លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។ នៅក្នុងកិច្ចសន្ទនានាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នាលើទំនាក់ទំនងទ្វេភាគី និងលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាប្រធានអាស៊ាននាពេលបច្ចុប្បន្នដើម្បីគាំទ្រអោយមានដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ