​ក្រសួង​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​ការពារ​ពី​ជម្ងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ដល់​សាធារណជន​ ជា​ពិសេស​កសិករ​ឱ្យ​ផ្តល់​ព័ត៌មាន​អំពី​ករណី​ជម្ងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ ដើម្បី​ការពារ​កុំអោយ​វីរុស​រីក​រាលដាល​តទៅ​ទៀត​ ខណៈ​ជ្រូក​បន្ត​ងាប់​នៅ​ស្រុក​ស្អាង​ខេត្តកណ្តាល​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​រង​គ្រោះ​ពី​ជម្ងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ ​ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​ …

ប៉ិច សុធារី
https://www.khmertimeskh.com/50628127/ministry-calls-on-public-participation-in-asf-prevention/