ព័ត៌មាន​

ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​កម្ពុជា​ប្រឈម​បញ្ហា​ថ្មី​បន្ថែម​ទៀត

វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​កាន់​តែ​ទទួល​រង​នូវ​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើងៗ​បន្ថែម​លើ​បញ្ហា​ដែល​មាន​ស្រាប់ ខណៈ​សហភាព​អឺរ៉ុប​បាន​កំណត់​លក្ខខណ្ឌ​ថ្មី​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បង្ហាញ​ពី​ក្តី​បារម្ភ​ថ្មី​ទៀត ...

ចេង សុខហ័ង
http://bit.ly/2oBa077

ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​សេវា​អនឡាញ

ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Cambodia Post E-Solution ដើម្បី​ផ្តល់​សេវាកម្ម​លក់​ទំនិញ និង​សេវាកម្ម​តាម​អនឡាញ ដោយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​អំឡុង​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2o7FNvV

​ក្រុម​​អ្នក​​ភូមិ​​​មក​ពី​ខេត្ត​​​កោះកុង​​​​​​ចាញ់ក្តី​​​​ក្រុមហ៊ុន​ចម្ការ​អំពៅ​នៅ​​​សាលា​​​ឧទ្ធរណ៍​​​ក្នុង​​វិវាទដីធ្លី​​​

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានច្រានចោលសំណើអ្នកភូមិប្រាំគ្រួសារមកពីខេត្តកោះកុង ឱ្យធ្វើមោឃភាពកិច្ចព្រមព្រៀងដែលពួកគាត់បានធ្វើ៧ឆ្នាំមកហើយ ក្នុងការបោះបង់ដីរបស់ខ្លួនទៅឱ្យក្រុមហ៊ុនចម្ការអំពៅមួយក្នុងមូលដ្ឋាន ដោយផ្អែកលើហេតុផលថាពួកគាត់ត្រូវបានគេបង្ខិតបង្ខំ។​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37075

ក្រសួង​វប្បធម៌​សុំ​ យូណេស្កូ ​បញ្ចូល​ល្ខោន​ខោល និង​គុន​ល្បុក្កតោ​ជា​បេតិកភណ្ឌ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ​កាលពី​ចុង​ខែ​មីនា​សុំ​ដាក់​បញ្ចូល​ ល្ខោន ខោល និង គុនល្បុក្កតោ​ ខ្មែរ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ បន្ទាប់ពី​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ខ្មែរ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ...

ទូច សុខា
http://bit.ly/2oAZHQC

រដ្ឋ​កាត់​ដី​គម្រប​ព្រៃ និង​ដី​ក្រុមហ៊ុន​ ម៉ុងឫទ្ធី ជូន​ពលរដ្ឋ​កាន់កាប់

យោង​តាម​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​ ១៣ ​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ដែល​​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​​រាជកិច្ច​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០១៧ ​សម្រេច​ថា​កាត់​ផ្ទៃដី​ទំហំ​ ១៣៦១,៩៧ ​ហិកតា​ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២​​ និង​កាត់​ផ្ទៃដី​ទំហំ​ ៥៦,៥២ ហិកតា​​ចេញ​ពី ...

ទូច សុខា
http://bit.ly/2o7MAFX

ដើរ​ដាក់​អន្ទាក់​ឃើញ​គ្រាប់ B-40 រើស​ដំ​លេង ផ្ទុះ​ស្លាប់ និង​របួស​ក្មេង ២ នាក់

ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ក្មេងប្រុស​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ បន្ទាប់ពី​ពួកគេ​បាន​ដើរ​ដាក់​អន្ទាក់​កណ្ដុរ​ហើយ​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​រួច​យក​ទៅ​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ។ ...

ឃុត សុភចរិយា
http://bit.ly/2oYAQmc

ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​ ៩​ លាន​ដុល្លារ​

​នៅ​ក្នុង​ឆ្នាំ​ ២០១៦ ប្រៃសណីយ៍​កម្ពុជា​ដែល​ជា​ស្ថាប័នរដ្ឋ​​រក​ចំណូល​បានប្រមាណ​ ៩​ លាន​ដុល្លារ​​ នេះ​បើ​យោង​តាម​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​ហើយ​ចំណូល​ទាំងនេះ​គឺ​បាន​មក​ដោយសារ​តែ​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​ និង​វិនិយោគិន​បរទេស​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/37219/cambodia-post-delivers--9-million/

លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ស្នើ​ឱ្យ​បញ្ឈប់​ការ​រឹបអូស​ដី​ពី​មន្ត្រី​យោធា​

​មនុស្ស​ប្រមាណ​ ៤០​ នាក់​ ដែល​តំណាង​ឱ្យ​ ៥៩​ គ្រួសារ​មក​ពី​ភូមិ​មួយ​ក្នុង​ខេត្តបាត់ដំបង​ បាន​ដាក់​ញ្ញ​តិ្ត​ប្តឹង​សុំ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួក​គេ​ជាមួយនឹង​ក្រុម​ទាហាន​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/37235/hun-sen-asked-to-stop-military-land-seizure/

ចំណូល PPSEZ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ធ្លាក់​ចុះ​ជាង ៤២​ ភាគរយ

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​រហូត​ដល់​ជាង​ ៤២​ ភាគរយ​កាលពី​ឆ្នាំ​ ២០១៦ ដែល​នាំ​ឲ្យ​ប្រាក់​ចំណេញ​សុទ្ធ​ធ្លាក់ចុះ​ជាង​ ៦៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៥​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ផ្សារ​ហ៊ុន ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍​
http://bit.ly/2n9omfn

កំំណើន​​ចរាចរណ៍​​​កុងតេណ័រ​បង្កើន​ប្រាក់​ចំនេញ​របស់​កំពង់ផែ

កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​បញ្ជាក់​ថា​ កំណើន​ប្រាក់​ចំណេញ​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន​ ដោយសារ​ការ​កើនឡើង​នៃ​ចរាចរណ៍​កុង​តេ​ណ័​រ​និង​សេវា​ដឹក​ជញ្ជូន​តាម​រយៈ​កំពង់​ផែ​នៅ​រាជធានី​ភ្នំពេញ​ ព្រមទាំង​កំណើន​ប្រាក់​ចំណេញ​ពី​ការ​ជួល​សម្ភារៈ​បរិក្ខារ​និង​ការ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/more-container-traffic-buoys-ports-profits

ការធ្វើពាណិជ្ជកម្មដោយរលូនអាចបង្កើនការនាំចេញដល់​ ២ពាន់លាន​ដុល្លារ

ប្រទេស​កម្ពុជា​អាច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​បរទេស​របស់​ខ្លួន​បាន​រហូត​ដល់​ទៅ​១៦​ភាគរយ​ ស្មើ​និង​ប្រមាណ​២​ពាន់​លាន​ដុល្លារ​នៃ​តម្លៃ​ការ​នាំ​ចេញ​ ដោយ​អនុវត្ត​តាម​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​មួយ​ដែល​មាន​គោលបំណង​លប់​បំបាត់​របាំង​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ ...

Kali Kotoski
http://www.phnompenhpost.com/business/smooth-trade-put-2b-exports-reach

ប្រទេស​ថៃ​គ្រោង​នឹង​ទិញ​ទឹក​ពី​ប្រទេស​កម្ពុជា​

​ក្រុមហ៊ុន​ចុះបញ្ជី​ Eastern​ Water​ Resources​ Development​ and​ Management​ Plc​ ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ Universal​ Utilities​ Plc​ ដែល​ជា​ក្រុមហ៊ុន​មួយ​ផ្គត់ផ្គង់​​ទឹក​ម៉ា​ស៊ីន​​ គ្រោង​នឹង​ចំនាយ​ថវិកា​ប្រមាណ​ ២០០​ លាន​បាត​ (៦​ លាន​ដុល្លារ​)​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ដើម្បី ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37220/thailand-plans-to-buy-cambodian-water/

UN​ កាត់​បន្ថយ​ការ​ផ្តល់​មូលនិធិ​លើ​វិស័យ​សុខភាព​ដល់​ UN​ Women

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ទាញ​មូលនិធិ​នានា​សម្រាប់​ពេល​អនាគត​ពី​មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ​ (UNFPA)​ ដែល​ជា​ស្ថាប័ន​មួយ​ផ្តោត​ទៅ​លើ​សិទ្ធិ​បន្ត​ពូជ​សម្រាប់​ស្ត្រី​ និង​កុមារី​ ដោយ​អះអាង​ថា​ខ្លួន​បាន​អនុវត្តន៍​មូលនិធិ​ទាំងនេះ​ជួយ​ដល់​ការ​រំលូតកូន​ដោយ​បង្ខិតបង្ខំ​ និង ...

Mark Tilly
http://www.khmertimeskh.com/news/37230/us-cuts-funding-to-un-women---s-health-fund/

អាមេរិក​ផ្ដល់​ប្រាក់​ជិត​១០លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​(USAID)បាន​ផ្ដល់​សាច់​ប្រាក់​ចំនួន​៩,៨លាន​ដុល្លារ​អាមេរិក​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)​ ដែល​សាច់​ប្រាក់​នេះ​នឹង​កើន​ឡើង​ដល់​ប្រមាណ​២០លាន​ដុល្លារ​ក្នុង​រយៈ​ពេល​២០ឆ្នាំខាង​មុខ តាមរយៈ​ការ​ទទួល​ការ​ប្រាក់​ពី​ធនាគារ។ ...

ស៊ុន ណារិន
http://bit.ly/2nCfeuM

ស្ថានទូត​​​អាមេរិក​​​៖អង្គភាព​​​កិច្ច​​​ការ​​​មនុស្ស​​​ធម៌​​​អាមេរិក​​​​​​ត្រូវ​​​បាន​បង្ខំ​ឲ្យ​​ចេញ​​​ពី​​​កម្ពុជា​​​

ស្របពេលទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែមានភាពរកាំរកូសនឹងគ្នា ស្ថានទូតអាមេរិកបានលើកឡើងកាលពីម្សិលមិញថា អង្គភាពកងទ័ពជើងទឹក ដែលមានជំនាញខាងការងារមនុស្សធម៌ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសកម្ពុជា ដោយធ្វើឲ្យប៉ះពាល់ដល់គម្រោងជួយសហគមន៍ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ក្នុងនោះរួមមានដូចជាការសាងសង់មន្ទីរសម្ភពនិងបង្គន់អនាម័យតាមសាលារៀនជាដើម។ ...

Michael Dickison និង សេក ឧត្តម
http://www.cambodiadailykhmer.com/37052

ការអប់រំគ្មានឥទ្ធិពលដល់ការទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ កសិករ​កម្ពុជា​កំពុង​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ ដើម្បី​បង្កើន​ទ​ន្និ​ផល​កសិកម្ម​របស់​ពួក​គេ​ក្នុង​វិធាន​កសិកម្ម​មួយ​ដែល​មាន​គ្រោះថ្នាក់​ ហើយ​ការ​បង្កើន​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​ មិន​បាន​បង្ហាញ​ពី ...

Leonie Kijewski
http://www.phnompenhpost.com/national/education-not-curbing-use-pesticides-study

កម្ពុជា​ បញ្ជូន​អ្នក​ជំនាញ​​ទៅ​ដោះ​មីន​នៅ ​អ៊ីស្រាអែល

មជ្ឈមណ្ឌល​​កំចាត់​មីន​កម្ពុជា​នឹង​បញ្ជូន​​មន្ត្រី​ជំនាញ​ដោះមីន​របស់​ខ្លួន​ជាង​​ ២០ ​នាក់ និង​ឆ្កែ​ជាង​ ១០ ​ក្បាល​ដើម្បី​ទៅ​​បំពេញ​បេសកកម្ម​ដោះមីន​នៅ​ប្រ​ទេស​អ៊ីស្រាអែល​​រយៈពេល​បួន​ខែ​​​​ក្នុង​ក្របខ័ណ្ឌ​អង្គការ​កំចាត់​មីន​​អន្តរជាតិ ...

ទូច សុខា
http://bit.ly/2nRqLIA

US​ ផ្តល់​ប្រាក់​ ៥.៨​ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការ​ចងក្រង​ឯកសារ​អំពី​ខ្មែរក្រហម​

​សហរដ្ឋអាមេរិក​បាន​យល់ព្រម​នឹង​ផ្តល់​ថវិកា​បន្ថែម​ ៥.៨​ លាន​ដុល្លារ​ទៀត​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​អំពី​សម័យ​ខ្មែរក្រហម​ដែល​បាន​កើតឡើង​កាលពី​រយៈពេល​ជាង​ ២០​ ឆ្នាំ​មុន​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37192/us-gives--5-8m-to-preserve-khmer-rouge-records/

ផ្លូវ​ថ្មី​អាច​នឹង​ជា​ផ្លូវ​យន្តហោះ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ​ បាញ់​ សិក្សា​ថា​តើ​មហាវិថី​ដ៏​ធំ​បំផុត​របស់​រាជធានី​ភ្នំពេញ​អាច​នឹង​ប្រើប្រាស់​សម្រាប់​យន្តហោះ​ចុះ​ចត​នៅ​ពេល​បន្ទាន់​បាន​ ឬ​យ៉ាងណា​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37189/pm--new-road-could-be-a-runway/

ការ​លេង​ល្បែង​ថ្នាក់ VIP នៅ Naga កើន ៣៤%

ក្រុមហ៊ុន NagaCorp Ltd ដែល​ជា​ប្រតិបត្តិករ​កាស៊ីណូ និង​សណ្ឋាគារ NagaWorld នៅ​កម្ពុជា បាន​បង្ហាញ​កំណើន​នៃ​ការ​លេង​ល្បែង​តុ VIP ៣៤ ​ភាគរយ​រហូត​ដល់​ ៣,៧៣ ​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ទីផ្សារ​តុ​ល្បែង​ទូទៅ និង​ម៉ាស៊ីន​ហេ្គម​អេឡិចត្រូនិក (EGM) រក្សាបាន​កំណើនថេរ​។ នេះ​បើតាម​របាយការណ៍​ដែល​បានដាក់​ទៅ ...

Kali Kotoski
http://bit.ly/2nRrjhs

ស្ថាបនា​បាន​កម្ចី​៥០​លាន​​ដុល្លារពី​ធនាគារ​ជប៉ុន

ធនាគារ ស្ថាបនា ភីអិលស៊ី បាន​ទទួល​កម្ចី ​៥០​ លាន​ដុល្លារ​ពី​ធនាគារ​ជប៉ុន Mizuho Bank សាខា​ក្រុង​បាងកក ដើម្បី​បង្កើន​ផលបត្រ​ផ្ដល់​កម្ចី​ពាណិជ្ជកម្ម​របស់​ខ្លួន ខណៈ​ធនាគារ​នេះ​នឹង​បើក​ប្រតិបត្តិការ​នៅ​កម្ពុជា​ឆាប់ៗ​។​​​ ...

Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2ovUNEZ

យោធា ​កម្ពុជា-ឡាវ​ តានតឹង​ដាក់​គ្នា​ជា​អន្លើៗ​ ករណី​សាងសង់​ប៉ុស្តិ៍

កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​រយ​នាក់​​នៃ​ប្រទេស​ឡាវ​បាន​បញ្ជូន​មក​កាន់​តាម​បណ្ដោយ​ព្រំដែន​ទល់​មុខ​នឹង​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២ ខែ​ មេសា​ដែល​ស្ថិត​នៅក្នុង​ ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ដាក់​គ្នា​ក្នុង​រយៈពេល​ខ្លី​ ...

ម៉ិច ដារ៉ា
http://bit.ly/2n5UKz6

ការ​ជំនួស​តំណែង​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ នឹង​ចាប់ផ្តើម​

​រដ្ឋសភា​នឹង​ដឹកនាំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​ ដើម្បី​ប្រកាស​ពី​អ្នកតំណាង​សភា​ថ្មី​សម្រាប់​ខេត្តតាកែវ​ ជំនួស​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ដែល​បាន​ទទួលមរណភាព​កាលពី​ខែ​មុន​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/37194/sok-an---s-replacement-set-to-step-up/

ភ្លៀង និង​ខ្យល់​កន្ត្រាក់​នឹង​បន្ត​កើតឡើង​ដល់​ថ្ងៃ​ទី ៩ មេសា

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ព្យាករ​ថា​ភ្លៀង​កក់ខែ​ដែល​នាំ​មក​នូវ ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​មេសា​ហើយ​ថា​រដូវវស្សា​អាច​នឹង​មក​ដល់​នៅ​សប្ដាហ៍​ទី ១ នៃ​ខែ​ឧសភា​ដែល​លឿន​ជាង​ឆ្មាំ​មុនៗ​។ ...

ឃុត សុភចរិយា
http://bit.ly/2oSSKGX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VCWLW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!