ព័ត៌មាន
មនុស្ស ៧០ នាក់និងមធ្យោបាយដឹកឈើជាង ៦០ គ្រឿង ត្រូវបានឃាត់
មនុស្សប្រមាណជា ៧០ នាក់រួមនឹងមធ្យោបាយដឹកជញ្ជូនជាង ៦០ គ្រឿងត្រូវបានឃាត់សួរនាំរឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីតំបន់អភិរក្ស ដោយប្រើមធ្យោបាយសូកប៉ាន់មន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធនៅតាមផ្លូវជាច្រើនស្ថាប័ន។ ...
ផាក់ ស៊ាងលី
http://bit.ly/2o03I0w
ពិដានការប្រាក់បង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃមីក្រូហិរញ្ញវត្ថុកម្ពុជា
ក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋាភិបាលកម្ពុជាបានបង្គាប់ឲ្យស្ថានប័នមីក្រូហិរញ្ញវត្ថុកំណត់ការប្រាក់លើកម្ចីថ្មី និងកម្ចីបន្ថែមលើបំណុលចាស់ ក្នុងអត្រាខ្ពស់បំផុតត្រឹម១៨ភាគរយក្នុងមួយឆ្នាំ ចាប់តាំងពីថ្ងៃទី១ ខែមេសានេះតទៅ។ ...
Robert Carmichael និង ខាន់ សុគុំមនោ
http://khmer.voanews.com/a/interest-cap-poses-body-blow-for-cambodian-microfinance/3783282.html
កែវ រ៉េមី៖ រដ្ឋាភិបាលមានគុណសម្បត្តិស្មើមេឃក្នុងការការពារសិទ្ធិ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃម្សិលមិញបានចាត់ទុករបាយការណ៍និងការបន្តរិះគន់ពីបញ្ហាសិទ្ធិមនុស្សរបស់ប្រធានក្រុមសមាជិកសភាអាស៊ានថាជាការរំលោភលើគោលការណ៍អាស៊ាននិងមិនគោរពលើអធិបតេយ្យភាពកម្ពុជាខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានគុណសម្បត្តិស្មើមេឃក្នុងការការពារសិទ្ធិមនុស្សដែល ...
ប៉ិច សុធារី
http://bit.ly/2np4v8L
បុណ្យទន្លេនៅស្ទឹងត្រែង បង្ហាញពីសក្ដានុពលសម្រាប់ឱកាសវិនិយោគ
ពិធីបុណ្យទន្លេលើកទីបីនៅខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរចំនួនប្រមាណ១៤០០០០នាក់ទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីព្រឹត្តិការណ៍ ៣ថ្ងៃនេះបានបញ្ចប់។ នេះបើយោងតាមក្រសួងទេសចរណ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2o09rDH
ក្រសួងឲ្យម្ចាស់រោងចក្របើកប្រាក់ឈ្នួលឲ្យកម្មករពីរដងមួយខែ
សហជីពមានការគាំទ្រទៅដល់ចំណាត់ការរបស់ក្រសួងការងារលើការកំណត់ឲ្យនិយោជកអនុវត្តនូវមាត្រា១១៦ នៃច្បាប់ស្ដីពីការងារដោយតម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាសបើកប្រាក់ឈ្នួល ២ដងក្នុង១ខែជូនដល់កម្មករនិយោជិក ដោយក្រសួងបានកំណត់ចាប់ផ្តើមនៅដើម ...
មុំ គន្ធា
http://bit.ly/2np3jSL
លោកនាយករដ្ឋមន្ត្រីអំពាវនាវកុំប្រមាថគ្នា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីម្សិលមិញបានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ គោរពក្រមសីលធម៌ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនិងចៀសវាងប្រើប្រាស់ការឃោសនារបស់ខ្លួនដើម្បីរិះគន់ វាយប្រហារ ឬប្រមាថលើគណបក្សនយោបាយដទៃទៀត។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2o017Ur
ក្រសួង នឹងដាក់ពិន័យអ្នកឡើងថ្លៃសេវាកម្មហួសហេតុពេលបុណ្យ
ក្រសួងទេសចរណ៍កាលពីថ្ងៃព្រហស្បតិ៍សបា្តហ៍មុនបានដាក់ចេញនូវសេចក្តីប្រកាសទប់ស្កាត់ការឡើងថ្លៃទំនិញហួសហេតុក្នុងអំឡុងពេលពិធីបុណ្យធំៗនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងលើកកម្ពស់និងជំរុញភ្ញៀវទេសចរក្នុងស្រុកឲ្យទៅទស្សនាកម្សាន្តនៅតាមតំបន់ ...
សុខ ចាន់
http://bit.ly/2o03bMp
កំណើនភ្ញៀវទេសចរគំរាមកំហែងដល់និរន្តរភាពនៃតំបន់អង្គរ
យោងតាមទិន្នានុប្បវត្តិនៃបេតិកភណ្ឌវប្បធម៌ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ការទទួលស្គាល់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតនៅជុំវិញពិភពលោកជាសម្បត្តិបេតិកភណ្ឌពិភពលោកពីអង្គការយូណេស្កូ បានធ្វើអោយមានកំណើនភ្ញៀវទេសចរខ្លាំងដែលបានគំរាមកំហែងដល់ ...
Matt Surrusco
https://www.cambodiadaily.com/news/world-heritage-status-tourists-threaten-angkor-preservation-127067/
ផ្ទះមួួយខ្នងបានបាក់ចូលក្នុងទន្លេ ខណៈផ្ទះផ្សេងទៀតត្រូវបានផ្លាស់ប្តូរទីតាំង
កាលពីថ្ងៃសៅរ៍ ក្នុងស្រុកស្អាងខេត្តកណ្តាល ផ្ទះមួយខ្នងបានបាក់ចូលទៅក្នុងទន្លេបាសាក់ ខណៈដែលផ្ទះពីរខ្នងទៀតហៀបនឹងបាក់ ហើយផ្ទះប្រាំបីខ្នងផ្សេងទៀត ត្រូវបានរុះរើ និងផ្លាស់ប្តូរទីតាំង នេះបើតាមការរៀបរាប់របស់មន្ត្រីនៃក្រសួង ...
ទូច សុខា
http://www.phnompenhpost.com/national/house-collapses-river-others-removed
ដំរីព្រៃ ១១ ក្បាលត្រូវបានសង្គ្រោះពីរណ្ដៅ
សត្វដំរីព្រៃ ១១ ក្បាលត្រូវបានជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ក្នុងតំបន់ការពារកែវសីមាក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីបានជាប់ក្នុងរណ្តៅគ្រាប់បែកដោយគ្មានអ្វីស៊ីអស់ពេល ៤ ថ្ងៃ ប៉ុន្តែក្រុមអ្នកល្បាតនឹងបន្តតាមដានហ្វូងដំរីនេះដើម្បីឲ្យដឹងច្បាស់ថាហ្វូងដំរីនេះអាច ...
ម៉ិច ដារ៉ា
http://bit.ly/2n8CC3A
Vinamilk នឹងទិញភាគហ៊ុនទាំងស្រុងពី Angkormilk
ក្រុមហ៊ុនVinamilkដែលជាក្រុមហ៊ុនផលិតទឹកដោះគោធំរបស់រដ្ឋវៀតណាម មានបំណងនឹងចំណាយទឹកប្រាក់ជិត ១១លានដុល្លារ ដើម្បីទិញភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុនAngkormilk Dairy Products Co Ltd ដែលត្រូវបានស្គាល់ជាទូទៅថា ក្រុមហ៊ុន Angkormilk នេះបើយោងតាមប្រព័ន្ធ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/vinamilk-take-full-stake-angkormilk
រោងចក្រថាមពលធ្យូងថ្មមួយទៀត នឹងចំណាយ ៦០០ លានដុល្លារ
ក្រុមហ៊ុន Cambodian Energy II (CEL2) ដែលជាក្រុមហ៊ុនថាមពលម៉ាឡេស៊ី គ្រោងនឹងវិនិយោគទុន ៦០០ លានដុល្លារ ក្នុងការកសាងរោងចក្រថាមពលធ្យូងថ្មទំហំ ១៥០មេហ្គាវ៉ាត់ ក្នុងខេត្តព្រះសីហនុ។ រោងចក្រនេះនឹងក្លាយទៅជារោងចក្រថាមពលដើរ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/new-coal-fired-plant-billed-600-million
ប្រទេសកម្ពុជា ស្រីលង្កា និងអន្ទាក់បំណុលប្រទេសចិន
ការហូរចូលនៃជំនួយសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងប្រទេសស្រីលង្កា និងប្រទេសកម្ពុជា បាននាំមកនូវសំនួរជាច្រើនទាក់ទងទៅនឹងចេតនានៅពីក្រោយនៃកម្ចីដ៏សន្ធឹកសន្ធាប់នេះ។ របាយការណ៍ឆ្នាំ ២០១៦ មួយរបស់អង្គការមូលនិធិរូបិយ ...
វ៉ា វាសនា និង Sovinda Po
http://www.atimes.com/article/cambodia-sri-lanka-china-debt-trap/
រដ្ឋាភិបាលគម្រាមចាត់វិធានការតាមផ្លូវច្បាប់ដល់ក្រុមអ្នកតវ៉ាសិទ្ធិដីធ្លី
ក្រសួងពាណិជ្ជកម្មបានគម្រាមថានឹងចាត់វិធានការតាមផ្លូវច្បាប់ណាមួយប្រឆាំងនឹងជនណាដែលចូលរួមក្នុងការតវ៉ាប្រឆាំងក្រុមហ៊ុនចម្ការអំពៅដែលមិនមានអំនះអំណាងនៅក្នុងជម្លោះនេះ។ ...
ក្រសួងការងារឲ្យម្ចាស់រោងចក្រ យកចិត្តទុកដាក់កម្មករខ្លួនក្នុងរដូវក្ដៅ
ដោយបារម្ភពីការប៉ះពាល់ដល់សុខភាពរបស់កម្មករ-កម្មការិនីក្នុងរដូវក្តៅជាពិសេសការបង្កឲ្យមានការដួលសន្លប់នៅកន្លែងធ្វើការ ក្រសួងការងារ បានធ្វើការណែនាំដល់បណ្តាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ចំពោះកម្មកររបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2om5h5M
SLN ច្រានចោលថា ក្រុមហ៊ុនប្រឈមការបិទទ្វារ
SLN Meat Supplies ដែលជាក្រុមហ៊ុនសត្ដឃាតគោអូស្ត្រាលីដំបូងនៅកម្ពុជា ច្រានចោលសេចក្ដីរាយការណ៍ព័ត៌មានក្នុងស្រុក ដែលថាទីសត្ដឃាតនេះប្រឈមនឹងការបិទទ្វារ ដោយអះអាងថា សុន្ទរកថាថែ្លងដោយរដ្ឋមន្ដ្រីក្រសួងកសិកម្មពីសប្ដាហ៍មុនត្រូវបានដកស្រង់អត្ថន័យខុស។ ...
Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2n7EIA4
UN សន្យាផ្តល់ជំនួយដល់សាលាក្តីកាត់ទោសខ្មែរក្រហម
ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ បានសន្យានឹស្វែងរកជំនួយមូលនិធិបន្ថែមទៀតដើម្បីគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា នេះបើឱ្យដឹងពីទីស្តីការគណៈរដ្ឋមន្ត្រី។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36896/un-vows-khmer-rouge-trial-aid/
ផ្ទះសំបែងបានបំផ្លាញដោយសារបាក់ដីច្រាំងទន្លេ
ផ្ទះប្រជាពលរដ្ឋប្រមាណ ១០ ខ្នងនៅតាមច្រាំងទន្លេបាសាក់ ខេត្តកណ្តាល ត្រូវបានបំផ្លាញនៅពេលដែលផ្នែកខ្លះនៃច្រាំងទន្លេត្រូវបានបាក់ចូលក្នុងទឹកកាលពីថ្ងៃសៅរ៍។ លោក សយ សារ៉ាវ័ន្ត ស្នងការរងស្រុកស្អាង បានមានប្រសាសន៍ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36893/river-landslide-destroys-homes/
ស្នងការខេត្តកំពង់ធំ រងចោទរឿងពុករលួយត្រូវដកតំណែង
ស្នងការនគរបាលខេត្តកំពង់ធំលោកជូសំអានដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយពីសំណាក់មន្ត្រីនគរបាលក្រោមឱវាទត្រូវបានថ្នាក់លើដកហូតតំណែងចេញពីស្នងការនគរបាលខេត្តកំពង់ធំ ហើយនេះបើយោងតាមការឲ្យដឹងពីមន្ត្រីនគរបាល ...
ប៊ុត រស្មីគង្គា
http://bit.ly/2nm3puu
បក្សនយោបាយអំពាវនាវពលរដ្ឋ កុំឲ្យច្រឡំលើលេខរៀងពេលបោះឆ្នោតឃុំ-សង្កាត់
គណបក្សនយោបាយធំៗពីរបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័ន្តច្រឡំលើលេខរៀងរបស់គណបក្សខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានចាប់ផ្តើមចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ...
ប៉ិច សុធារី
http://bit.ly/2n8lZFb
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្មហើយកាលពីថ្ងៃសុក្រសបា្តហ៍មុននៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយអត្ថន័យរួមនៃសេចក្តីព្រាងច្បាប់មិនត្រូវបានកែប្រែនោះទេ។ ...
សុខ ចាន់
http://bit.ly/2nlGOOl
កាំកុងត្រូលអំពាវនាវឲ្យប្រយ័ត្នអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មកំពុងចាត់វិធានការរាំងខ្ទប់ការនាំចូលនិងអំពាវនាវដល់សាធារណជន ចៀសវាងការប្រើប្រាស់ផលិតផលអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារ ឈ្មោះ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie’s Club brand» ក្រោយពីរដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានរកឃើញប្រភពនៃការពុលម្ហូបអាហារដែលបង្កគ្រោះថ្នាក់ដល់អ្នក ...
ប៉ិច សុធារី
http://bit.ly/2n8rO5u
NBC យល់ព្រមសម្រួលលក្ខខណ្ឌ ដើម្បីជួយ MFI
ធនាគារជាតិនៃកម្ពុជា (NBC) បានយល់ព្រមជាគោលការណ៍លើការសម្រួលលក្ខខណ្ឌ សំខាន់ៗមួយចំនួនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីជា ជំនួយក្នុងការកាត់បន្ថយថ្លៃ ប្រតិបត្តិការ និងដើម្បីឲ្យគ្រឹះស្ថានទាំងនោះអនុវត្តការដាក់ពិតានអត្រាការប្រាក់ ១៨ ភាគរយ ក្នុងមួយឆ្នាំងាយស្រួលជាង ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2nOjTP0
កសិករជាង ៧០ គ្រួសារទទួលយកសំណងពីក្រុមហ៊ុនចម្ការអំពៅ ប៉ុន្តែ ១០២ គ្រួសារទៀតបដិសេធ
ជម្លោះដីធ្លីដ៏វែងឆ្ងាយមួយរវាងកសិករ ១៧៥ គ្រួសារ និងក្រុមហ៊ុនចម្ការអំពៅពីរ ដែលត្រូវបានចោទពីបទលួចដីរបស់ពួកគេ បានឈានដល់ការធ្វើសេចក្តីសន្និដ្ឋានហើយកាលពីថ្ងៃព្រហស្បត្តិនេះ បន្ទាប់ពីកសិករ ៧៣ គ្រួសារ បានយល់ព្រមទទួល ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/more-than-70-farmers-accept-sugar-compensation-but-102-refuse-127005/