CRF: កម្ពុជា​នឹង​នាំចេញ​អង្ករ​ ១ ​លាន​តោន ​នៅ​ឆ្នាំ​ ២០២២

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្តេជ្ញា​ថា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​ ត្រឹម​ឆ្នាំ​ ២០២២ បន្ទាប់ពី​ទិសដៅ​នេះ​ត្រូវ​បានកំណត់​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ ​២០១៥​។ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០-២០២៣ កាលពី​ថ្ងៃ​ពុធ​ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល សមាជិក​សហព័ន្ធ តំណាង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​ដៃគូ​អន្តរជាតិ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​យក​គោលដៅ​ត្រឹម​ឆ្នាំ​ ២០២២ ​ត្រូវតែ​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​។ ...

ធូ វិរៈ
https://bit.ly/2Pu865s