ប្រកាស​អន្តរក្រសួង​លេខ​០៩៨៖​ ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​

កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ សេចក្តី​ប្រកាស​រួម​មួយ​ស្តី​ពី​ “​ ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ”​  ​ត្រូវ​បាន​ចុះហត្ថលេខា​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ ដោយ​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​ក្នុង​នោះ​រួម​មាន​ប្រការ​ចំនួន​ ១១​ដែល​បាន​ត្រូវ​បាន​សម្រេច​។​ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ឱ្យ​រាល់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​ កំណត់​តម្លៃ​លក់រាយ​របស់​ខ្លួន​ទៅ​តាម​ការ​ឡើង​ចុះ​នៃ​ទីផ្សារ​អន្តរជាតិ​ ដោយ​អនុវត្ត​តាម​រូបមន្ត​ ដែល​មាន​កំណត់​នៅ​ក្នុង​សេចក្តី​ប្រកាស​នេះ​។​ គួរ​បញ្ជាក់​ដែរ​ថា​  ​នៅ​ក្នុង​ប្រការ​ទី​ ៥​ បាន​កំណត់​ថា​ គ្រប់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ ដែល​លក់​ប្រេងសាំង​ ត្រូវ​មាន​ប្រភេទ​ផលិតផល​ប្រេងសាំង​ធម្មតា​ ឬ​សាំង​ស៊ុប​ពែរ​លក់​ក្នុង​តម្លៃ​មិន​លើស​ពី​ថ្លៃ​ ដែល​បាន​កំណត់​តាម​រូបមន្ត​។​ ក្នុង​ករណី​ដែល​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងឡាយ​ណា​ ដែល​មិន​គោរព​តាម​ការ​កំណត់​នៃ​ប្រការ​ទី​ ៥​ នេះ​ ស្ថានីយ​នោះ​នឹង​ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​មិន​លើស​ពី​ទឹកប្រាក់​ ៤​លាន​រៀល​ ឬ​អាច​នឹង​រង​នូវ​ការ​បិទ​ផ្អាក​ប្រតិបត្តិការ​ ជា​បណ្តោះ​ អាសន្ន​៕​ 

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf