លិខិតរបស់ក្រសួងការបរទេសជូនស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំរាជធានីភ្នំពេញ
នៅថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ ក្រសួងការបរទេសបានចេញលិខិតមួយជូនស្ថានទូតវៀតណាមនៅប្រទេសកម្ពុជា ស្តីពីការបិទការធ្វើដំណើរពីប្រទេសវៀតណាម មកប្រទេសកម្ពុជាតាមគ្រប់ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀតណាម និង ការធ្វើដំណើរចូលប្រទេស វៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់នឹងត្រូវផ្អាកជា បណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣:៥៩ យប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមាន គោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវ ឱ្យបង្អៀងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ