នាយករដ្ឋមន្ត្រីទៅប្រទេសអឺរ៉ុប ពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យម្សិលមិញបានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ ចាប់ពីថ្ងៃទី ១៣ ដល់ ១៧ តុលា ដើម្បីជួបពិភាក្សាពីបញ្ហាមួយចំនួនក្នុងនោះក៏មានបញ្ហាតំបន់ និងអន្តរជាតិ និងមានការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរួមគ្នាមួយចំនួនផងដែរ។ បើតាមព័ត៌មានដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញក៏ដូចជា សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃសុក្របានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីនឹងបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋឆែកប្រទេសហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី។ …
នៀម ឆេង
https://bit.ly/33xGFeR