZGQ5MWNiOTV
កំណើនវិស័យទេសចរណ៍កម្ពុជានាំឱ្យឃើញពីសារៈសំខាន់នៃសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍
នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរចំនួន៤.២លាននាក់ ដែលកើនឡើងបាន ១៧% ពីឆ្នាំមុន។ កំណើនយ៉ាងលឿននៃចំនួនភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងបន្តពីឆ្នាំទៅមួយឆ្នាំ ដែលកំពុងបង្កើនការព្រួយបារម្ភលើ ...
បុគ្គលិកសារព័ត៌មាន eTN Global Travel Industry News
http://www.eturbonews.com/44034/increase-cambodian-tourism-leads-growing-importance-child-safe-t
ប្រទេសជប៉ុនផ្តល់ជំនួយទឹកប្រាក់ ១១ លានដុល្លារ សំរាប់គំរោងគាំពារសុភាពមាតា និងទារក
ប្រទេសជប៉ុនផ្តល់ទឹកប្រាក់ ១១,៥ លានដុល្លារក្នុងជំនួយមកប្រទេសកម្ពុជា សំរាប់ការអនុវត្តន៏គំរោងពង្រីកមជ្ឈមណ្ឌលជាតិគាំពារសុភាពមាតា និងទារក។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=11&token=NWUxNDNlOTcxMjE
ប្រទេសកម្ពុជានិងថៃបោះបង្គោលព្រំដែនលេខ១៥
ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាបោះ សញ្ញាព្រំដែនបណ្តោះអាសន្នលេខ១៥ ជាប់នឹងច្រកចូលព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ បានបញ្ចប់ការស្រាវជ្រាវសម្រាប់ដាក់សញ្ញាសម្គាល់ព្រំដែននៅថ្ងៃ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=NTY4MDA1MWIzZDd
អង្គការយូនីសែហ្វបានឱ្យដឹងថាប្រជាជនកម្ពុជា៦.៣លាននាក់នៅតែខ្វះការទទួលបានទឹកស្អាតមានសុវត្ថិភាព
អស់រយៈពេលជិតបួនឆ្នាំចាប់តាំងពីមហាសន្និបាត បានប្រកាសថាទឹក គឺជាសិទ្ធិមនុស្ស មានន័យថាមនុស្សគ្រប់រូបគួរតែមានលទ្ធភាពទទួលបានទឹកស្អាតមានសុវត្ថិភាព និងអនាម័យជាមូលដ្ឋាន។ នៅក្នុងពិធីប្រារព្ធទិវាទឹកពិភពលោក អង្គការយូនីសែ ...
បុគ្គលិកមជ្ឈមណ្ឌលព័ត៌មានអង្គការយូនីសែហ្វ
http://www.unicef.org/cambodia/12681_22270.html
ធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន (ICBC) ត្រូវបានអនុញ្ញាតអោយធ្វើការទូទាត់ប្រាក់យន់
ធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន (ICBC) ដែលជាធនាគារធំជាងគេរបស់ពិភពលោកគិតតាមទ្រព្យសកម្ម បានឱ្យដឹងថាកាលពីថ្ងៃអង្គារថា ធនាគារជាតិនៃកម្ពុជា (NBC) បានយល់ព្រមលើសំណើរបស់ខ្លួនជាធនាគារដែលធ្វើការទូទាត់ជាប្រាក់យន់ចិននៅ កម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Business Times
http://www.businesstimes.com.sg/breaking-news/asia/chinas-icbc-approved-cambodia-central-bank-yuan-clearing-bank-20140325
ប្រទេសកម្ពុជានឹងដោះលែង ឬ បន្ថយរយៈពេលជាប់ពន្ធធនាគារសំរាប់ទណ្ឌិតចំនួន ៦២៥ នាក់
យោងតាមក្រសួងយុត្តិធម៌ ទណ្ឌិតចំនួន ៦២៥ នាក់អាចត្រូវបានដោះលែងអោយមានសេរីភាព រឺមានការបន្ធូរបន្ថយរយៈពេលជាប់ពន្ធធនាគារនៅក្នុងឲកាសចូលឆ្នាំថី្មប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅខែមេសា ថ្ងៃទី ១៤ ដល់ ១៦។ ...
បុគ្គលិកសារព័ត៌មាន Global Times
http://www.globaltimes.cn/content/850705.shtml#.UzJ5K_mSxqU