អង្គការសហប្រជាជាតិបារម្ភអំពីច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នរបស់កម្ពុជា
នៅថ្ងៃទី៩ ខែមេសា អ្នកជំនាញ អ.ស.ប បានផ្ញើលិខិតឧបាស្រ័យមួយច្បាប់ ដែលបង្ហាញកង្វល់អំពីសេចក្តីព្រាងច្បាប់របស់ប្រទេសកម្ពុជា ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ យោងតាមអ្នកជំនាញឯករាជ្យ ប្រសិនជាត្រូវបានអនុម័ត ច្បាប់នេះអាចរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិខាងសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី ហើយនិងសិទ្ធិក្នុងការដើរហើរ ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អ្នករាយការណ៍ពិសេសកម្ពុជា