សេចក្តីប្រកាស

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន

ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។   ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ "កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១"

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១នៅប្រទេសម៉ុងហ្គោលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមប្រធានបទ “រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” ដែលនឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះថ្នាក់ធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏មានការជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីជំហររបស់កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង

កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍កំនត់យកថ្ងៃទី១២ ខែកក្កដា ជាថ្ងៃចេញសាលដីការជុំវិញពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនលើបញ្ហារឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីគោលជំហររបស់ប្រទេសកម្ពុជាជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយរួមមានបីចំណុចជាសងេ្ខប៖បណ្តឹងនេះជាការដោះស្រាយជម្លោះរវាងប្រទេសហ្វីលីពីននិងប្រទេសចិន ហើយដំណើរការនេះមិនពាក់ព័ន្ធទៅនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាននោះទេ។កម្ពុជានឹងមិនចូលរួមបញ្ចេញជំហរណាមួួយអំពីសាលដីការរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ជុំវិញបញ្ហាជម្លោះនេះទេ។កម្ពុជាអំពាវនាវដល់ប្រទេសហ្វីលីពីននិងប្រទេសចិនបន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។ ...

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ក្រសួង​សាធារណការ​នឹង​រឹត​បន្តឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់​ពី​ដើម​ខែ​សីហា

កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

អនុស្សរណៈនៃការយោគយល់ស្ដីពី "កម្មវិធីអ៊ីនធឺណិតតាមសាលារៀន" រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី ” កម្មវិធីអ៊ីនធឺណិតតាមសាលារៀន” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។ តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយមិនគិតកម្រៃដល់សាលារៀនសាធារណៈ គ្រិះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី

នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។  ...

កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់

ទាញយក៖ pdf

ក្រសួងរ៉ែនិងថាមពលស្វាគមន៍ការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងរ៉ែនិងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដោយសំដែងការស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល ដោយផ្តោតសំខាន់លើការចូលរួមថែរក្សា និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព។   ...

ក្រសួងរ៉ែនិងថាមពល

ទាញយក៖ pdf

ក្រុមប្រឹក្សារដ្ឋ​ធ​ម្ន​នុ​ញ្ញ​នៃ​កម្ពុជា​បាន​ប្រកាស​សមាជិក​ថ្មី​របស់​ខ្លួន​

នៅ​ថ្ងៃ​ទី​ ២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ អតីតរដ្ឋមន្ត្រី​នៃ​ក្រសួង​គ្រប់គ្រង​ដែនដី​ បាន​ចូល​កាន់​តំណែង​ជា​ប្រ​ធា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ផ្លូវការ​ បន្ទាប់​ពី​បាន​តែងតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​សមាជិក ...

ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជា

ទាញយក៖ pdf

មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នឹង​ដំណើរការ​នៅ​ផ្សារ​ទំនើប​ AEON​ ចាប់ពី​ ថ្ងៃ​ទី​១៥​ មិថុនា​ ២០១៦​ នេះ​តទៅ​

ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើត​មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​ AEON​ ក្ន​ង​គោលបំណង​ដើម្បី​បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ​ បង្ក​ភាព​ងាយស្រួល​ ចំណេញ​ពេលវេលា​ កាត់​បន្ថយ​ការ​ចំណាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ដែល​អនុញ្ញាតិ​ឲ្យ ...

ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ទាញយក៖ pdf

ប្រកាស​ស្តី​ពី​ការ​កំណត់​អត្រា​ភាគទាន​និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​

ប្រកាស​ស្តី​ពី​ការ​កំណត់​អត្រា​ភាគទាន​និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​ទៅ​លើ​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​។​ ប្រកាស​នេះ​បាន​កំណត់​អំពី​វិភាគទាន​ទៅ​លើ​ការ​ថែទាំ​សុខភាព​ តាវកាលិក​ សហ​ព័ទ្ធ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ

កាលពី​ថ្ងៃ​ទី​ ០៦​ មិថុនា​ នៅ​រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ណៅ​ ធួ​ក​ រដ្ឋលេខាធិកា​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កម្ពុជា​ ជាមួយ​លោក​ Adachi​ Itsu​ ប្រធាន​តំណាង​ការិយាល័យ​ JICA​ នៅ​កម្ពុជា​ សម្រាប់​ការ ...

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ទាញយក៖ pdf

ក្រសួងបរិស្ថាន​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​អំពី​បរិស្ថាន​

ក្រសួងបរិស្ថាន​ និង​ផលិតកម្ម​ភាពយន្ត​ខ្មែរ​មេគង្គ​កំពុង​សហការ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​ ដែល​មាន​ចំណងជើង​ថា​ “​វៃឆ្លាត​ បរិស្ថាន​ស្អាត​”​ សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីសម្រេច​ស្តី​ពី​ការ​ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤

តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កំណត់​យក​ថ្ងៃអាទិត្យ​ ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ជា​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃំ​ុ​ សង្កាត់​ អាណត្តិ​ទី​៤​។​​ ...

គណៈរដ្ឋមន្រ្តី

ទាញយក៖ pdf

ការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន

ថ្ងៃ​ទី​ ៩​ ខែឧសភា​ ឆ្នាំ​២០១៦​ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុ​ក្រឹ​ត​ស្តី​ពី​ការ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​​ចំនួន​ ១៨​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ២,៦៧៤,៥០៣​ ហិ​កតា​ឳ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ និង​អភិរក្ស ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ «​ការ​ដាក់​ព្រៃ​ការពារ​ចំនួន​ប្រាំ​ ជា​តំបន់ការពារធម្មជាតិ​»

​ក្រសួងបរិស្ថាន​ សហការ​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ “​ការ​រៀបចំ​ដាក់​ព្រៃ​ឡង់​ ព្រៃ​ក្រ​វ៉ា​ញ​ខាងត្បូង​ ព្រៃ​ព្រះ​រកា​ ព្រៃ​សៀម​ប៉ា​ង​ខាងលិច​ និង​ព្រៃ​វ៉ឺ​ន​សៃ​ ជា​តំបន់ការពារធម្មជាតិ​” ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​ក្រសួងបរិស្ថាន​រៀបចំ​ដាក់​ព្រៃ​ផ្តល់​ផល​៥​កន្លែង​ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ​

ក្រសួងបរិស្ថាននឹងរៀបចំដាក់ព្រៃផ្តល់ផលចំនួន៥កន្លែងរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច  និងព្រៃវើនសៃដែលមានផ្ទៃដីសរុបចំនួន ៩៥០.០០០ហិកតា ជាតំបន់ ព្រៃការពារនិងអភិរក្សព្រៃឈើ។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​ក្រសួងពាណិជ្ជកម្ម​កំណត់​តម្លៃ​ប្រេង​អតិប្បរមា

​យោង​តាម​សេចក្តីជូនដំណឹង​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​១៤​ខែមីនា​ តម្លៃ​អតិប្បរមា​នៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​កំណត់​តាម​រូបមន្ត​គណនា​នៅ​ក្នុង​ប្រកាស​អន្តរក្រសួង​លេខ​ ០៩៨​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

ប្រកាស​អន្តរក្រសួង​លេខ​០៩៨៖​ ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​

កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ សេចក្តី​ប្រកាស​រួម​មួយ​ស្តី​ពី​ “​ ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ”​  ​ត្រូវ​បាន​ចុះហត្ថលេខា​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ ដោយ​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

និយោជកខាងវិស័យកាត់ដេរជំរុញឱ្យមានកំណែតម្រូវលើពង្រាងច្បាប់សហជីព

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​នឹង​កំពុង​ប​ន្ក​ការ​ស្នើរ​សុំ​ឱ្យ​មាន​ ការ​ពិចារណា​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្តែង​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​ពង្រាង​ច្បាប់​សហជីព​ ដោយ​ទាមទារ​ឱ្យ​មានការ​ឆ្លុះ​បញ្ចាំង​អំពី​ផលប្រយោជន៍​របស់​និ​យោ​ជិ​ក​ និង​និយោជក ...

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

ទាញយក៖ pdf

លទ្ធផល​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ទិស​ដៅ​២០១៦

កាលពី​ថ្ងៃ​ទី​១៧​និង​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​សន្និបាត​បូក​សរុប​ ការងារ​ឆ្នាំ​២០១៥​ទិស​ដៅ​២០១៦​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០១៤-២០១៨​។​ក្រសួង​ បាន​ផ្តល់​មុខរបរ​និង​រក​ការងារ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ព្យាករណ៍​ឧតុនិយម​អាកាសធាតុ​ប្រទេស​កម្ពុជា​ក្រោម​បាតុភូត​ Dipole​ Model​ Index

ក្រោម​ឥទ្ធិពល​នៃ​បាតុភូត​ Dipole​ Model​ Index​ ប្រទេស​កម្ពុជា​នឹង​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាមួយ​ភ្លៀង​ធ្លាក់​តិចតួច​ ទន្ទឹម​នឹង​មាន​កំណើន​នៃ​ផ្គរ​ រន្ទះ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ពី​ខែមីនា​ដល់​ខែមេសា​នា​រដូវប្រាំង​។​ ស្ថានភាព​នេះ​នឹង​បន្ត​រហូត​ដល់​ចុងខែ​កក្កដា​។ ...

ក្រសួងធនធានទឹកនិងឧតុនិយម

ទាញយក៖ pdf

សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​នៃមេ​ដឹកនាំ​អាមេរិក-អាស៊ាន

យើងខ្ញុំ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ បាន​ជួបជុំ​គ្នា​នៅ​រមណីយដ្ឋាន​ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា ​(California) កាល​ពី​ថ្ងៃទី​១៥-១៦​ ខែ​កុម្ភៈ ​ឆ្នាំ២០១៦ ​ដើម្បី​បើក​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៃ​មេដឹកនាំ។ កិច្ចប្រជុំ​កំពូល ...

វីអូអេខ្មែរ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

h34nG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!