ក្រុមគ្រួសារ មិត្តភក្តិ និងក្រុមអ្នកគាំទ្រហែក្បួនដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា
កាលពី១០ឆ្នាំមុនគឺនៅថ្ងៃទី២២ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ បានដើរទៅអានកាសែតនៅតូបលក់កាសែតមួយនៅជិតវត្តលង្កា ហើយកាសែតដែលគាត់អាននៅថ្ងៃនោះមានចំណងជើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យកាត់បន្ថយការចំណាយ មន្ត្រីសុខាភិបាលព្យាយាមដោះស្រាយការផ្ទុះឡើងជាលើកដំបូងនៃជំងឺគ្រុនផ្តាសាយបក្សីនៅអាស៊ីអាគ្នេយ៍ និងការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យចូលឆ្នាំចិន។ មួយថ្ងៃក្រោយមក លោក ជា វិជ្ជា ត្រូវបានចុះផ្សាយនៅក្នុងកាសែតចេញថ្ងៃនោះដែលមានចំណងជើងថា “ ឃាតករបាញ់សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ”។ប្រធានសហជីពសេរីកម្មករដ៏មានប្រជាប្រិយភាព និងជាអ្នកគាំទ្រគណបក្សប្រឆាំងជាយូរមកហើយនោះ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅម៉ោងប្រហែល៩ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ … អ្នកកាន់ទុក្ខជាង១០.០០០នាក់បានចូលរួមហែសពប្រធានសហជីពរូបនេះ។ដើម្បីប្រារព្ធខួប១០ឆ្នាំនៃការធ្វើឃាតលោក ជា វិជ្ជា លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករបច្ចុប្បន្ន រួមជាមួយមិត្តភក្តិ សហការី និងអ្នកគាំទ្រប្រហែល១០០នាក់បានហែក្បួនពីការិយាល័យសហជីពសេរីកម្មករនៅផ្លូវលេខ៣៦០ ទៅកាន់ផ្លូវលេខ៥១កាត់តាមតូបលក់កាសែត កន្លែងដែលឃាតករបាញ់សម្លាប់លោកនៅជិតវត្តលង្កា ហើយបានបញ្ចប់នៅកន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា នៅទល់មុខវត្តនេះ។ ទោះបីជាសាលារាជធានីបានហាមឃាត់មិនឲ្យហែក្បួនក៏ដោយ ក៏គេមិនសូវឃើញវត្តមានរបស់នគរបាលដែរនៅក្នុងពិធីកាលពីម្សិលមិញនេះ ហើយអ្នកហែក្បួនក៏មិនត្រូវបានរារាំងនៅតាមផ្លូវដែរ។ …
ឃី សុវុឌ្ឍី និង Denise Hruby
http://www.cambodiadailykhmer.com/latest/9738/