សាធារណរដ្ឋ​ឆែក​ប្តេជ្ញា​គាំទ្រ​ EBA

កាលពី​ថ្ងៃ​ចន្ទ​ រដ្ឋាភិបាល​សាធារណរដ្ឋ​​ឆែក​បាន​សន្យា​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​រក្សា​នូវ​ស្ថានភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​កាន់​សាធារណរដ្ឋ​នេះ​។​ លោក​ ហ៊ុន​ សែន​ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៥​ ថ្ងៃ​នៅ​អឺរ៉ុប​ខាងកើត​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​។​ លោក​បាន​ជួប​ជាមួយ​លោក​ Andrej​ Babiš​ នាយក​រដ្ឋមន្ត្រី​ឆែក​ និង​លោក​ Jaroslav​ Kubera​ ប្រធាន​ព្រឹទ្ធសភា​។​ បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ពួក​គេ​នៅ​ទីក្រុង​ប្រាក​ លោក​ ហ៊ុន​ សែន​ និង​លោក​ Babiš​ បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​យប់​ថ្ងៃ​ច័ន្ទ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​។​ …​

បែន សុខហ៊ាន
https://www.khmertimeskh.com/50651403/czechs-vow-support-over-eba/