សេចក្តី​ប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ស្តី​ពី​ដំណើរការ​ជ្រើសរើស​សមាសភាព​ គ​ធ​.​ខ​ប​ ទាំង​ ២៥​ រាជធានី​ ខេត្ត​

​នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​ ២០២២​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ស្តី​ពី​ដំណើរការ​ជ្រើសរើស​សមាសភាព​ គ​ធ​.​ខ​ប​ ទាំង​ ២៥​ រាជធានី​ ខេត្ត​។​ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា​ គ​.​ជ​.​ប​ បាន​ជ្រើសរើស​ដោយ​ជោគជ័យ​នូវ​សមាជិក​ចំនួន​ ៧​ រូប​ ដើម្បី​ចូលរួម​ធ្វើ​ជា​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​ ខេត្ត​នីមួយៗ​។​ បេក្ខភាព​ដែល​ជាប់​ទាំងអស់​ត្រូវ​បាន​ឆ្លងកាត់​វិញ្ញាសារ​ប្រឡង​សំណួរ​សរសេរ​-QCM​ និង​សម្ភាសន៍​ចំណេះដឹង​ទូទៅ​ទាក់ទង​ការ​បោះ​ឆ្នោត​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf