​ក្រសួងពាណិជ្ជកម្ម​កំណត់​តម្លៃ​ប្រេង​អតិប្បរមា

​យោង​តាម​សេចក្តីជូនដំណឹង​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​១៤​ខែមីនា​ តម្លៃ​អតិប្បរមា​នៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​កំណត់​តាម​រូបមន្ត​គណនា​នៅ​ក្នុង​ប្រកាស​អន្តរក្រសួង​លេខ​ ០៩៨​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ ដោយ​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រ៉ែ​និង​ថាមពល​។​

​តម្លៃ​អតិប្បរមា​នៃ​ប្រភេទ​ប្រេងសាំង​នីមួយៗ​នា​ថ្ងៃនេះ​៖

​    សាំង​ស៊ូ​ពែរ​ តម្លៃ​ ៣,១៥០​រៀល​ក្នុង​មួយ​លី​ត្រ​,
​    សាំង​ធម្មតា​ តម្លៃ​ ៣,០៥០​រៀល​ក្នុង​មួយ​លី​ត្រ​,
​    ប្រេងម៉ាស៊ូត​ តម្លៃ​ ២,៧០០​រៀល​ក្នុង​មួយ​លី​ត្រ​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ផង​ដែរ​ថា​ តម្លៃ​អតិប្បរមា​នឹង​ត្រូវ​បាន​កំណត់​ឡើង​វិញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​ Facebook​ ជា​ផ្លូវកា​របស់​ខ្លួន​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf