ប្រកាស​ស្តី​ពី​ការ​កំណត់​អត្រា​ភាគទាន​និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​

ប្រកាស​ស្តី​ពី​ការ​កំណត់​អត្រា​ភាគទាន​និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​ទៅ​លើ​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​។​ ប្រកាស​នេះ​បាន​កំណត់​អំពី​វិភាគទាន​ទៅ​លើ​ការ​ថែទាំ​សុខភាព​ តាវកាលិក​ សហ​ព័ទ្ធ​ ឧត្តរ​ជីវី​ និង​ប្រាក់​ធនលាភ​។​ អត្រា​វិភាគទាន​ជា​បន្ទុក​របស់​និ​យោ​ជិ​ក​ត្រូវ​បាន​កំណត់​ស្មើរ​នឹង​ ១,៣(​មួយ​ក្បៀស​បី​)​ ភាគរយ​នៃ​ប្រាក់​ឈ្នួល​មធ្យម​នៃ​លំដាប់​ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិត​។​ អត្រា​វិភាគទាន​ជា​បន្ទុក​របស់​កម្មករនិយោជិត​ត្រូវ​បាន​កំណត់​ស្មើរ​នឹង​ ១,៣(​មួយ​ក្បៀស​បី​)​ ភាគរយ​នៃ​ប្រាក់​ឈ្នួល​មធ្យម​នៃ​លំដាប់​ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិត​។​និ​យោ​ជិ​ក​មាន​កាតព្វកិច្ច​ប្រមូល​វិភាគទាន​ផ្នែក​ថែទាំ​សុខភាព​ពី​កម្មករនិយោជិត​និង​ត្រូវ​បង់​ភាគទាន​សម្រាប់​ខែ​នីមួយៗ​ទៅ​កាន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១៥​នៃ​ខែ​បន្ទាប់​។​ 

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf