សេចក្ដីជូនដំណឹង​ ស្ដី​ពី​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជាមួយ​ក្រសួង​ព័ត៌មាន​ក្នុង​ការ​រៀបចំ​ផលិត​ និង​ផ្សព្វផ្សាយ​កម្មវិធី​ “​ការ​សិក្សា​ពី​ចម្ងាយ​”​ និង​”​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​”

​នៅ​ថ្ងៃ​ទី​ ២០​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ ស្តី​ពី​ការ​សហការ​ រវាង​ក្រសួង​អប់រំ​ និង​ក្រសួង​ព័ត៌មាន​ក្នុង​ការ​ផលិតកម្ម​វិធី​ “​ ការ​សិក្សា​ពី​ចម្ងាយ​”​ និង​ កម្មវិធី​“​ ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​”​ ។​ វា​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ ការ​បិទ​សាលារៀន​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​ ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ មេរោគ​កូ​វិ​ដ​១៩​ ។​ ក្រសួង​នឹង​ធ្វើការ​ចាក់​ផ្សាយ​វី​ដេ​អូ​នៃ​កា​បង្រៀន​គ្រប់​កំរិត​នៃ​ការ​អប់រំ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​។​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf