ព័ត៌មាន​

លោកស្រី​ រ៉ូណាស្ម៊ីត ​បារម្ភ​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី​ រ៉ូណា ស្ម៊ីត កាលពី​ម្សិលមិញ​បាន​សម្ដែង​ការ​បារម្ភ​ជាថ្មី​អំពី​ «​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​» បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ ខណៈ​លោកស្រី​ទើប​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ដំបូង​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ ...

បែន សុខហ៊ាន and Ananth Baliga
http://bit.ly/2FrfbPJ

លោក​ គី តិច ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល

​បន្ទាប់ពី​បាន​ការពារ​ឈ្នះក្តី​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏ចម្រូង​ចម្រាស លោក គី តិច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​យោង​​តាម​ព្រះរាជក្រឹត្យ​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ក្នុង​នាម​ប្រមុខ​រដ្ឋ​​ស្តីទី កាលពី​ថ្ងៃ​ទី ...

ម៉ិច ដារ៉ា
http://bit.ly/2oUCoiN

ក្រសួង​ប្រកាស​វិញ្ញាបនបត្រ​អាហារ​ហា​ឡា​ល​

ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ដំណើរការ​វិញ្ញាបនបត្រ​ស្ដង់ដារ​សម្រាប់​អាហារ​ហា​ឡា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ម្សិលមិញ​ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​សរសើរ​ដោយ​មេដឹកនាំ​មូ​ស្លី​ម​ និង​ក្រុមហ៊ុន​ផលិត​អាហារ​ជា​ច្រើន​។​ ...

ចេង សុខហ័ង
http://bit.ly/2Fl0Cxy

ការ​ចរចា​សំណង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ចាប់ផ្ដើម​

ក្រុម​មន្ត្រី​កំពុង​ចរចា​រឿង​ផ្ដល់​ប្រាក់​សំណង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ខេត្តកណ្ដាល​ ដែល​ពួក​គេ​ទំនងជា​នឹង​ត្រូវ​ជម្លៀស​ចេញ​ ដើម្បី​យក​ទីតាំង​នោះ​សម្រាប់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​។​ ប្រជាពលរដ្ឋ​ និង​ក្រុម​មន្ត្រី​បាន​ជួប​ប្រជុំ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport

ឧត្តមស្នងការ​ និង​អគ្គលេខាធិការ​ UN​ គូស​បង្ហាញ​ពី​សេរីភាព​នយោបាយ​រួញ​តូច​នៅ​កម្ពុជា​

ឧត្តមស្នងការ​សិ​ទិ្ធ​មនុស្ស​ និង​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ បាន​គូស​បង្ហាញ​អំពី​សេរីភាព​នយោបាយ​ និង​សង្គម​ស៊ី​វិល​ ដែល​មាន​លក្ខណៈ​រួញ​តូច​ជាង​មុន​ នៅ​ក្នុង​របាយការណ៍​មួយ​ពី​មុន​កិច្ច​ពិភាក្សា​របស់​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​កម្ពុជា​ នៅ​ក្នុង ...

Leonie Kijewski
http://bit.ly/2Hcjzza

ប្រទេស​ជប៉ុន​នឹង​ផ្តល់​មូលនិធិ​ដល់​គម្រោង​ក្នុងស្រុក​ថ្មីៗ​ចំនួន​ ៤

​ជប៉ុន​បាន​យល់ព្រម​ផ្ដល់​ជំនួយ​ ៣៨៤​ ៨១៧​ដុល្លារ​ ដល់​អង្គការ​ក្នុងស្រុក​ សម្រាប់​គម្រោង​ផ្សេង​ដូច​ជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កណ្តាល​ កំពង់ឆ្នាំង​ និង​កោះកុង​។ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50112050/japan-fund-four-new-local-projects/

ស្រូវឡើងទឹកគឺជាជម្រើសធន់នឹងអាកាសធាតុសម្រាប់ការផលិតស្បៀងអាហារនៅកម្ពុជា

ការដាំដុះនៅក្នុងទឹកជំនន់ និងលូតលាស់ដោយគ្មានថ្នាំសំលាប់សត្វល្អិត ស្រូវឡើងទឹកផ្តល់ឱ្យកម្ពុជានូវជម្រើសប្រកបដោយនិរន្តរភាពសម្រាប់ការផលិតស្បៀងអាហារដែលមិនប៉ះពាល់ដល់បរិស្ថានពេលមានការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ។   ...

Pichayada Promchertchoo
https://www.channelnewsasia.com/news/asiapacific/floating-rice-cambodia-food-production-alternative-9937896

អំពើពុករលួយជំរុញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា

ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើល ខណៈដែលអ្នកប្រមាញ់ និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម និងលើសពីនេះ។ អ្នកកាប់ឈើបានកាប់ដើមឈើដ៏កម្រ និងមានតម្លៃដោយខុសច្បាប់ដើម្បីលក់នៅក្នុងប្រទេសចិន និងអឺរ៉ុបដែលធ្វើឱ្យអត្រានៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាអាក្រក់បំផុតក្នុងចំណោមប្រទេសក្នុងពិភពលោក។ ហើយកងទ័ពត្រូវបានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងឃាតកម្មផងដែរ។ ...

Kris Janssens
http://www.dw.com/en/corruption-fueling-deforestation-in-cambodia/a-42674051

អង្គការ ​NASA ​ឲ្យ​ដឹងថា អគ្គិភ័យ​នៅ​កម្ពុជា​កើត​ច្រើន​ជាង​ប្រទេស​ជិត​ខាង​

យោង​តាម​របាយការណ៍​របស់​អង្គការ​ណាសា​ (NASA) ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​នេះ​ជាថ្មី​ម្តង​ទៀត​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អគ្គិភ័យ​ច្រើន​ជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន នៅពេល​គេ​និយាយ​ដល់​ចំនួន​អគ្គិភ័យ​ដែល​រាប់​ពី​លើ​អាកាស ហើយ​មន្ត្រី ...

Alessandro Marazzi Sassoon
http://bit.ly/2Fu7W9s

ក្រុមហ៊ុន​​អាមេរិក​មួយ​នាំចូល​សណ្តែកសៀង​ ខណៈ​​កសិករ​កម្ពុជា​​បោះបង់​ការដាំដុះ

កាលពី​សប្ដាហ៍​មុន​ ក្រុមហ៊ុន​អាមេរិក​បាន​នាំ​ចេញ​សណ្ដែកសៀង​ស្ដង់ដារ​អាហារ​លើក​ដំបូង​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​អាហារ​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា​សរុប​ ១៤ ​តោន​ជា​វិធានការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ធ្លាក់​ចុះ​សម្រាប់​ក្រុមហ៊ុន​អាហារ​ក្នុង​ស្រុក ប៉ុន្តែ​អាច​កាត់បន្ថយ​តម្លៃ ...

Robin Spiess and ចេង សុខហ័ង
http://bit.ly/2FilK3M

ពល​រដ្ឋ​ជាង ​៣០០ ​នាក់​ មក​ឲ្យ​អា​ជ្ញា​ធរ​ខណ្ឌ​ឫស្សី​កែវ បំភ្លឺ​រឿង​កាត់​ដី​ឲ្យអ្នកផ្សេង

ពល​រដ្ឋ​ប្រ​មាណ​ជាង ៣​០០​ នាក់ ក្នុង​ចំណោម​ច្រើន​គ្រួសារ​ រស់នៅ​អម​សង​ខាង​​ផ្លូវ​រថ​ភ្លើង នៅ​ព្រឹក​ថ្ងៃ​ទី​ ៥​ ខែ​មីនា​នេះ ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​សា​លាខ​ណ្ឌ​ឫស្សី​កែវ​ ដើម្បី​ឲ្យ​អាជ្ញា​ធរ​បំភ្លឺ​ ករណី​ពាក្យ​ច​ចាម​អា​រ៉ាម ...

សុទ្ធ គឹមសឿន
http://bit.ly/2D3QEut

ពិស្តារ៖ តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា ​៦ ​ខែ​ទៀត ទោះ​មាន​ការទទូច​សុំ​ទៅ​ព្យាបាល​ជំងឺ

បន្ទាប់ពី​បាន​ធ្វើការ​សាកសួរ​ជិត​ពេញ​មួយ​ថ្ងៃ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង លោក​ គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​រយៈពេល ៦ ខែ​បន្ត​ទៀត បើ​ទោះបី​ជា​លោក សុខា និង​ក្រុម​មេធាវី​របស់​លោក​បាន​ទទូច​សុំ​នៅ​ក្រៅ​ឃុំ ដើម្បី​អាច​បាន​ទៅ​ព្យាបាល​ជំងឺ ...

នៀម ឆេង
http://bit.ly/2D14kqk

កសិដ្ឋានក្រពើ ១៦ ទៀតត្រូវបានទទួលស្គាល់ដោយ Cites

កសិដ្ឋានចិញ្ចឹមក្រពើ ១៦ កន្លែងបន្ថែមទៀតត្រូវបានទទួលស្គាល់ដោយអនុញ្ញាអន្តរជាតិ ដែលជាអនុញ្ញាដើម្បីការនាំចេញដោយស្របច្បាប់ទៅទីផ្សារអន្តរជាតិ។ នេះបើយោងតាមលោក អិន ហ៊ល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម បានឱ្យដឹងកាលពីម្សិលមិញ។​ ...

ចេង សុខហ័ង
http://bit.ly/2FXK9MX

ស្ត្រីកម្ពុជា មាន​តិច​ជាង​៣ភាគ​រយ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​យោធា

ស្រ្តី​កម្ពុជា​មាន​ចំនួន​តិច​ជាង​ ៣ ​ភាគ​រយ​​​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​យោធា​។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​ក្រសួង​​ការ​ពារ​ជាតិ និង​​ក្រសួង​កិច្ច​ការ​នារី​​នៅ​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០​១៨។ ​មាន​តែ​ស្រ្តី​ ៨៨ ...

Erin Handley និង បែន សុខហ៊ាន
http://bit.ly/2FesVh7

លោក​ ហ៊ុន​ សែន​ ថា​មន្ត្រី​បក្ស​ប្រឆាំង​សុំ​ធ្វើ​នយោបាយ​វិញ​

មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុង​ចំណោម​ ១១៨​ រូប​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ដកសិទ្ធិ​មិន​ឱ្យធ្វើ​នយោបាយ​ ក្រោយ​បក្ស​របស់​ពួក​គេ​ត្រូវ​បាន​រំលាយ​នោះ​បាន​ស្នើ​សុំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុញ្ញាត​ឱ្យ​ពួក​ខ្លួន​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ​ ខណៈ ...

ម៉ិច ដារ៉ា និងបែន សុខហ៊ាន
http://bit.ly/2FfYes0

​សកម្មជន​សិទ្ធិ​ដីធ្លី​ចង់​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​សម្រាប់​អ្នកស្រី​ ទេព​ វ​ន្នី​

​ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​កាលពី​ម្សិលមិញ​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ស្វែងរក​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ដើម្បី​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​ពន្ធនាគារ​ និង​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួក​គេ​។​ យោង​តាម ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112023/land-rights-activists-want-royal-pardon-tep-vanny/

​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដើម្បី​ការពារ​ព្រៃ​ឡង់​

ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/

​របាយការណ៍​៖​ ខ្លារខិន​នៅ​កម្ពុជា​មាន​ចំនួន​តិច​

​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ចំនួន​ខ្លារខិន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិនាស​ផុត​ពូជ​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ៧២​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​ ចំនួន​ខ្លារខិន​ដែល​នៅ​សល់ ...

មុំ គន្ធា
http://www.khmertimeskh.com/50112025/leopards-cambodia-report/

តម្លៃ​ឥដ្ឋ​កើន​ខ្ពស់​ដែល​ជំរុញ​ដោយ​កំណើន​សាងសង់​នៅ​ក្រុងព្រះសីហនុ​

​តម្លៃ​ឥដ្ឋ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ និង​បាន​បន្ត​កើនឡើង​ក្នុង​អំឡុង​ ២​ ខែ​ដំបូង​ឆ្នាំ​នេះ​ ដែល​ភាគច្រើន​ដោយសារ​កំណើន​តម្រូវការ​ពី​ទី​ក្រុងព្រះសីហនុ​ ដែល​អភិវឌ្ឍ​យ៉ាង​រហ័ស​។​ ...

ហ៊ គឹមសាយ
http://bit.ly/2tjjwj1

លោក​ ហ៊ុន សែន ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា អាមេរិក​ភូតកុហក​រឿង​កាត់​ជំនួយ

លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា កំពុង​ភូតភរ​អំពី​ការ​កាត់​ជំនួយ​មក​កម្ពុជា​ដោយ​អះអាង​ថា កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ​មិន​មាន​ទេ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ មក​។ ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Fk74nX

ក្រសួង​ធន​ធាន​ទឹក​ ​គ្រោងចាប់​ផ្ដើម​អនុ​វត្ត​ គម្រោង​កែ​លម្អ​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ធំ​មួយ​ នៅ​តាកែវ​និង​កំពត​ ឆ្នាំក្រោយ

អ្នក​នាំ​ពាក្យ​ក្រ​សួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៤​មីនា​នេះ​ថា​ ក្រសួង​គ្រោង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​កែ​លម្អ​​វិស័យ​ធារា​សាស្ត្រ​​កសិកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​តាកែវ​ និង​ខេត្ត កំ​ពត​ នៅ ...

ឃុត សុភចរិយា
http://bit.ly/2FeZbNo

គណៈសង្ឃ និង​ក្រសួង​មិន​ទាន់​សម្រេច​រឿង​ប្រមាថ​ព្រះមហាក្សត្រ

គណៈសង្ឃ​នាយក​ និង​ក្រសួង​ធម្មការ​ និង​សាសនា​មិន​ទាន់​សម្រេច​លើ​ថេរដីកា​របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​លើក​ឡើង​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ទេ ខណៈ​ដែល​មាត្រា​បន្ថែម​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃទី​ ២៧ ​ខែ​កុម្ភៈ និង​មាន​សុពលភាព​ភ្លាមៗ​។ ...

នៀម ឆេង
http://bit.ly/2FmCREz

CSX​ បើក​ដំណើរការ​កម្មវិធី​ និង​គេហទំព័រ​ដើម្បី​បង្រៀន​ដល់​សាធារណៈជន​អំពី​ការ​វិនិយោគ​ផ្សារ​ហ៊ុន​

ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ កាលពី​ម្សិលមិញ​ បាន​ដាក់​ដំណើរការ​គេហទំព័រ​ជា​ផ្លូវការ​ និង​កម្មវិធី​ទូរស័ព្ទ​ចល័ត​មួយ​ ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ និង​សាធារណជន​ឱ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ផ្សារ​ហ៊ុន​។​ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50111821/csx-launches-app-website-teach-public-securities-investment/

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ផ្លូវការ​ត្រូវ​បាន​ចេញផ្សាយ​

កាលពី​ម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជា​ផ្លូវការ​ ដោយ​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​ ៥៨​ ។​ យោង​តាម​លទ្ធផល​ជា​ផ្លូវការ​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50111835/official-senate-election-results-released/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tUkBv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!