ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​នៅ​ខេត្តព្រះវិហារ​ថា​ ក្រុមហ៊ុន​ប្រើ​ទាហាន​ឈូស​ឆាយដី​ដំណាំ​ពួក​គាត់​ដើម្បី​ធ្វើ​ផ្លូវ​

ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ មេត្រីភាព​ នៅ​ឃុំ​យាង​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ អះអាង​ ខាង​ក្រុមហ៊ុន​របស់​ឧកញ៉ា​ អាន​ ម៉ារ​ឌី​ ប្រើប្រាស់​កម្លាំង​ទាហាន​ ឈូស​ឆាយដី​ចម្ការ​ពួក​គាត់​ ដើម្បី​បើកផ្លូវ​ ទុក​ឲ្យ​អាជ្ញាធរ​ស្រុក​ និង​ខេត្ត​ ធ្វើ​ដំណើរ​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​ នៅ​ពេល​ខាង​មុខ​។​ អង្គការ​សង្គម​ស៊ី​វិល​យល់​ថា​ ប្រសិនបើ​មាន​សកម្មភាព​ពិតប្រាកដ​ ដូច​ការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​មែន​ នោះ​ខាង​ក្រុមហ៊ុន​ គឺ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​ ដែល​ដាក់​ចេញ​កន្លង​មក​ ហើយ​ក៏​រំលោភ​លើ​បទបញ្ជា​របស់​ក្រសួងការពារជាតិ​ដែរ​។​ …​

វិទ្យុអាស៊ីសេរី
https://www.rfa.org/khmer/news/land/villagers-claim-soldiers-destroy-their-crops-clear-path-for-district-and-provincial-governors-to-travel-03052019080430.html