មន្ត្រីផ្តល់ចម្លើយដល់តុលាការអំពីការកាប់ឈើក្នុងដីសម្បទានសេដ្ឋកិច្ច
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានបង្ហាញខ្លួននៅឯសាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីបញ្ជាក់ពីវិធីក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនវៀតណាមដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញការកាប់ឈើខុសច្បាប់។ លោក ម៉ម វ៉ាន់ដា អ្នកនាំពាក្យអមសាលាដំបូងខេត្តបានថ្លែងកាលពីម្សិលមិញថា លោក ចាន់ សាវុធ រដ្ឋលេខាធិការក្រសួងបានផ្តល់ព័ត៌មានអំពីសម្បទានដែលផ្តល់ទៅឱ្យក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុន ផេស៊ីហ្វិកហ្គេន យ៉ញ–ស្តុក ខមភេនី លីមីធីត (Pacific Grand Joint-stock Company Limited) ដែលទទួលបានដីជិត ១០.០០០ ហិកតា។ …
ឃី សុវុទ្ធី
https://www.khmertimeskh.com/50642910/official-briefs-court-on-elcs-over-logging/