សេចក្តីប្រកាសព័ត៌មានស្តីពីការបដិសេធការលុបចោល MoU ឆ្នាំ២០០០
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបដិសេធការលុបចោល MoU ឆ្នាំ២០០០។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានសុពលភាព និងជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មការ JBC។ សេចក្តីប្រកាសនេះក៏បានបញ្ជាក់ថា ភាគីថៃមិនអាចយកច្បាប់ក្នុងស្រុកមកលុបកិច្ចព្រមព្រៀងនេះបានឡើយ ហើយការលុបនឹងផ្ទុយច្បាប់អន្តរជាតិ និងប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាមព្រំដែន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
