កម្ពុជា​ត្រូវការ​ជិត $៣០០ ​លាន​ សម្រាប់​វិស័យ​ដំឡូងមី

រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ដាំ​ដំណាំ​ដំឡូងមី ខណៈ​ក្រសួងពាណិជ្ជកម្ម​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​វិនិយោគ​លើ​ដំឡូងមី​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម និង​ការនាំចេញ​។ បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ UNDP ស្តីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​បាន​រកឃើញ​ថា ការវិនិយោគ​លើ​ដំណាំ​ដំឡូងមី អាច​ទទួល ...

ធូ វិរៈ
https://bit.ly/2NVx9fl

កម្ពុជា​កំពុង​ខិតខំ​ធ្វើការ​ពង្រឹង​ទីផ្សារ​អង្ករ​ ទៅកាន់​ប្រទេស​ ចិន

កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​ចិន ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ធំជាងគេ​របស់​ពិភពលោក​មួយ​នេះ​។ នេះ​បើ​យោងតាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិធានការ​នេះ​ធ្វើឡើង​ដើម្បី​អាច ...

ហ៊ឹន ពិសី
https://bit.ly/2N2Les7

CRF: កម្ពុជា​នឹង​នាំចេញ​អង្ករ​ ១ ​លាន​តោន ​នៅ​ឆ្នាំ​ ២០២២

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្តេជ្ញា​ថា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​ ត្រឹម​ឆ្នាំ​ ២០២២ បន្ទាប់ពី​ទិសដៅ​នេះ​ត្រូវ​បានកំណត់​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ ​២០១៥​។ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០-២០២៣ កាលពី​ថ្ងៃ​ពុធ​ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល សមាជិក​សហព័ន្ធ តំណាង ...

ធូ វិរៈ
https://bit.ly/2Pu865s

ចំណូល​សួយសារ​ពី​ព្រៃឈើ​រយៈពេល​ ៩ ​ខែ​ បាន​ជិត​ $៦ ​លាន កើន​លើស​ឆ្នាំមុន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/36mMMVi

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ អំពាវនាវ​អោយ​មានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ បន្ត​ការ​គាំទ្រ​ដល់​ កសិករ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ និង​វិនិយោគ​លើ​ការងារ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ និង ...

ប៉ិច ​សុធារី
https://bit.ly/2Bq94ay

អាជ្ញាធរ​អប្សរា ​ព្រមាន​ចាត់វិធានការ​បុគ្គល​សង់​សំណង់​លើ​ទំនប់​ត្រពាំង​ហែផ្កា

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​រួមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បើ​បុគ្គល​ដែល​សាងសង់​សំណង់​បេតុង​រំលោភ​លើ​ខ្នង​ទំនប់​ត្រពាំង​ហែផ្កា ផ្នែក​ខាងត្បូង​ទំហំ​ជាង​ ៣ ​ពាន់​ម៉ែត្រការ៉េ ​ស្ថិត​ក្នុង​ភូមិ​បុស្សក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង-ខេត្ត​សៀមរាប​នៅ​តែ​មិន​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​អាជ្ញាធរ និង​រុះរើ ...

ឡុង គីមម៉ារីតា
https://bit.ly/2MoUwOB

ការនាំចេញ​អង្ករ​ ៩​ ​ខែ កើនឡើង​ ២ ​ភាគរយ

ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​ក្នុងនោះ​ត្រូវបាន​នាំមុខ​ដោយ​ទីផ្សារ​ចិន​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​។ ទិន្នន័យ​បង្ហាញថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស ...

ហ៊ឹន ពិសី
https://bit.ly/2IpfFWO

ជនជាតិដើម​ ៩ ​នាក់​ ទៅ​ចូលរួម​សវនាការ​ដល់​បារាំង​រឿង​វិវាទ​ដីធ្លី

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៩ ​នាក់​ ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​ណង់ទែរ​ (the Tribunal of Nanterre) ​ប្រទេស​បារាំង បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ដ៏ធំ​មួយ​របស់​បារាំង​ឈ្មោះ​ Bollore ទៅ​តុលាការ​នេះ​កាលពី​ឆ្នាំ​មុន ក្រោយ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ...

ឡុង គីមម៉ារីតា
https://bit.ly/2peycOL

RDB​ ចាប់ផ្តើម​បើក​ការ​ផ្តល់​ប្រាក់​កម្ចី​ជា​បន្ទាន់​

យោង​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​បានឱ្យ​ដឹង​ថា​ ជាមួយនឹង​រដូវ​ប្រមូល​ផល​ស្រូវ​ដែល​ត្រូវ​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​នេះ​ ធនាគារ​អភិវឌ្ឍន៍ជនបទ​ (RDB)​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​ក្រោម​មូលនិធិ​បន្ទាន់​របស់​ខ្លួន​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50643674/rdb-opens-new-round-of-emergency-loans/

​មន្ត្រី​ផ្តល់​ចម្លើយ​ដល់​តុលាការ​អំពី​ការ​កាប់​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​

​កាលពី​ថ្ងៃ​អង្គារ​ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​បង្ហាញខ្លួន​នៅ​ឯ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​ ដើម្បី​បញ្ជាក់​ពី​វិធី​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ រួម​ទាំង​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​កាប់​ឈើ​ខុសច្បាប់​។​ លោក​ ម៉ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50642910/official-briefs-court-on-elcs-over-logging/

ក្រសួង​បង្ហាញ​ពី​តួលេខ​នាំ​ចេញ​អង្ករ​ក្រៅផ្លូវការ​

​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​ ៨​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ ១,៦​ លាន​តោន​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា​ ប្រទេស​វៀតណាម​តាម​រយៈ​បណ្តាញ​ក្រៅផ្លូវការ​។​ យោង​តាម​ក្រសួង​បានឱ្យ​ដឹង​ថា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50640842/ministry-reveals-informal-rice-export-figures/

ក្រសួង​៖​ ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​កំពុង​កើនឡើង​

​ក្រសួងកសិកម្ម​បានឱ្យ​ដឹង​ថា​ ចំនួន​នៃ​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​កំពុង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែល​ជួយ​បង្កើន​ផលិតភាព​ និង​លទ្ធភាព​ទីផ្សារ​សម្រាប់​កសិករ​។​ ក្រសួង​បាន​ប្រកាស​ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​ថា​ ចាប់ពី​ខែមករា​ដល់​ខែសីហា​ ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50639917/contract-farming-schemes-rising-ministry/

សាច់សត្វ​ព្រៃ​ជាង​ ៧០ ​គីឡូ​ ត្រូវ​បាន​រឹបអូស ខណៈ​ឈ្មួញ​រត់គេច

សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជ​អាវុធហត្ថ និង​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​បានលុង​កាលពី​ថ្ងៃ​អាទិត្យ បាន​ឆ្មក់​ចូល​បង្ក្រាប​ចាប់​រឹបអូស​សាច់​សត្វព្រៃ​បាន​ជាង​ ៧០ ​គីឡូក្រាម​ពី​ក្នុង​ផ្សារ​បានលុង ប៉ុន្តែ​មិនមាន​ឈ្មួញ​ជួញដូរ​សាច់សត្វ​ព្រៃ​ណា​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន ...

ឃុត សុភចរិយា
https://bit.ly/2lzjjoa

តុលាការ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត ​ទៅ​បំភ្លឺ​រឿង​ផ្តល់​ដី​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​

សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ១២ ខែ កញ្ញា ​បន្ទាប់​ពី​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​នេះ ​បាន​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ២១ ខែ សីហា កន្លង​មក​​ពាក់ព័ន្ធ​​ការ​ផ្តល់​ដី​រដ្ឋ​សរុប​ជិត ១ ម៉ឺន​ហិកតា​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្ត​មណ្ឌលគិរី ខណៈ​ជន ...

សុទ្ធ គឹមសឿន
https://bit.ly/2jWBQKX

​កសិករ​នៅ​ប្រទេស​កម្ពុជា​អាច​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​

កសិករ​កម្ពុជា​ចំនួន​កន្លះ​លាន​នាក់​អាច​នឹង​សំលឹង​មើល​ចាន​បាយ​ទទេ​របស់​ពួក​គេ​ ប្រសិនបើ​សហភាព​អឺរ៉ុប​ជំរុញ​ការ​ដក​នូវ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA)​ ។​ ខណៈ​ដែល​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន ...

Jason Thomas
https://theaseanpost.com/article/cambodias-rice-farmers-serious-danger

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ ត្រូវបាន​តុលាការ​ហៅ​សួរ​ជិត​ ៤ ​ម៉ោង​ ពាក់ព័ន្ធ​ដីធ្លី

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​មណ្ឌលគិរី​បាន​ប្រើពេល​ប្រមាណ​ជិត​ ៤ ​ម៉ោង​ កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​ការសួរនាំ​លោក​ ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​អនុញ្ញាត​ផ្ដល់​ដី​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​ ៩ ៧៤១ ហិកតា ​នៅ​ខេត្ដ​មណ្ឌលគិរី​។ លោក មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​អយ្យការ​អម​សាលាដំបូង​ខេត្ដ​មណ្ឌលគិរី​បាន ...

វ៉ន ដារ៉ា
https://bit.ly/2U2mcLL

ប្រគល់​ម៉ាស៊ីន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ប៉េស្ដ​ជ្រូក ដល់​សត្ដឃាតដ្ឋាន​នៅ​ភ្នំពេញ និង​ខេត្ដ​កណ្ដាល

អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ ​បាន​ចែក​ម៉ាស៊ីន​សម្រាប់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​ចំនួន ​១០ គ្រឿ​ង​ និង​ទឹក​ថ្នាំ​ចំនួន ​១៥៥ ​លីត្រ ​ដល់​កន្លែង​សត្តឃាតដ្ឋាន​ចំនួន ​១០ ក្នុង​នោះ​មាន ​៩ នៅ ...

ខន សាវិ
https://bit.ly/2KKvUOv

លោក សៅ សុខា បញ្ជាឲ្យ​ដុត​ឡាន ២០ គ្រឿង​ ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃឈើ

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើ​ស​​ធន​ធាន​ធម្ម​ជាតិ​លោក​ សៅ សុខា ​កាល​ពី​ម្សិល​មិញ​ បាន​បញ្ជា​ឲ្យ​ដុត​បំផ្លាញ​រថ​យន្ត​ដែល​បម្រើ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2KpYgPf

រដ្ឋមន្ត្រីបារម្ភ​ពី​អាកាសធាតុ​ ខណៈ​ស្រូវ​វស្សា​ធ្វើ​បាន​ជិត ៨៣%

តាម​របាយ​ការណ៍​បង្ក​បង្កើន​ផល​ស្រូវគិតត្រឹម​ថ្ងៃទី​ ៥ ខែ ​សីហា របស់​ក្រសួង​កសិ​កម្ម​រុក្ខាប្រ​មាញ់ និង​នេសា​ទបាន​ឲ្យដឹ​ងថា នៅ​រដូវ​វស្សា​​ឆ្នាំ​នេះ ការ​បង្ក​បង្កើន​ផល​ស្រូវ​បាន​ជាង​ ២ ​លាន​ហិក​តា ស្មើនឹងជិត ៨៣% ​ខណៈការ​នាំ​ចេញ​កសិផ​ល​មាន​ជិត ២,៥​ លាន​តោន ប៉ុន្តែ​លោក ​វេង សាខុ ...

ឡុង គីមម៉ារីតា
https://bit.ly/2YIXuR6

ម្រេច GI កំពុង​ប្រឈម​​បញ្ហា​ទីផ្សារ​ ខណៈ​ការ​ផលិត​កើន

ម្រេច​កំពត ​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ​(GI)​ មួយ​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​​ចំនួន ​ខណៈ​ក្រុមហ៊ុន​វេច​ខ្ចប់​មួយ​ចំនួន​​​ធ្វើ​ការ​ដាំ​ដើម្បី​នាំចេញ​ដោយ​ខ្លួន​ឯង​ដែល​ធ្វើ​​​ឲ្យ​កសិករ​​មួយ​ចំនួន​​បោះបង់ ...

ធូ វិរៈ
https://bit.ly/33e4bOw

លោក ហ៊ុន សែន​ ចេញ​សារាចរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់​ស្កាត់​ការ​នាំចូល​ជ្រូក​ខុសច្បាប់

លោក​ ​ហ៊ុន​ ​សែន​ ​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​សារា​ចរ​ កាល​ពី​ម្សិលមិញ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​សាលារាជ​ធានី​-ខេត្ត​ ត្រូវ ...

វ៉ន ដារ៉ា
https://bit.ly/2ysf2Gp

ភាគី​ពាក់ព័ន្ធ ​ជំរុញ​ការ​ផលិត​បន្លែ​សរីរាង្គ​ផ្គត់ផ្គង់​ទីផ្សារ

ក្រសួង​​កសិកម្ម​ និង​វិស័យ​ឯកជន​ជំរុញ​ឲ្យ​​កសិករ​ពង្រីក​ការ​ដាំ​បន្លែ​សរីរាង្គ​សម្រាប់​​​ផ្គត់ផ្គង់​នៅ​តាម​ផ្សារ​ទំនើប ​និង​ភោជនីយដ្ឋាន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​​មាន​ចំនួន​តិច​នៅ​ឡើយ។ លោក​ ដួង​ គឹមឈាន ​ទីប្រឹក្សា​ ...

ធូ វិរៈ
https://bit.ly/2ZltPhV

​ក្រសួង​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​ការពារ​ពី​ជម្ងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ដល់​សាធារណជន​ ជា​ពិសេស​កសិករ​ឱ្យ​ផ្តល់​ព័ត៌មាន​អំពី​ករណី​ជម្ងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ ដើម្បី​ការពារ​កុំអោយ​វីរុស​រីក​រាលដាល​តទៅ​ទៀត​ ខណៈ​ជ្រូក​បន្ត​ងាប់​នៅ​ស្រុក​ស្អាង​ខេត្តកណ្តាល​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50628127/ministry-calls-on-public-participation-in-asf-prevention/

ស្រូវជាង ៤ ពាន់​ហិកតា​នៅ​សៀមរាប ​ប្រឈម​ការ​ខូចខាត​បើ​គ្មាន​ភ្លៀង​រយៈពេល ១ សប្ដាហ៍​ទៀត

មន្ត្រី​កសិកម្ម​ខេត្ត​សៀម​រាប​​បារម្ភ​ថា ស្រូវ​ចំនួន​ ៤​ ៨០០ ​ហិកតា​ ស្ថិត​ក្នុង​ស្រុក​ស្រី​ស្នំ ស្រុក​ក្រឡា​ញ់ និង​ស្រុក​ពួកនឹង​រង​ការ​ខូ​ច​ខា​ត ​ប្រសិន​បើ​គ្មាន​ភ្លៀង​​ក្នុង​រយៈ​ពេល​ ១ សប្ដាហ៍​ទៀត​ ជាពិ​សេស​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភ​ពទឹកដែល ...

ខន សាវិ
https://bit.ly/2JOKwwQ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vvtBJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!