ទស្សនកិច្ចសិក្សាអំពីផលប៉ះពាល់វិនិយោគចិននៅកម្ពុជា
កាលពីដើមខែសីហាឆ្នាំ២០១៩ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំទទួលក្រុមនិស្សិតស្រាវជ្រាវវ័យក្មេងជនជាតិចិនមួយក្រុមដោយជោគជ័យ ដើម្បីធ្វើទស្សនកិច្ចសិក្សាលើផលប៉ះពាល់វិនិយោគចិននៅកម្ពុជា។ កម្មវិធីស្រាវជ្រាវនេះត្រូវបានរៀបចំឡើងដោយ China House ដែលជាសហគ្រាសសង្គមមួយដែលបញ្ជូនយុវជនពីប្រទេសចិនទៅក្រៅប្រទេសដើម្បីធ្វើគម្រោងស្រាវជ្រាវ ដោយមានគោលដៅបណ្តុះបណ្តាលអ្នកជំនាញជនជាតិចិនវ័យក្មេងឱ្យមានទំនាក់ទំនងជាមួយសហគមន៍ជនជាតិចិននៅក្រៅប្រទេស និងនៅលើពិភពលោក។
នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០១៩ បន្ទាប់ពីការស្ទង់មតិ និងអង្កេតនៅទីវាលនៅតំបន់អភិវឌ្ឍន៍ចិនក្នុងខេត្តព្រះសីហនុនិងខេត្តកោះកុងអស់រយៈពេលមួយសប្តាហ៍មក អូឌីស៊ីបានរៀបចំសិក្ខាសាលាដើម្បីចែករំលែកមួយនៅការិយាល័យរបស់យើង ដោយបានអញ្ជើញភាគីពាក់ព័ន្ធមួយចំនួនដែលជាអ្នកជំនាញលើការស្រាវជ្រាវពីការវិនិយោគជនជាតិចិននៅកម្ពុជា ដើម្បីស្តាប់និងចែករំលែកយោបល់លើលទ្ធផលស្រាវជ្រាវដែលបង្ហាញដោយក្រុមនិស្សិតវ័យក្មេង។
អូឌីស៊ីសូមថ្លែងអំណរគុណដល់លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានផ្តល់នូវទិដ្ឋភាពទូទៅស្តីពីយន្តការដែលមានស្រាប់សម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការចូលរួមជាមួយការវិនិយោគរបស់ចិន និងសមាជិកក្រុមប្រឹក្សាភិបាលរបស់អូឌីស៊ី លោកស្រី ស៊ីន គឹមស៊ាន ដែលបានចូលរួមក្នុងការចែករំលែកចំនេះដឹងរបស់លោកស្រីជាមួយក្រុមនិសិត្ស និងផ្តល់មតិយោបល់លើការស្រាវជ្រាវដែលពួកគេបានរកឃើញ។ យើងក៏សូមថ្លែងអំណរគុណចំពោះដៃគូរបស់យើង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានចូលរួមសិក្ខាសាលានេះ ព្រមទាំងក្រុមការងារអូឌីស៊ីសម្រាប់ការចែករំលែកទិដ្ឋភាពទូទៅនៃការបង្ហាញទិន្នន័យជារូបភាពដល់ក្រុមនិស្សិតដើម្បីប្រើប្រាស់ក្នុងការរចនារបាយការណ៍ស្រាវជ្រាវរបស់ពួកគេ។
ដើម្បីអានរបាយការណ៍សិក្សាពេញលេញសូមចុចលើនេះ៖ ការវិនិយោគរបស់ចិននៅកម្ពុជា