សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)
នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)។
នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនៅដំណាច់ខែមីនា ឆ្នាំ២០២២ ខាងមុខ សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៦:៣០ នាទី នៅ Aquation Park (កោះពេជ្រ)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ