លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប៊ូ​យ​ ថា​ញ់​សឺ​ន​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​ ១៩-២០​ ខែមករា​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ២១​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប៊ូ​យ​ ថា​ញ់​សឺ​ន​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​ ១៩-២០​ ខែមករា​ ឆ្នាំ​២០២២​។​ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកឧត្តម​ ប៊ូ​យ​ ថា​ញ់​សឺ​ន​ បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf