រដ្ឋាភិបាល

មន្ត្រី​យោធា ​ប្ដឹង​ពលរដ្ឋ​រឿង​ជម្លោះ​កាន់កាប់​ដី​សហគមន៍

ពលរដ្ឋ​បាន​អះអាង​ថា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​អន្លង់វែង​បាន​ទាមទារ​ឲ្យ​ពួកគាត់​សង​ជំងឺ​ចិត្ត​ចំនួន​ ២ ​ម៉ឺន​ដុល្លារ​អាមេរិក​រឿង​ដណ្តើម​គ្នា​កាន់កាប់​ដីព្រៃ​សហគមន៍ ខណៈ​ដែល​ដីព្រៃ​ដែល​នៅ​សេសសល់​កំពុង​តែ​មាន​ការ​ប៉ុនប៉ង​យក​កាំភ្លើង​ធំ​ទៅ​ដាក់​ធ្វើ ...

ផាក់ ស៊ាងលី
http://bit.ly/2DqMIs8

​មជ្ឈមណ្ឌល​ថ្មី​សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​ដើម្បី​ជួយ​ពង្រីក​ទីផ្សារ​

​ក្រុមហ៊ុន​ ឌី​ជី​ថ​ល​ អេ​ហ្គ្រី​ខ​ល​ឈ័​រ​ អ៊ិ​ច​ឆេ​ង​ (Digital​ Agricultural​ Exchange)​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ផែនការ​កសាង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​កែ​លម្អ​ស្តង់ដារ​ផលិតកម្ម​ និង​ការ​វេច ...

ជា វណ្ណៈ
http://www.khmertimeskh.com/50102796/new-centre-for-agricultural-research-to-help-expand-markets/

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ប្រាប់​និស្សិត​ថា​ការ​បង្ក្រាប​នយោបាយ​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​លោក​ប៉ែន​ បញ្ញា​ បាន​អញ្ជើញ​សិស្ស​ពីសា​លា​ភូមិន្ទ​រដ្ឋបាល​ ស្ដាប់​ប​ឋ​កថា​មួយ​អំពី​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​របស់​គណបក្សប្រឆាំង​ ហើយ​លើក​ឡើង​ថា​ ការ​បង្ក្រាប​នយោបាយ​របស់​រដ្ឋាភិបាល​គឺជា​ហេតុផល​សម្រាប់​ការពារ​ប្រជាធិបតេយ្យ​។​ ...

ម៉ិច ដារ៉ា
http://bit.ly/2Dd7vfr

Angkor​ Gold​ បន្ថែម​ $១​លាន​ រុករក​រ៉ែ​ដំណាក់កាល​ទី​ ២

ក្រុមហ៊ុន​រុករក​រ៉ែ​ Angkor​ Gold​ Corp​ នឹង​ជំរុញ​ឆ្ពោះទៅ​រក​ដំណាក់​ទី​ ២​ នៃ​កម្មវិធី​រុករក​រ៉ែ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​មានការ​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​រឹង​មាំ​នៃ​ទីតាំង​រ៉ែ​ស្ពាន់​ និង​ប្រាក់​នៅ​ក្នុង​គម្រោង​ Halo​។​ នេះ​បើ ...

Robin Spiess
http://bit.ly/2DeKzfK

លោក​នាយក​រដ្ឋមន្ត្រី​ថា​ ការ​បោះឆ្នោត​​អាច​ធ្វើ​មិន​បាន​បើ​មាន​ការ​ច្របូក​ច្របល់

លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន កាលពី​ម្សិលមិញ​លើក​ឡើង​ថា ការ​បោះឆ្នោត​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​បើ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ «​ច្របូក​ច្របល់​» ប៉ុន្តែ​លោក​​បាន​ព្រមាន​ថា មិន​ឲ្យ​មាន​ពួកឧទ្ទាម​» ​មិន​ថា​នៅ​ក្នុង​ព្រៃ​ ឬ​ក្នុង​ទីក្រុង​មក ...

បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2DoZ8RW

តម្រូវការ​របស់​ជនជាតិ​ចិន​បាន​ជម្រុញ​ឱ្យ​វិស័យ​សំណង់​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​តម្លៃ​គម្រោង​សាងសង់​នៅ​កម្ពុជា​បាន​កើនឡើង​ច្រើន​ជាង​ ២២​ ភាគរយ​ ដែល​កំណើន​នេះ​ឡើង​ដល់​ ៦,៤​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ ដោយ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​តួលេខ​ជា​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ ដែល​បង្ហាញ​ថា ...

ប្រាក់ ចាន់ថុល
https://www.reuters.com/article/cambodia-construction/chinese-demand-drives-construction-boom-in-cambodia-idUSL3N1PB2YA

គម្រោង​ផ្ទះ​អាជីវកម្ម​ទំនើប​នឹង​សាងសង់​នៅ​ក្នុង​ទីតាំង​ល្ធ​

ក្រុមហ៊ុន LYP Group បាន​ប្រកាស​ថា​ខ្លួន​នឹង​វិនិយោគ​រាប់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​គម្រោង​ Premier​ Land​ ដើម្បី​បំពេញតំរូវការ​ទីផ្សារ​សម្រាប់​ផ្ទះ​អាជីវកម្ម​ទំនើប​ ដោយសារ​សក្តានុពលរ​បស់ទីតាំង​នេះ​សម្រាប់​ការ​អភិវឌ្ឍ​។​  ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50102543/new-shophouse-project-in-a-good-location/

ចលនា​សង្គ្រោះ​ជាតិ​ប្រឈម​មុខ​នឹង​ច្បាប់

​លោក​ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អតីត​មេ​បក្ស​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ​ឡើង​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/50102521/cnrm-faces-legal-threat/

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ប្រមូលផ្តុំ​កម្លាំង​ដើម្បី​ការពារ​ជាតិ​

​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ អនុប្រធាន​គណៈកម្មការ​ហ្វឹកហ្វឺន​ប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​មាន​ប្រសាសន៍​ថា​ កងទ័ព​ត្រូវ​ត្រៀម​ដើម្បី​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​ និង​ការពារ​ទឹកដី​ជាតិ​។​ ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ពី​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អាវុធ​នៅ​មូលដ្ឋាន​យោធា ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50102522/hun-manet-rallies-forces-to-defend-nation/

តើ​ការ​រីក​លូតលាស់​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​អន់​ខ្សោយ​វិញ​ ឬ​យ៉ាងណា​?

​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផ្ទុយ​គ្នា​យ៉ាង​ជាក់ស្តែង​ជាមួយនឹង​វិបត្តិ​នយោបាយ​ ដែល​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ជាមួយនឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ -​ គណបក្សប្រឆាំង​សំខាន់​របស់​ប្រទេស​នេះ​ -​ កាលពី​ខែវិច្ឆិកា​នេះ​ និង​ការ​ឃុំខ្លួន​លោក​ កឹ​ម ...

Heidi Dahles
http://www.eastasiaforum.org/2018/01/16/has-cambodias-economic-boom-imploded/

​តើ​គណបក្សប្រឆាំង​ថ្មី​របស់​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​មែន​ទេ​?

​ការ​គោរព​ចំពោះ​ការ​ផ្លាស់​ប្តូរ​នយោបាយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ គឺ​ប្រព្រឹត្ដ​ហួស​ដោយសារ​តែ​ការ​គោរព​របស់​លោក​​ចំពោះ​ខ្លួន​លោក​ជា​អ្នក​ញុះញង់​។​ នោះ​ប្រហែលជា​មូលហេតុ​ដែល​ចុង​ស​ប្តា​ហ៍​នេះ​នៅ​សហរដ្ឋអាមេរិក​ គាត់​បាន ...

David Hutt
https://thediplomat.com/2018/01/does-cambodias-new-opposition-party-really-matter/

រដ្ឋមន្ត្រី​ថា ​អាមេរិក​ទើប​ទទួល​ស្គាល់​ថ្ងៃ​ ៧ ​មករា

ដោយ​សំអាង​លើ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​កាលពី​សប្តាហ៍​មុន​ដែល​ថា​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​នោះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​បាន​ចាត់ទុក​ថា​នោះ​ជា​ការ​​ទើប​ទទួល​ស្គាល់ ខណៈ​ពី​មុន​​អាមេរិក​ធ្លាប់​បន្ត​គាំទ្រ ...

ម៉ិច ដារ៉ា
http://bit.ly/2FMzNPp

​ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម​ចាប់ផ្តើម​សាងសង់​

​ផ្សារ​ព្រំដែន​កម្ពុជា​វៀតណាម​ដំបូង​ដែល​វិនិយោគ​ទឹកប្រាក់​២​លាន​ដុល្លារ​ជា​ការ​ផ្តល់​ឱ្យ​ពី​រដ្ឋាភិបាល​វៀតណាម​បាន​បើក​ដំណើរការ​សាងសង់​កាលពី​ម្សិលមិញ​ដោយ​សង្ឃឹមថានឹង​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

ហ៊ គីមសាយ
http://bit.ly/2DhmYyZ

​ថ្នាក់​អក្ខរកម្ម​រោងចក្រ​កាត់ដេរ​ត្រូវ​បាន​ពង្រីក​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ពង្រីក​ថ្នាក់​អក្ខរកម្ម​សម្រាប់​កម្មករ​កាត់ដេរ​ទៅ​កាន់​ខេត្ត​ជាង​ ១២​ ដែល​មាន​រោងចក្រ​នៅ​ឆ្នាំ​នេះ​ ហើយ​គ្រោង​នឹង​បន្ត​បន្ថែម​ថ្នាក់រៀន​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០២០​ ។​ ...

មុំ គន្ធា
http://www.khmertimeskh.com/50102211/garment-factory-literacy-classes-expanded/

ក្រសួង​គួរ​គិតគូរ​យកចិត្តទុកដាក់​បង្កើត​សាលា​បង្ហាត់បង្រៀន​អ្នកបើកបរ​ឡាន​ធំ​ដឹក​ទំនិញ​ធុន​ធ្ងន់​

​សមាគម​ដឹក​ជញ្ជូន​កម្ពុជា​បាន​ស្នើ​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បើក​សាលា​បណ្តុះបណ្តាល​អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​ដំបូង​គេ​របស់​ប្រទេស​។​​ ...

សែន ដាវីត
http://www.khmertimeskh.com/50102241/ministry-mulls-truck-driver-training-school/

​ប្រទេស​កម្ពុជា​កាត់​បន្ថយ​បំណុល​បរទេស​

​រដ្ឋាភិបាល​គ្រោង​នឹង​កាត់​បន្ថយ​បំណុល​បរទេស​របស់​ខ្លួន​ និង​បង្កើន​មូលធន​តាម​រយៈ​ការ​ចេញ​មូល​ប​ត្រ​បំណុល​ បើ​យោង​តាម​អ្នកតំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ លោក​ វ​ង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា​ “​ការ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50102229/cambodia-to-reduce-foreign-debt/

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​គំរាម​មិន​ចូល​រួម​បោះ​ឆ្នោត

មន្រ្តី​​​​គណបក្ស​​ប្រជាធិបតេយ្យ​​​​មូល​ដ្ឋាន​​បាន​គំរាម​​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​​ឆ្នោត​​ជាតិ​នា​ខែ​កក្កដា ដោយ​ទាម​ទារ​​ឲ្យ​មាន​បរិយាកាស​​វិជ្ជ​មាន​​ជាង​មុន​​បន្ទាប់​ពី​មន្រ្តី ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2EIuEGX

ហ្វ៊ុនស៊ិនប៉ិច ច្រានចោលព័ត៌មានថា គណបក្សតែងតាំងជនជាតិចិនជាអនុប្រធានបក្ស

គណ​បក្ស​រាជា​និយម​ហ្វ៊ុន​ស៊ិន​ប៉ិច កាល​ពីម្សិល​មិញ បាន​បដិ​សេធ​ព័ត៌​មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​ដក​ស្រង់​ពី​ប្រភព​អនា​មិក ថា គណ​​បក្ស​​នេះ​​បាន​​តែង​​តាំង​​ជន​​ជាតិ​​ចិន ...

ម៉ិច ដារ៉ា
http://bit.ly/2mBEAul

​សហជីព​មិន​ពេញចិត្ត​នឹង​ការ​កែប្រែ​ច្បាប់​ការងារ​

​ទាំង​សហជីព​ និង​អ្នកតំណាង​របស់​វិស័យ​ឯកជន​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​របស់​ពួក​គេ​ជាមួយនឹង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ការងារ​ដែល​បាន​ដាក់​ចេញ​កាល​មួយ​ខែ​មុន​ ដោយ​ស្នើ​សុំ​ផ្លាស់​ប្តូរ​កិច្ចសន្យា​រយៈពេល​កំណត់​របស់​កម្មករ​ដែល​ភាគី​ទាំង​ពីរ​គិត ...

Robin Spiess
http://bit.ly/2r9EL5R

លោកនាយក​រដ្ឋមន្ត្រី​គាំទ្រ​សេវា​ដឹក​ជញ្ជូន​ផ្លូវទឹក​ថ្មី​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ការ​គាំទ្រ​ចំពោះ​សេវា​ដឹក​ជញ្ជូន​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​ មក​ភ្នំពេញ​ និង​ទៅ​ក្រុង​តា​ខ្មៅ​ ដែល​នឹង​ត្រូវ​សម្ភោ​ធ​មុន​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​។​​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50102045/prime-minister-supportive-of-water-taxi-system/

សមាជិក​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​បាន​បង្កើត​ចលនា​ថ្មី​

​សមាជិក​គណបក្សប្រឆាំង​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​បរទេស​ ​បាន​ប្រកាស​ពី​ចលនា​ថ្មី​មួយ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មេដឹកនាំ​របស់​ខ្លួន​ និង​ដើម្បី​អំពាវនាវ​ទាមទារ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​ និង​​ការ​ធ្វើ​បាតុកម្ម​តវ៉ា​។​ ...

ប្រាក់ ចាន់ថុល និង Simon Cameron-Moore
https://www.reuters.com/article/us-cambodia-politics/exiled-cambodian-opposition-members-set-up-new-movement-idUSKBN1F3083

រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​តាមដាន​ NGO ​អន្តរជាតិ

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល អន្តរជាតិ​ជា​អ្វី​ដែល​សង្គម​ស៊ីវិល សម្ដែង​ក្ដីបារម្ភ ខណៈ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ខ្លួន​មាន​បំណង​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​អង្គការ​ទាំងអស់​ឲ្យ​ស្រប​តាម​ច្បាប់​។ នេះ​បើ​តាម​សៀវភៅ​រាជកិច្ច​ក្នុង​ត្រីមាស​ទី ...

ម៉ិច ដារ៉ា
http://bit.ly/2Dzee4j

រដ្ឋាភិបាល​ឯកភាព ​សំណើ​ព្រលាន​យន្ត​ហោះ​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដោយ​អនុញ្ញាត​ឲ្យ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ នេះ​បើ​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល និង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ពីថ្ងៃ​ម្សិលមិញ ...

ហ៊ គីមសាយ
http://bit.ly/2B0Wvju

ចិន​សន្យា​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​តើ​រាជធានី​ភ្នំពេញ​កំពុង​តែ​​មើល​ស្រាល​ខ្លួនឯង​?

​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី​ ចំ​ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ទាក់ទង​នឹង​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​។ ...

Laura Zhou និង Sarah Zheng
http://www.scmp.com/news/china/diplomacy-defence/article/2128118/china-pledges-more-investment-cambodia-phnom-penh#comments

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

T9rZk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!