ព័ត៌មាន
កម្មករត្រឡប់ទៅតវ៉ានៅមុខរោងចក្រ ខណៈមកក្រសួងមិនសម្រេច
កម្មករ-កម្មការិនីរោងចក្រហ្វឺសហ្គាវ័ន នៅសង្កាត់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញប្រមាណជិត ១០០ នាក់កាលរសៀលម្សិលមិញបានសម្រេចនាំគ្នាទៅបោះតង់តវ៉ានៅមុខរោងចក្រវិញ បន្ទាប់ពីពួកគេមកសុំឱ្យក្រសួងការងារជួយដោះស្រាយករណីថៅកែមិនបើកប្រាក់ឈ្នួលឲ្យជាង ៥ ខែ ...
យន់ ស៊ីនាត
https://bit.ly/2I7HfcP
ចៅហ្វាយថ្មីរបស់កាសែតឌឹភ្នំពេញប៉ុស្តិ៍ បណ្ដេញបុគ្គលិកខ្លួនចេញពីការងារ
លោក កៃ គឹមសុង និពន្ធនាយកកាសែតឌឹភ្នំពេញប៉ុស្តិ៍ ដែលត្រូវបានបណ្ដេញចេញ បានបញ្ជាក់ថា លោកបានធ្វើការទៅតាមវិជ្ជាជីវៈសារព័ត៌មានរបស់លោក ហើយថាការបណ្ដេញចេញនេះ ជាសិទ្ធិរបស់ម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍។ .. ...
ស្រូវប្រភេទគ្រាប់កន្តុល (Japonica) នឹងត្រៀមសម្រាប់ការដាំដុះ
ស្រូវដែលមានឈ្មោះជាផ្លូវការថា “oryza sativa japonica” ដែលជាប្រភេទស្រូវដែលនឹងត្រូវបានដាំដុះនៅលើផ្ទៃដីទំហំ ២០០, ០០០ ហិកតា ទូទាំងប្រទេស ហើយស្រូវទាំងនោះនឹងត្រូវបានដឹក ...
ជា វណ្ណៈ
https://www.khmertimeskh.com/50487612/japonica-rice-ready-for-farming/
ស្វាយកែវរមៀតនឹងឈានទៅរកកម្រិតស្តង់ដារ
រដ្ឋាភិបាលនឹងចេញស្តង់ដារមួយសម្រាប់ប្រភេទស្វាយកែវរមៀត ដើម្បីស្វែងរកការជម្រុញការលក់ទៅកាន់បរទេស ក៏ដូចជាអតិថិជនដែលជឿជាក់លើផលិតផលកម្ពុជា នេះបើយោងតាមប្រសាសន៍កាលពីម្សិល ...
សុខ ចាន់
https://www.khmertimeskh.com/50487613/keo-romeat-mango-to-get-standard/
អ្នកភូមិច្រើនជាង ១០០ នាក់បានត្រលប់ទៅផ្ទះបន្ទាប់ពីពុលជាតិមេតាណុល
អ្នកភូមិច្រើនជាងពាក់កណ្តាល ដែលបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគទឹករងការបំពុល ឬស្រាអង្ករ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីសប្តាហ៍បានត្រលប់ទៅផ្ទះវិញហើយ ...
សែន ដាវីត
https://www.khmertimeskh.com/50487671/more-than-100-villagers-return-home-after-methanol-poisoning/
ជនជាតិដើមភាគតិច ១០ នាក់ ត្រូវបានឃាត់ទៅសាកសួរ ខណៈមកតវ៉ានៅភ្នំពេញ
ជនជាតិដើមភាគតិចព្នងចំនួន ១០ នាក់ ត្រូវបានសមត្ថកិច្ចស្រុក កែវសីមា ឃាត់ខ្លួនយកទៅសួរនាំ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ខណៈពួកគេកំពុងជិះរថយន្តឡើងមកភ្នំពេញ ដើម្បីដាក់លិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ...
ផាក់ ស៊ាងលី
https://bit.ly/2FWXJhS
ពលរដ្ឋបុរីកីឡា ដែលនៅសេសសល់ មិនទាន់ទទួលបានសំណងទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ចប់វិវាទ
ពលរដ្ឋសហគមន៍បុរីកីឡា ១៣ នាក់ តំណាងឲ្យ ២០ គ្រួសារ ដែលនៅមិនទាន់បានទទួលសំណង ពីក្រុមហ៊ុន ផាន អ៊ីម៉ិច នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ បានប្រមូលផ្ដុំគ្នា នៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ និង សាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័នទាំងពីរនេះ ជួយពន្លឿនការដោះស្រាយផ្តល់សំណងដីលំនៅដ្ឋាន នៅភូមិអណ្ដូងមួយកន្លែង និងទឹកប្រាក់ចំនួន ៣ ពាន់ដុល្លារ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2wrO6IM
អ្នកច្បាប់ និង អង្គការអះអាងថា ពលរដ្ឋមានសិទ្ធិទៅ ឬ មិនទៅបោះឆ្នោតខែកក្កដា
អ្នកច្បាប់ និងអង្គការឃ្លាំមើលការបោះឆ្នោតបានប្រតិកម្មជាមួយនឹងសារនយោបាយរបស់មន្ត្រីគណបក្ស កាន់អំណាច ដែលចាត់ទុកអ្នកដែលមិនទៅបោះឆ្នោតថា ជាអ្នកគាំទ្រពួកក្បត់ជាតិ ប្រសិនណាជាគ្មានស្នាមប្រឡាក់ទឹកខ្មៅនៅលើម្រាម ...
នៀម ឆេង
https://bit.ly/2I7KVHA
អ្នកភូមិ៤នាក់ត្រូវបានចោទប្រកាន់ ខណៈពេលដែល២នាក់ត្រូវបានដោះលែងនៅក្នុងករណីឈូសឆាយដី
សកម្មជនសិទ្ធិមនុស្សម្នាក់បាននិយាយកាលពីម្សិលមិញថា កាលពីថ្ងៃអាទិត្យសាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់អ្នកភូមិចំនួន ៦ នាក់ពីការឈូសឆាយដីធ្លីក្នុងស្រុកស្ទឹងហាវ។ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50487673/four-villagers-charged-while-two-freed-in-land-clearing-case/
រដ្ឋាភិបាលកំពុងរៀបចំផ្តល់ដីជូនអ្នកភូមិ
មន្ទីររៀបចំដែនដីខេត្តព្រះសីហនុកំពុងរៀបចំដីទំហំ ៩៦៤,៦៤ ហិកតាជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សិលា។ យោងតាមអនុក្រឹត្យចុះថ្ងៃទី ១២ ខែមីនា និងបានចុះផ្សាយនៅក្នុងរាជកិច្ចរាជរដ្ឋាភិបាលកាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានសម្រេចបែងចែក ...
ប៉ិច សុធារី
https://www.khmertimeskh.com/50487735/government-preparing-to-give-villagers-land/
រោងចក្រទាំងអស់ត្រូវមានគិលានដ្ឋាននៅចុងឆ្នាំនេះ
ក្រសួងការងារបានប្រកាសថា រោងចក្រទាំងអស់នៅទូទាំងប្រទេសត្រូវតែមានគិលានដ្ឋានផ្ទាល់ខ្លួន ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះដោយកត់សម្គាល់ថា មានរោងចក្រចំនួន ៨៨ ភាគរយបានសាងសង់គិលានដ្ឋានរួចហើយ។ ...
ឃួន ណារីម
https://www.khmertimeskh.com/50487734/all-factories-need-infirmaries-by-years-end/
ការកាត់បន្ថយពន្ធត្រូវបានសន្យារសម្រាប់ SME ដែលបានចុះបញ្ជីជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ
ដើម្បីនាំមកនូវការធ្វើអាជីវកម្មដែលមានច្បាប់ត្រឹមត្រូវ រដ្ឋាភិបាលបានសន្យារផ្តល់ការលើកទឹកចិត្តថ្មីដល់ក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជីនៅមុនខែធ្នូ រួមទាំងការលើកលែងពន្ធ ...
សុខ ចាន់
https://www.khmertimeskh.com/50487285/tax-cuts-promised-for-smes-that-register-with-gdt/
លោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីសម្រួលដល់បក្សនយោបាយ ទើបតែបង្កើតថ្មី និងចំអកដាក់អតីតមេបក្សប្រឆាំងដែលតែងលើកពីសម្ពាធសហគមន៍អន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាឲ្យមន្ត្រីរបស់ខ្លួន «សម្រួល» និង «បង្កលក្ខណសម្បត្តិ» ងាយស្រួលដល់គណបក្សនយោបាយទើបតែបង្កើតថ្មីដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ហើយក៏ហាក់ដូចជាចំអកដាក់អតីត ...
បែន សុខហ៊ាន
https://bit.ly/2FUFSIr
ក្រុមអ្នកតវ៉ាទំនាស់ដីធ្លីបានត្រឡប់មកក្រសួងជាថ្មីម្តងទៀត
ប្រជាពលរដ្ឋជិត ៣០០ នាក់ដែលតំណាងឱ្យគ្រួសារជាង ៥០០ គ្រួសារត្រូវបានជាប់គាំងនៅក្នុងជម្លោះដីធ្លីជាច្រើននៅក្នុងខេត្តកោះកុង បានជួបជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ពាក្យបណ្តឹងទៅក្រសួងគ្រប់គ្រងដីធ្លី ដើម្បីពន្លឿនដំណោះស្រាយបន្ទាប់ពីមានការចោទប្រកាន់ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50487387/land-dispute-protesters-again-return-to-ministry/
គណបក្សចុះឈ្មោះនៅ គ.ជ.ប ជាថ្ងៃចុងក្រោយ
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបបាននិយាយកាលពីល្ងាចម្សិលមិញថា គណបក្សនយោបាយចំនួន ៨ បន្ថែមទៀតបានទទួលពាក្យសុំរបស់ខ្លួនសម្រាប់បេក្ខជន ដើម្បីចូលរួមការបោះឆ្នោតជាតិនាខែកក្កដា។ មន្ត្រីរូបនោះក៏បាននិយាយផងដែរថា ...
មុំ សុភ័ណ
https://www.khmertimeskh.com/50487390/parties-register-with-nec-as-deadline-looms/
អ្នករស់នៅតំបន់អង្គរត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាងសង់
នៅឆ្នាំនេះ ក្នុងរយៈពេលបួនខែ អាជ្ញាធរអប្សរាបានអនុញ្ញាតឱ្យប្រជាជនរស់នៅតំបន់អង្គរធ្វើការសាងសង់ និងជួសជុលផ្ទះចំនួន ៣៥៤ ខ្នង ឬជួសជុលបន្តិចបន្តួច ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគេ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50487386/angkor-residents-given-construction-permission/
គណបក្សបង្កើតថ្មីបើកការវាយប្រហារលោក សម រង្ស៊ី
គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំនិងគណបក្សមាតុភូមិយើងរបស់លោក ច័ន្ទ ប៊ុនហន បង្ហាញជំហរបញ្ច្រាសគ្នាជាមួយគណបក្សភ្លើងទៀន ដឹកនាំដោយ លោក ទាវ វណ្ណុល អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។ នេះបើយោងតាមសេចក្តីថ្លែងរបស់គណបក្សទាំងពីរដែល ...
ហ៊ុល រស្មី
https://khmer.voanews.com/a/new-parties-condemns-rainsy-call-for-election-boycott/4377617.html
កាសែតភ្នំពេញប៉ុស្តិ៍លក់ឲ្យវិនិយោគិនម៉ាឡេស៊ីចំពេលមានការព្រួយបារម្ភថាជាសញ្ញាបញ្ចប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមុនការបោះឆ្នោត
លោក Bill Clough ប្រធានក្រុមហ៊ុន Post Media Ltd ដែលជាក្រុមហ៊ុនបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននេះត្រូវបានលក់ទៅឱ្យវិនិយោគិនម៉ាឡេស៊ីម្នាក់ឈ្មោះ Sivakumar G. Siva។ ...
សមាគមន៍សារព័ត៌មាន
https://www.voacambodia.com/a/phnom-penh-post-sold-malaysian-investor/4382678.html
ការចាប់ផ្តើមថ្មី ឬការបញ្ចប់គួរឱ្យសោកសៅចំពោះកាសែតឯករាជ្យចុងក្រោយរបស់កម្ពុជា?
សេចក្តីប្រកាសកាលពីថ្ងៃសៅរ៍ ពីការលក់កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតចាស់ជាងគេ និងទទួលបានការគោរពបំផុតនៅកម្ពុជា ហាក់មិនមានការភ្ញាក់ផ្អើលចំពោះមនុស្សជាច្រើនដែលបានតាមដានព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសនេះទេ។ ពាក្យ ...
Alan Parkhouse
http://www.atimes.com/article/new-start-or-sad-end-for-cambodias-last-free-newspaper/
ពលរដ្ឋ ១០ នាក់ស្លាប់ និងជាង ១៣០ នាក់កំពុងត្រូវបានសង្គ្រោះ និង ២០០ នាក់ទៀតចាកចេញពីភូមិសង្ស័យពុលទឹកមានសារធាតុគីមី
ប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និងជាង ១៣០ នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ ដោយសារករណីផ្ទុះជំងឺម្យ៉ាងដែលសង្ស័យបណ្ដាលមកពីការទទួលទានទឹក ...
ឃុត សុភចរិយា
https://bit.ly/2jAQZxK
គ្រួសារជនជាតិដើមមិនត្រូវផ្លាស់ប្តូរទីលំនៅដោយសារទំនប់
ក្រុមគ្រួសារជនជាតិដើមភាគតិចនៅក្នុងភូមិក្បាលរមាស ដែលត្រូវបានផ្លាស់ទីលំនៅកាលពីឆ្នាំមុន ដោយទឹកជំនន់ពីអាងស្តុកទឹកសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែងត្រូវបានផ្តល់លំនៅដ្ឋានថ្មី និងសង្ឃឹមថា នឹងមានជីវភាពប្រសើរឡើងនៅ ...
G. Danapal
https://www.khmertimeskh.com/50487015/families-no-longer-displaced-by-dam/
ការសិក្សា៖ ស្ត្រីអ្នកសារព័ត៌មានទទួលរងសម្ពាធ
យោងតាមរបាយការណ៍នៃការសិក្សាថ្មីមួយ ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឱ្យដឹងថា ស្ត្រីអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ពួកគេបានទទួលរងនូវសម្ពាធការងារ ជាពិសេសពីក្រុមគ្រួសារ ដែលព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួក ...
Yesenia Amaro
https://www.phnompenhpost.com/national/womens-minister-criticised-after-failing-name-female-journalist
រាជរដ្ឋាភិបាលច្រានចោលករណីការបំពុលខ្យល់នៅទីក្រុងភ្នំពេញ
ផ្ទុយពីការលើកឡើងថា កម្រិតបំពុលខ្យល់បានកើនឡើងលើសសេចក្ដីណែនាំរបស់អន្តរជាតិ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដោយអះអាងថា«មិនមានការបំពុលខ្យល់ករណីធ្ងន់ធ្ងរនៅឡើយទេ» នៅរាជធានីភ្នំពេញ។ ...
Alessandro Marazzi Sassoon
https://www.phnompenhpost.com/national/government-denies-phnom-penh-has-air-pollution-problem
GDP សម្រេចចូលរួមក្នុងការបោះឆ្នោតជាតិនាខែកក្កដា
ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមក គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលកំពុងមានភាពរីកចម្រើន បានជួបបញ្ហាលំបាក និងភាពរលូនដូចគ្នា។ មនុស្សជាច្រើនបានអំពាវនាវឱ្យពួកគេធ្វើពហិការការបោះឆ្នោត ដែលលែងមានប្រជាធិបតេយ្យពេញលេញ នា ...
Andrew Nachemson និង យន់ ស៊ីនាត
https://www.phnompenhpost.com/national-post-depth-politics/middle-way-outside-shot-gdp-members-see-victory-july-election