រដ្ឋាភិបាល
សេចក្តីអំពាវនាវ ស្តីពីការត្រៀមលក្ខណៈសម្បត្តិរបស់សេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងការងើបឡើងវិញ (Recovery) ក្រោយជំងឺឆ្លងរលាកផ្លូវដង្ហើមប្រភេទថ្មី (Post Covid-19)
កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឲ្យបានកាន់តែប្រសើរជាងមុននៅក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង ស្តីពី ការបន្តអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ខណ្ឌគោលដៅ នៃការផ្តល់សេវា (រដ្ឋបាលឃុំ រដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងការផ្តល់សេវានៅមណ្ឌលសុខភាព) និងផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅថ្នាក់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនៃរាជធានី ខេត្ត
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ...
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
សេចក្តីណែនាំស្តីពី ការការពារសុខភាព និងជីវភាពរបស់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រលប់មកភូមិកំណើតវិញក្នុងកំឡុងពេលការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយស្តីពីការការពារសុខភាព និងជីវភាពរបស់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រលប់មកភូមិកំណើតវិញក្នុងកំឡុងពេល ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្ដីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីជូនដំណឹងមួយស្តីពីការ រឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានគោលបំណងក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការរឹត ...
អគ្គស្នងការដ្ឋាននគរបាលជាតិ
សេចក្តីថ្លែងការណ៍របស់មន្ត្រីនាំពាក្យក្រសួងបរិស្ថានជុំវិញការធ្វើសកម្មភាពអនាធិបតេយ្យរបស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួននៅក្នុងតំបន់ការពារធម្មជាតិ
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវឱ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម នានា ដែលបាននិងកំពុងធ្វើសកម្មភាពដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។ ...
ក្រសួងបរិស្ថាន
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយក្រសួងព័ត៌មានក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី "ការសិក្សាពីចម្ងាយ" និង"ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក"
នៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ក្រសួងអប់រំបានចេញសេចក្តីប្រកាសមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្តីពីការសហការ រវាងក្រសួងអប់រំ និងក្រសួងព័ត៌មានក្នុងការផលិតកម្មវិធី “ ការសិក្សាពីចម្ងាយ” ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹង ស្តីពីការចាប់ផ្តើមអនុវត្តអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងស្តីពីច្បាប់ចរាចណ៍ផ្លូវគោក
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងថានគរបាលនឹងចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះតទៅដែលប្រាក់ ...
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សេចក្ដីជូនដំណឹង ការរកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលលាងសម្អាតដៃ
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងមួយ ស្តីពីការររកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលលាងសម្អាតដៃ។ សេចក្ដីជូនដំណឹង បានបន្តថា បានរកឃើញនូវសារធាតុមេតាណុល រហូតទៅដល់ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយស្តីពីនីតិវិធីដើម្បីស្នើសុំការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់រោងចក្រ សហគ្រាស ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តការរឹតបន្តឹងការធ្វើដំណើរចូលមកកម្ពុជារបស់ជនបរទេសជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស អំពីការបន្តអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរ និងការផ្អាកមិន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីសម្រេចស្តីពីការបញ្ចប់សពលភាពបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច បញ្ចប់សពលភាពបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរាតត្បាត ...
រាជរដ្ឋាភិបាលកម្ពុជា
សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលេីកទី៣៦ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើ ...
រាជរដ្ឋាភិបាលកម្ពុជា
បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញបទបញ្ជាមួយមានគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈពិសេសនាពេលបច្ចុប្បន្នមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការ ...
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា
សេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ចំពោះម្ចាស់រថយន្តនិងអ្នកធ្វើដំណើរដោយមធ្យបាយដឺកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់
នៅថ្ងៃទី០៥ ខែមេសាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយស្តីពីវិធានការ ការពារការចម្លង វីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្តនិងអ្នកធ្វើដំណើរដោយមធ្យបាយដឺកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០ ...
ក្រសួងសុខាភិបាល
សេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ភស្ស និងសេវាពាក់ព័ន្ធផ្សេងៗ
នៅថ្ងៃទី ០៥ ខែមេសាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្ការការពារការចម្លងវីរុសកូវីដ១៩ សម្រាប់ហាងកាត់សក់ ហាងធ្វើសក់ និងសេវាកម្មពាក់ព័ន្ធ។ វិធានការណ៍នេះមានគោលបំណង ទប់ស្កាត់ការរីករាលដាលនៃ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម”
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្តីពីការដាក់ឱ្យ ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម”។ មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹក ប្រាក់ ...
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
សេចក្តីប្រកាសរបស់ក្រសួងអប់រំស្តីពីការស្នើសុំផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេសជាបណ្ដោះអាសន្ន
នៅថ្ងៃទី ០២ ខែមេសាឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយ ទាក់ទងនឹងការស្នើសុំផ្អាក ជាបណ្តោះអាសន្ន នូវរាល់អាជីវកម្មហាត់ប្រាណ នៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវី ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
កាលពីថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើ់ម្បីត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជា៖ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
សេចក្តីជូនដំណឹង ស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ន នូវការនាំចេញស្រូវ និងអង្ករស ទៅក្រៅប្រទេស
នៅថ្ងៃទី ៣០ ខែមីនា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តក្នុងសន្និសីទសារព័ត៏មានមួយ ដែលធ្វើឡើងនៅវិមានរដ្ឋសភាដើម្បីធានាដល់សន្តិសុខស្បៀង ក៏ដូចជាស្ថិរភាពតម្លៃស្រូវអង្ករនៅលើទីផ្សារ។ យោងតាមសេចក្តីសំរេចនេះ ក្រសួងពាណិជ្ជកម្ម ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦
នៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមានរបៀបវារៈតែមួយ គឺ ការបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ...
អគ្គលេខាធិការដ្ឋានរដ្ឋសភា
សេចក្តីណែនាំ ដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ស្ដីពីវិធានការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
កាលពីថ្ងៃទី ២៧ ខែមីនា ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោកកម្ពុជា-ថៃ ...
ក្រសួងមហាផ្ទៃ
វិធានការរឹតបន្តឹងការធ្វើដំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា (កូវីដ-១៩)
ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានារបស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង អំពីការផ្អាកដំណើរការសេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុង (City Bus) និងកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ទាំងអស់ ឱ្យបាន ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងលេខ ០០៩/២០ ស្តីពីការតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករនិយោជិក
នៅថ្ងៃទី ២៣ ខែ មីនា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីតម្រូវការក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់កម្មករ។ ទាំងកម្មករ និងនិយោជកមានកាតព្វកិច្ចផ្តល់ព័ត៌មានទំនាក់ទំនងឱ្យបានត្រឹមត្រូវ។ សម្រាប់កម្មករនិយោជិ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ