សេចក្តីប្រកាស

សេចក្ដីជូនដំណឹង​ ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ អំពី​សេចក្តី​ប្រុង​ប្រយ័ត្ន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។​ សេចក្តីជូនដំណឹង ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តី​អំពាវនាវ​ ស្តី​ពី​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​របស់​សេវាកម្ម​សណ្ឋាគារ​ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ ក្នុង​ការ​ងើបឡើង​វិញ​ (Recovery)​ ក្រោយ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ (Post​ Covid-19)

កាលពី​ថ្ងៃ​ទី​ ៨​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​ត្រៀមលក្ខណៈ​សម្បត្តិ​ ដោយ​ពង្រឹងគុណភាព​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​កំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​ ការ​ការពារ​សុខភាព​ និង​ជីវភាព​របស់​បងប្អូន​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​បរទេស​ ឬ​បាន​វិល​ត្រលប់​មក​ភូមិកំណើត​វិញ​ក្នុង​កំឡុង​ពេល​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​ការ​ការពារ​សុខភាព​ និង​ជីវភាព​របស់​បងប្អូន​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​បរទេស​ ឬ​បាន​វិល​ត្រលប់​មក​ភូមិកំណើត​វិញ​ក្នុង​កំឡុង​ពេល ...

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជាមួយ​ក្រសួង​ព័ត៌មាន​ក្នុង​ការ​រៀបចំ​ផលិត​ និង​ផ្សព្វផ្សាយ​កម្មវិធី​ "​ការ​សិក្សា​ពី​ចម្ងាយ​"​ និង​"​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​"

​នៅ​ថ្ងៃ​ទី​ ២០​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ ស្តី​ពី​ការ​សហការ​ រវាង​ក្រសួង​អប់រំ​ និង​ក្រសួង​ព័ត៌មាន​ក្នុង​ការ​ផលិតកម្ម​វិធី​ “​ ការ​សិក្សា​ពី​ចម្ងាយ​” ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ការ​រក​ឃើញ​សារធាតុ​មេតា​ណុ​ល​ក្នុង​ផលិតផល​អាល់កុល​លាង​សម្អាត​ដៃ​

​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ស្តី​ពី​ការ​រ​រក​ឃើញ​សារធាតុ​មេតា​ណុ​ល​ក្នុង​ផលិតផល​អាល់កុល​លាង​សម្អាត​ដៃ​។​ សេចក្ដីជូនដំណឹង​ បាន​បន្ត​ថា​ បាន​រក​ឃើញ​នូវ​សារធាតុ​មេតា​ណុ​ល​ រហូត​ទៅ​ដល់ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​ការ​ព្យួរ​កិច្ចសន្យាការងារ​ និង​ការ​ផ្អាក​បង់​ភាគទាន​ ប​.​ស​.​ស​.​ សម្រាប់​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ១៧​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​នីតិវិធី​ដើម្បី​ស្នើ​សុំ​ការ​ព្យួរ​កិច្ចសន្យាការងារ​ និង​ការ​ផ្អាក​បង់​ភាគទាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ សម្រាប់​រោងចក្រ​ សហគ្រាស ...

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ទាញយក៖ pdf

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​របស់​ជនបរទេស​ជា​បណ្តោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ជម្រាប​ជូន​ ឯកឧត្តម​ លោក​ជំទាវ​ ឯកអគ្គរាជទូត​ លោក​ លោកស្រី​ អគ្គ​កុងស៊ុល​ និង​ កុងស៊ុល​កិត្តិយស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ អំពី​ការ​បន្ត​អនុវត្ត​វិធានការ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​ និង​ការ​ផ្អាក​មិន ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​ បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សុន្ទរកថា​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លេ​ី​ក​ទី​៣៦​ បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ បាន​បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩​ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩

​នៅថ្ងៃទី​ ០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញបទបញ្ជា​មួយ​មាន​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នា​ពេល​បច្ចុប្បន្ន​មិន​ឲ្យ​ជំងឺ​នេះ​រាលដាល​ឈាន​ចេញពី​ដំណាក់កាល​ នៃ​ការ​ឆ្លង​ដោយសារ​ការ​នាំ​ចូល​ពី​ប្រភព​ខាងក្រៅ​ទៅ​ដល់​ដំណាក់កាល​នៃ​ការ ...

រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា

ទាញយក៖ pdf

អង្គការសហប្រជាជាតិ​បារម្ភ​អំពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​របស់​កម្ពុជា​

នៅ​ថ្ងៃ​ទី​៩​ ខែមេសា​ អ្នកជំនាញ​ អ​.​ស​.​ប​ បាន​ផ្ញើ​លិខិត​ឧបាស្រ័យ​មួយ​ច្បាប់​ ដែល​បង្ហាញ​កង្វល់​អំពី​សេចក្តីព្រាងច្បាប់​របស់​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។​ យោង​តាម​អ្នកជំនាញ​ឯករាជ្យ​ ប្រសិនជា​ត្រូវ​បាន​អនុម័ត​ ច្បាប់ ...

អ្នករាយការណ៍ពិសេសកម្ពុជា

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០​នាក់​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​វិធានការ​ ការពារ​ការ​ចម្លង​ វីរុស​កូ​វី​ដ​១៩​ ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ នៅ​តាម​កន្លែង​កាត់សក់​ ថែរក្សា​ស​ម្ភ​ស្ស​ និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ ស្តី​ពី​វិធាន​ការណ៍​បង្ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ សម្រាប់​ហាង​កាត់សក់​ ហាង​ធ្វើ​សក់​ និង​សេវាកម្ម​ពាក់ព័ន្ធ​។​ វិធាន​ការណ៍​នេះ​មាន​គោលបំណង​ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​ស្តី​ពី​ការ​ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​នៅ​ទូ​ទាំង​ប្រទេស​ជា​បណ្ដោះអាសន្ន​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ទាក់ទង​នឹង​ការ​ស្នើ​សុំ​ផ្អាក​ ជា​បណ្តោះអាសន្ន​ នូវ​រាល់​អាជីវកម្ម​ហាត់ប្រាណ​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី ...

ក្រសួងអប់រំ យុវជន​ និងកីឡា

ទាញយក៖ pdf

​សេចក្តីណែនាំ​ ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ស្ដី​ពី​វិធានការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩

កាលពី​ថ្ងៃ​ទី​ ២៧​ ខែមីនា​ ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ ការ​សម្របសម្រួល​ និង​ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)

ដើម្បី​កាត់​បន្ថយ​ និង​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ និង​ស្រប​តាម​វិធានការ​នានា​របស់​បណ្តា​ប្រទេស​អាស៊ាន​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​វិធានការ​រឹត​បន្តឹង​ជា​បណ្តោះអាសន្ន​ ការ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ថែម​ពីលើ​វិធានការ​របស់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លិខិត​របស់​ក្រសួងការបរទេស​ជូន​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១៩​ខែ​មិ​នា​ឆ្នាំ​២០២០​ ក្រសួងការបរទេស​បាន​ចេញ​លិខិត​មួយ​ជូន​ស្ថានទូត​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​បិទ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​វៀតណាម​ មក​ប្រទេស​កម្ពុជា​តាម​គ្រប់​ ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវអាកាស​។​ ការ​ធ្វើ​ដំណើរ​ចូល ...

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ក្រសួងសុខាភិបាលនឹងប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩

នៅថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាល និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងក្នុងការប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ត្រួតពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 ។ វិធានការនេះធ្វើឡើងដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ ​ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ការ​សម្រេច​បន្ថែម​អគារ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ដែល​មាន​ចំណុះ​១០០​គ្រែ​មួយ​ទីតាំង​ទៀត​

​នៅ​ថ្ងៃ​ទី​១៦​ខែ​មិ​នា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេច​ក្តិ​ប្រកាស​មួយ​ស្តី​ពី​ការ​បន្ថែម​អគារ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​ ពីលើ​មន្ទី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ដែល​មាន​ស្រាប់​។​ អគារ​ថែទាំ​ព្យាបាល​ជំងឺ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ ស្ដី​ពី​ការ​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ការ​ជួបជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្ដី​ពី​ការ​បិទ​នូវ​ការ​ជួបជុំ​បែប​សាសនា​ (​សាសនាព្រះពុទ្ធ​ សាសនា​ឥ​ស្លា​ម​ សាសនា​គ្រឹ​ស្ទ​ និង​សាសនា​ផ្សេងៗ​ទៀត​)​ជា​បណ្ដោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​ រហូត​ដល់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ស្តី​ពី​ការ​បិទ​ KTV​ និង​រោង​ភាពយន្ត​ នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​បិទ​ KTV​ និង​រោង​ភាពយន្ត​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​ កំពុង​រីក​រាលដាល​ជាស​កល​។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ស្តី​ពី​ការ​រក​ឃើញ​០៦​ករណី​ថ្មី​ទៀត​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ ០៣​ ករណី​ថ្មី​ ជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ វិជ្ជមាន​វីរុស​កូ​ទី​ជ​១៩

នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​ សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​ថ្មី​ ០៩​ករណី​ ដែល​ក្នុង​នោះ​មាន​ ០៦​ករណី​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឲ្យ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​ការ​ដាក់​បម្រាម​ផ្អាក​ជនបរទេស​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ នៅ​ថ្ងៃ​ដដែល​ ​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ពិសេស​ ការី​ទេសចរណ៍​ដែល​ទទួល​កញ្ចប់​ទស្សនកិច្ច​ពី​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប​ និង​អា ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ការ​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-Learning)​ សម្រាប់​ជំនួយ​ដល់​សិស្សានុសិស្ស​

នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-Learning)​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២​ ដែល​បាន ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JvUUz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!