លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីអំពីដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាពីថ្ងៃទី ៧ - ៨ ខែមករា ឆ្នាំ២០២២ ថាបានធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) អោយដំណើរការទៅមុខ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ