នគរបាលរាជធានីប្រកាសចាត់វិធានការរថយន្ត និងម៉ូតូគ្មានស្លាកលេខ
ស្នងការដ្ឋាននគរបាលរាជធានីប្រកាសចាត់វិធានការរាល់រថយន្ត និងទោចក្រយានយន្តត្រីចក្រយានយន្តគ្មានស្លាកលេខដែលកំពុងចរាចរណ៍នៅលើដងផ្លូវ ដោយលើកហេតុផលថា អ្នកបើកយានយន្តគ្មានស្លាកលេខទាំងនេះបានឆ្លៀតឱកាសប្រព្រឹត្តអំពើល្មើស ខណៈនៅភ្នំពេញមានរថយន្តប្រមាណ ៥០ ម៉ឺនគ្រឿង និងម៉ូតូ ១ លាន ៦ សែន ៥ ម៉ឺនគ្រឿងបានចុះបញ្ជី។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងចុះនៅថ្ងៃទី ១១ ខែតុលាថាចាប់តាំងពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ តទៅនគរបាលនឹងចាត់វិធានការត្រួតពិនិត្យ និងចាប់ឃាត់ជាបណ្តោះអាសន្ននូវរថយន្ត និងទោចក្រត្រីចក្រយានយន្តដែលគ្មានស្លាកលេខយកមករក្សាទុក និងធ្វើការផាកពិន័យនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករហូតទាល់តែធ្វើស្លាកលេខរួចរាល់ទើបអនុញ្ញាតឲ្យយកត្រឡប់ទៅវិញបាន។ …
ឡុង គីមម៉ារីតា
https://bit.ly/2oGnWyH