ព័ត៌មាន​

ទឹកប្រាក់​មិន​បាន​បង់​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ ​កើនឡើង​ដល់​ជិត ២០ លាន​ដុល្លារ

ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

នៀម ឆេង
http://bit.ly/2cCQBsW

ក្រសួង​ឲ្យ​សាលា​រាជធានី​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដី

ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cNKUKK

ធ្វើផ្លូវ​មួយ​ខ្សែ​កាត់បឹង​កក់ដើម្បី​បញ្ចៀស​ការ​កកស្ទះ

សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវមួយខ្សែពីតំបន់បឹងកក់ពុះកាត់របងវិហារឥស្លាមដែលកំពុងមានភាពចម្រូងចម្រាស់ទៅកាន់មហាវិថីព្រះមុនីវង្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការលិចទឹកនៅតំបន់នោះ។ តាំងពីឆ្នាំ២០១២ សាលារាជធានី ធ្លាប់លើកឡើងពីគម្រោងធ្វើផ្លូវពុះកាត់របងវិហារឥស្លាមអាល់សាកាល់ភ្នំពេញ ក្នុងតំបន់បឹងកក់ នេះ ដោយអះអាងថា មានការឯកភាពពីអ្នកកាន់កាប់ដីវិហារនេះរួចហើយ មានលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងលោក វ៉ាន់ ម៉ាត់ ប្រធានសមាគមខ្មែរឥស្លាមកម្ពុជា។ ប៉ុន្តែសាសនិកឥស្លាម និងនិស្សិតមូស្លីមកម្ពុជា មួយចំនួន បានជំទាស់នឹងគម្រោងធ្វើផ្លូវនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនារបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់ ហើយវិហារចាំបាច់ត្រូវជាកន្លែងស្ងប់ស្ងាត់។ ...

ប៉ិច សុធារី
http://bit.ly/2bU96bJ

ស្ពាន​ជ្រោយ​ចង្វារនឹង​ត្រូវ​បិទ​រយៈពេល​២​​ឆ្នាំ​ដើម្បី​ជួសជុល​

សាលារាជធានីភ្នំពេញនឹងបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ)មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពានប្រមាណជាងពីរឆ្នាំដើម្បីអនុញ្ញាតឲ្យអ្នកជំនាញការមកពីប្រទេសជប៉ុនជួសជុលឡើងវិញក្រោយពីបានរកឃើញថា ស្ពាននេះទ្រុឌទ្រោមខ្លាំងផ្នែកកំណល់នៃទម្រស្ពាន។ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ថា ស្ពាននេះនឹងចាប់ផ្តើមជួសជុលនៅដើមឆ្នាំ២០១៧ ដោយប្រើប្រាស់ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ លោកថា៖ «យើងនឹងបិទរយៈពេល២២ខែ សម្រាប់ធ្វើការជួសជុលស្ពាន ដោយចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០១៧»។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMPn0d

កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​និង​រដ្ឋាភិបាល​ត្រូវ​បាន​ពន្យា​ពេល​

បន្ទាប់ពីមានការរិះគន់ពីសាធារណៈជននិងគម្រាមពីរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំក្នុងការលុបកិច្ចសន្យា ក្រុមហ៊ុនប្រមូលសម្រាប់តែមួយគត់ប្រចាំនៅទីក្រុងភ្នំពេញ ហាក់ដូចជាបានចាប់ផ្តើមដោះស្រាយបញ្ហានេះហើយ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/cintri-rewarded-contract-extensions

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​ទៅ​តាម​បណ្តា​ខេត្ត

សាលារាជធានីភ្នំពេញគ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្តនិងទៅដល់ប្រទេសជិតខាងដើម្បីធ្វើឲ្យតម្លៃធ្វើដំណើរថេរសម្រាប់ប្រជាជន។ លោក អ៊ាន សុខឃីម ទេសា ភិបាលនៃអាជ្ញាធររថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលាទីក្រុងបានពិភាក្សាលើការពង្រីកគម្រោងសេវាកម្មរថយន្តក្រុងទៅតាមបណ្តាខេត្ត។ ...

ជា វណ្ណៈ
http://bit.ly/29QchBM

ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​ក្នុង​ក្រុងបន្ថែម​ ដើម្បី​​បន្ថយ​គ្រោះ​ថ្នាក់

សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ ...

មុំ គន្ធា
http://bit.ly/29g7Az6

ចំ​ពេល​មានការ​រារាំង​ យុទ្ធនាការ​ធ្វើ​ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ត្រូវ​បាន​រៀបចំ​ឡើង​

​សហជីព​ជា​អ្នក​រៀបចំ​ក្បួន​ដង្ហែរ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​បានឱ្យ​ដឹង​ថា​ ពួក​គេ​នឹង​បន្ត​ជាមួយ​គម្រោង​នេះ​ បើ​ទោះបីជា​ សាលាក្រុង​ភ្នំពេញ​បាន​បដិសេធ​សំណើរ​សុំ​ធ្វើ​ក្បួន​ដង្ហែរ​ខ្នាត​ធំ​ចំនួន​ពីរ​របស់​ពួក​គេ​កាលពី​ថ្ងៃអាទិត្យ​ក៏​ដោយ​។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/labor-day-marches-planned-despite-ban-from-city-hall-111969/

សាលាក្រុងគ្រោងនឹងផ្តល់ដីចំនួន២៨០ហិចតាសម្រាប់គម្រោងសាងសង់

សាលាក្រុងគ្រោងនឹងយកដីធ្លីចំនួន២៨០ហិចតាដែលជាដីរដ្ឋសម្រាប់ផ្តល់ដល់ក្រុមហ៊ុន Over­seas Cambodia Investment Cor­poration (OCIC) សម្រាប់គម្រោងជាទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ក្នុងសង្កាត់ជ្រោយចង្វារនៃរាជធានីភ្នំពេញ បើយោងតាមពាក្យសម្តីរបស់មន្ត្រីបានឱ្យ ដឹងកាលពីថ្ងៃព្រហស្បតិ៍។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/city-hall-planning-to-privatize-280-hectare-development-site-109413/

តុលាការ​​​ចាប់​​​ផ្តើម​​​ដោះស្រាយ​​​បណ្តឹងសាទុក្ខ​របស់​សកម្ម​​​ជនសិទ្ធិ​​​ដី​​​ធ្លី​​​​​​១៣នាក់

សកម្ម​​​ជន​​​សិទ្ធិ​​​ដីធ្លី​​​១៣​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​ ​បាន​​​បង្ហាញ​​​ខ្លួន​​​កាល​​ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/30336/

សាលាក្រុងភ្នំពេញនឹង​ផ្លាស់​ប្តូរក្រុមហ៊ុន​ប្រមូលថ្លៃឈ្នួលក្នុងផ្សារ

សាលាក្រុង​ភ្នំពេញ​គ្រង​នឹង​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​ក្នុង​ ការ​ប្រមូល​ថ្លៃ​សំចត​និង​ថ្លៃ​ឈ្នួល​ហាង​លក់ទំនិញ​ពី​ផ្សារ​នាៗ​ក្នុង​ រាជធានី​ភ្នំពេញ​ នេះ​បើ​យោង​តាម​លិខិត​មួយ​ ដែល​បាន​ ចេញផ្សាយ​តាម​បណ្តាញ​សង្គម​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​។​  ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/city-hall-pulls-plug-market-fee-collector

ពលរដ្ឋ​ភូមិ​ទ្រា៤​រង​ផល​ប៉ះពាល់​ពី​ទឹក​ស្អុយ​លិច​ផ្ទះ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចាក់​ដី​លុប​បឹង

ប្រជាពលរដ្ឋ ៤​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ប្រាក់​សំណង ដែល​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​បឹង​ក្រពើ បណ្ដាល​ឲ្យ​ទឹក​ស្អុយ និង​ភក់​លិច​ចូល​ផ្ទះ បាក់​បែក​ខូចខាត​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់។ ...

សិរីមុនី
http://www.rfa.org/khmer/news/land/villager-demands-compensate-02072016033412.html

ប្រជាជន​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​ផ្លូវ​ក្នុង​ទីក្រុង​រណប​

​ប្រជាជន​ប្រមាណ​ដប់​នាក់​មក​ពី​សហគមន៍​កៀន​ឃ្លាំង​បាន​ដុត​កង់​ឡាន​នៅ​ ក្នុង​ការ​បាតុកម្ម​មួយ​ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​សាលា​រាជធានី​ភ្នំពេញ​ នៅ​ជិត​ផ្លូវជាតិ​លេខ​ ៦​ ដែល​មាន​ សហគមន៍​ជា​ច្រើន​កំពុង​រស់នៅ​ បន្ទាប់​ពី​ឡាន​ត្រាក់ទ័រ​ចាប់ផ្តើម​ឈូស ...

Pav Suy
http://www.khmertimeskh.com/news/20543/residents-protest-satellite-city-road-construction/

សាលា​រាជធានី​គ្រោង​នឹង​កសាង​កន្លែង​ចាក់សម្រាម​ថ្មី​ចំនួន​ពីរ​

​សាលា​រាជធានី​ភ្នំពេញ​នឹង​សាងសង់​កន្លែង​ចាក់សម្រាម​ថ្មី​ចំនួន​ពីរ​ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ដែល​កាន់តែ​យ៉ាប់​យឺន​ឡើង​ ដោយ​តម្រូវការ​ក្នុង​ការ​ដឹក​ជញ្ជូន​សម្រាម​ទាំងអស់​ក្នុង​ទីក្រុង​ទៅ​កាន់​កន្លែង​ចាក់សម្រាម​តែ​មួយ​គត់​ក្នុង​ខណ្ឌដង្កោ​ នេះ​បើ​យោង ...

គុច ណារ៉េន
https://www.cambodiadaily.com/news/city-hall-plans-to-build-two-new-dump%E2%80%88sites-103581/

ក្រសួង​គម្រាម​ពី​សកម្មភាព​ប្រឆាំង​នឹង​ការ​សាងសង់​ខុសច្បាប់​

កាលពី​ថ្ងៃ​ម្សិលមិញ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ​សំណង់​ខុសច្បាប់​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​គម្រាម​ថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​តឹង​រឹង​ប្រឆាំង​នឹង​ម្ចាស់​ក្រុមហ៊ុន​សាងសង់​ណាមួយ​ដែល​ធ្វើ​ប្រតិបត្តិការ​ ដោយ​ពុំ​មានការ​អនុញ្ញាត្តិ​នៅ​ក្នុង​ទីក្រុង ...

Pav Suy
http://www.khmertimeskh.com/news/18711/ministry-threatens-action-against-illegal-construction/

ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​បុរី​កីឡា​បាន​កោះហៅ​ការ​បំភ្លឺ​ពី​រដ្ឋាភិបាល​

សមាជិក​ប្រមាណ​៣០​នាក់​ នៃ​សហគមន៍​បុរី​កីឡា​ដែល​ត្រូវ​បាន​តម្រូវ​ឱ្យធ្វើ​ការ​ផ្លាស់​ទីលំនៅ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ ក្នុង​ការ​ស្វែងរក​សេចក្តី​បំភ្លឺ​អំពី​សំណង​ទៅ​កាន់​ពួក​គេ​ នៅ​ចំ​ពេល​មាន​ពាក្យបណ្តឹង​ដែល​ថា ...

ឃួន ណារិម
https://www.cambodiadaily.com/news/borei-keila-evictees-call-for-govt-clarification-102882/

អ្នកស្រុក​ផ្ទុះ​កំហឹង​ជុំវិញ​ការ​បាក់​រលំ​ជញ្ជាំង​ប្រឡាយ​

​អ្នកស្រុក​ដែល​រស់នៅ​ជាប់​នឹង​ប្រឡាយ​លូ​ក្នុង​ឃុំ​ចោម​ចៅ​ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ​បន្ទាប់​ពី​ជញ្ជាំង​ប្រឡាយ​ត្រូវ​បាន​បាក់​ទន្ទឹម​នឹង​មាន​ការដ្ឋាន​សាងសង់​នៅ​ក្បែរ​នោះ​។​ ​ ...

Chea Takihiro
http://www.khmertimeskh.com/news/18259/residents-angry-over-canal-wall-collapse/

នាយករដ្ឋមន្ត្រីព្រមាន ‘មន្ត្រីខិលខូច’ ​ពាក់ព័ន្ធ​ការរំលោភ​ច្បាប់​សាង​សង់​

ប៉ុន្មានថ្ងៃបន្ទាប់ពីសាលារាជធានីចេញបទបញ្ជាឲ្យក្រុមហ៊ុនណាហ្គាវើលកាស៊ីណូ បញ្ឈប់​ការពង្រីក សំណង់របស់ខ្លួនព្រោះវាកំពុងធ្វើឲ្យខូច សោភណភាពរាជធានីភ្នំពេញ កាល ពីម្សិលមិញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន “មន្ត្រីខិលខូច” ឲ្យឈប់បណ្តោយ ឲ្យគម្រោងសាងសង់ នានាធ្វើឲ្យខូចសោភ័ណភាពប្រទេសតទៅទៀត។ ...

កង សុធា
http://www.cambodiadailykhmer.com/news/28521/

សកម្មជន​ចាប់ផ្តើម​បាតុកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញចេញ​ជា​រៀងរាល់ថ្ងៃ​

កាលពី​ថ្ងៃ​ចន្ទ​ សកម្មជន​ប្តូរផ្តាច់​រាប់​សិប​នាក់​ដែល​ត្រូវ​បា​នប​ណេ្ត​ញ​ចេញពី​សហ​គម​ន៏​បឹង​កក់​ បុរី​កីឡា​និង​សហគមន៍​អេស​អូ​អេស​បាន​ប្រកាស​ថា​ ពួក​គេ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​នៃ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​ដែល​មាន​រយៈពេល​មួយ​ខែ​នៅ ...

សេក ឧត្តម
https://www.cambodiadaily.com/news/activists-to-begin-daily-anti-eviction-protests-98385/

ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​និង​ក្រុម​អ្នកគាំទ្រ​ហែ​ក្បួន​ដាក់​កម្រងផ្កា​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​ ​ជា​ ​វិជ្ជា​

កាលពី​១០​ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃ​ទី​២២​ខែមករា​ ​ឆ្នាំ​២០០៤ ​លោក​ ​ជា​ ​វិជ្ជា​ ​ប្រធាន​សហជីព​សេរី​កម្មករ​ ​បាន​ដើរទៅ​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​នៅ​ជិត​វត្ត​លង្កា​  ​ហើយ​កាសែត​ដែល​គាត់​អាន​នៅ​ថ្ងៃ ...

ឃី សុវុឌ្ឍី និង Denise Hruby
http://www.cambodiadailykhmer.com/latest/9738/

អង្គការ​មិនមែន​រដ្ឋាភិបាល​បន្ត​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​

បន្ទាប់​ពី​ការ​ចាប់ខ្លួន​សកម្មជន​១១​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ពួក​គេ​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​អា​មេ​រិ​ក​ និង​ស្ថានទូត​បារាំង​ ​ស្វះស្វែង​ឲ្យ​មានការ​ដោះ​លែង​អ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នោះ​  ...

អូន ភាព និង ម៉ិច​ ដារ៉ា
http://www.cambodiadaily.com/news/after-arrests-ngos-continue-petitioning-to-free-the-23-50966/

Levi Strauss Pulls Out From Embattled SL Garment Factory

A Singaporean-owned garment factory whose workers have been on strike since early August is no longer producing clothes for American denim giant Levi Strauss, a brand representative and a factory worker said Monday. The workers of SL Garment Factory in Meanchey district—which still makes clothes for ...

Aun Pheap and Dene-Hern Chen
http://www.cambodiadaily.com/news/levi-strauss-pulls-out-from-embattled-sl-garment-factory-44015/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zbtch
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!