សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិលបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់២០នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាននិងខេត្តផ្សេងៗទៀត។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf