ព័ត៌មាន​

ច្បាប់​សហជីព​នឹង​បញ្ជូន​ទៅ​សភា​ចុង​ឆ្នាំ​នេះ

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ដែល​មេដឹកនាំ​សហជីព​ឯករាជ្យ​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​ច្បាប់​ដែល​បង្កើត​ឡើង​ដើម្បី​រឹតត្បឹត​សិទ្ធិ​សេរីភាព​សហជីព​​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៅ​ខែ​ក្រោយ​ហើយ​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​ធ្វើការ​អនុម័ត​នៅ​ចុង​ឆ្នាំ ...

មុំ គន្ធា
http://bit.ly/1VMpL3G

៦ ខែ​ដើម​ឆ្នាំ​ក្រសួង​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ជនបរទេស​ជាង​ ២ ​ម៉ឺន​នាក់

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​ប័ណ្ណ​ និង​សៀវភៅ​ការងារ​ដល់​ជនបរទេស​ដែល​​មក​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចំនួន ២ ម៉ឺន​ ៥ ពាន់​នាក់​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៥ ដែល​តួលេខ​នេះ​​មាន​ការ​កើនឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។   ...

ប៉ិច សុធារី
http://bit.ly/1CGoW6u

រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​អះអាង​ថា ពលកម្ម​កុមារ​មាន​តិចតួច​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​

រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មាន​ករណី​​កម្មករ​អនីតិជន​​តិច​តួច​ណាស់​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ ដែល​ “​យើង​អាច​រាប់​ពួកគេ​​​ដោយ​​ម្រាមដៃ​បាន​” ប៉ុន្តែ​មន្ត្រី​សហជីព​មួយ​រូប​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/25837/

ក្រសួង​ទុក​ពេល ៤៥ ថ្ងៃ​ឲ្យ​ក្រុមហ៊ុន Rice Natural ដោះ​ស្រាយ​បណ្តឹង​ពលករ

ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបាន​កំណត់​ពេល​ ៤៥ ថ្ងៃ ឲ្យ​ក្រុម​ហ៊ុន​​ Rice Natural Co.,Ltd ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ផ្អាក​ធ្វើ​សកម្មភាព​ជ្រើស​រើស​ពលករ​ថ្មី និង​ដោះ​ស្រាយ​ឲ្យ​ពលករ​ចំនួន​ ២៨២ នាក់​ដែល​បាន​ប្តឹង​ទាមទារ​សង​ប្រាក់​វិញ​ឲ្យ​បាន​ចប់​សព្វគ្រប់ ក្នុង​ករណី​ធ្វើ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1PH3Wzy

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ព្រមាន​មន្ត្រី​ទាក់ទិន​នឹង​ប័ណ្ណការងារ​ជន​បរទេស

លោក អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ព្រមាន​មន្ត្រី​អំពី​ការ​រៀបចំ​បែប​បទ​ប័ណ្ណ​ការងារ​សម្រាប់​បុគ្គលិក​ បរទេស ឲ្យ​ប្រកាន់​ខ្ជាប់់​យ៉ាងម៉ឹងម៉ាត់​នូវ​ច្បាប់​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ទាំង​អស់ បើ​ពុំ​នោះ​ទេ​ប្រឈម​នឹង​ការ​ចុះ​មក​ពិនិត្យ​ពី​សំណាក់​អង្គភាព​ប្រឆាំង​ អំពើ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22626/

រដ្ឋ​​​មន្ត្រីក្រសួង​​​ការងារ​​​មាន​​​ប្រសាសន៍​​​ថា សហជីព​​​គ្មាន​​​ហេតុផល​​​ដែល​​​ត្រូវតវ៉ា​​​

កាល​​​ពី​​​ម្សិល​​​មិញ លោក អិុត​​​ សំហេង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22560/

ក្រុម​ហ៊ុន​ Adidas សរសើរ​ការ​ដំឡើង​ប្រាក់​ខែកម្មករ

ប្រព័ន្ធ​ឃោសនា​រដ្ឋ បាន​រាយការណ៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា តំណាង​ម្នាក់​មក​ពី​ក្រុម​ហ៊ុន Adidas ដែល​ផលិត​សម្លៀក​បំពាក់​កីឡា បាន​សរសើរ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា។ ...

Sean Teehan
http://bit.ly/1yFIrXu

GMAC ថា​ឆ្នាំ​ថ្មី​កម្មករ​អាច​រក​ចំណូល​សរុប​រហូត $២៥០

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នា​សប្តាហ៍​នេះ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា តាម​រយៈ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី កម្មករ​ម្នាក់​អាច​រក​ចំណូល​បាន​រហូត​ដល់ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​អ្នក​ខ្លះ​ថា តួលេខ​ប៉ាន់​ប្រមាណ​នេះ​គឺជា​ការ​បំប៉ោង​យ៉ាង​ខ្លាំង។ ក្រសួង​ការងារ​កាល ...

មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz

កិច្ច​ចរចា​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ ឆ្នាំ​២០១៥ បាន​ជាប់​គាំង​ជា​ថ្មី

ក្រុម​ការងារ​ត្រីភាគី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចរចា​និង​ផ្តល់​អនុសាសន៍​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​នៃ​ក្រសួង​ការងារ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ក្រោយ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា​បាន​ឈប់​ប្រជុំ​បន្ទាប់​ពី​ឈាន​ដល់​ភាព​ជាប់​គាំង។ ក្រុម​ការងារ​នេះ​ដែល​មាន ...

Sean Teehan និង មុំ គន្ធា
http://bit.ly/1tgzjqE

សហជីព​​​និង​​​សមាគម​​​ការងារ​​​ដាក់​​​សម្ពាធ​​​លើ​​​ក្រសួង​​​ការ​​​ងារ​​​ជុំវិញ​​​ច្បាប់​​​ចុះបញ្ជី

បុគ្គលិក​​​ប្រហែល​១០០នាក់​​ដែល​តំណាង​ឲ្យ​សហជីព​ និង​សមាគម​ការ​ងារ​ចំនួន​ប្រាំបី​បាន​ជួប​ជុំគ្នា​នៅ​មុខ​ក្រសួង​ការ​ងារ​កាលពី​ម្សិលមិញ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​​បន្ធូរបន្ថយ​តម្រូវ​​​ការ​ចុះ​បញ្ជី ដែល​ពួកគេ​លើក​ឡើង​ថា ត្រូវ​បាន​ប្រើ​ដើម្បី​រារាំង ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20245/

ក្រសួង​បង្កើត​ក្រុម​ការងារ​ពិភាក្សា​រឿង​ប្រាក់​ឈ្នួល​កម្មករ

ក្រសួង​ការងារ នឹង​បង្កើត​ក្រុម​ការងារ​មួយ ដែល​មាន​សមាសភាព ២៧ រូប​ចូល​រួម​ជជែក​ពិភាក្សា​ជា​លក្ខណៈ​ត្រី​ភាគី ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​វិស័យ​កាត់ដេរ​សម្រាប់ ឆ្នាំ​២០១៥ មុន​នឹង​គណៈកម្មការ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច​ពី​បញ្ហា​នេះ​នៅ ខែ​វិច្ឆិកា ខាង​មុខ។ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​ថ្លែង​ឲ្យ​ដឹង​បែប​នេះ ...

ប៉ិច សុធារី
http://bit.ly/1w216dU

រដ្ឋាភិបាល​គ្រោង​បង្កើត​ក្រុម​ការងារ​ចរចា​ប្រាក់​ខែ​កម្មករ​នៅ​សប្តាហ៍​ក្រោយ

រដ្ឋា​ភិបាល​គ្រោង​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​ត្រី​ភាគីមួយ​ សម្រាប់​ជជែក​ស្វែង​រក​ដំណោះ​ស្រាយការ​ដំឡើង​ប្រាក់​ខែ​ឆ្នាំ​២០១៥ សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ។​ នេះ​បើ​យោង​តាម​លោក​អ៊ិត សំហេង ​រដ្ឋម​ន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​អង្គារ​នេះ។​ លោក ​អ៊ិត សំហេង ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/more-negotiations-planned-ahead-of-cambodia-minimum-wage-decision/2483570.html

​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​ចូល​ឆ្លើយ​សំណួរ​របស់​សមាជិក​សភា​

បើ​យោង​តាម​ការ​រាយ​ការ​ណ៏​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​បានអោយ​ដឹង​ថា​ រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​យល់ព្រម​បង្ហាញ​ ខ្លួន​នៅរ​ដ្ធ​សភា​នា​ថ្ងៃនេះ​ដើម្បី​ឆ្លើយ​សំណួរ​ដែល​ទាក់ទង​និង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ របស់​កម្មករ​កាត់ដេរ​ សេចក្តីព្រាងច្បាប់ ...

ម៉ិច ដារ៉ា
http://www.cambodiadaily.com/news/labor-minister-to-face-lawmakers%e2%80%88questions-69768/

ក្រសួង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ប្រើ​បុគ្គលិក​បរទេស​មិន​លើស​ពី ១០%

ក្រសួង​ការងារ បាន​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន សហគ្រាស ឬ​គ្រឹះស្ថាន​នានា​ត្រូវ​ជ្រើស​រើស​និយោជិត ជា​ជន​ជាតិ​បរទេស​មិន​ឲ្យ​លើស​ពី ១០ ភាគ​រយ​នៃ​ចំនួន​កម្មករ​និយោជិត​ជា​ជនជាតិ​ខ្មែរ​សរុប​នោះ​ទេ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​តម្លៃ​ហត្ថ​ពលកម្ម​ជនជាតិ​ខ្មែរ​ជា​អាទិភាព។ ...

សែន ដាវីត
http://bit.ly/1u5ZeRf

ការិយាល័យ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលករ​ចំណាក​ស្រុក​ត្រូវ​បាន​បង្កើត​បន្ថែម​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​

យោងតាម​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​លិខិត​ឆ្លង​ដែន​នឹង​ត្រូវ​បង្កើត​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​បន្ថែម​ទៀត​ ដើម្បី​ជួយ​សម្រួល​ដំណើរ​ការ​ធ្វើ​ចំណាកស្រុក​សាជាថ្មី​សម្រាប់​ពល​ករ​កម្ពុជា​ ដែល​នឹង​ត្រឡប់​​ទៅ​ប្រទេស​ថៃ​វិញ​។ លោក ម៉ៅ ច័ន្ទតារា ប្រធាន​នាយក​ដ្ឋាន​លិខិត ...

ផន បុប្ផា
http://www.cambodiadailykhmer.com/news/17581/

រដ្ឋាភិបាល​បើក​ការិយាល័យ​បួនកន្លែង​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ឲ្យ​កម្មករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

យោង​តាម​ប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន​បួន​កន្លែង​ដើម្បី​រៀប​ចំ​ឯកសារ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​ចង់​ទៅ​រក​ការ​ងារ​ស្រប​ច្បាប់​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​នឹង ...

ផន បុប្ផា
http://www.cambodiadailykhmer.com/news/17386/

ពលករ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​និង១៨​នាក់​​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​របប​យោធា​ថៃ​ចាប់​ បញ្ជូន​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​មក​ប្រទេស​កំណើត​វិញ​ចំនួន ២ នាក់​ទៀត​បាន​ស្លាប់ និង ១៨ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង ខេត្ត ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/U5zmHf

គណៈកម្មការ​ប្រឹក្សា​ការងារ​អនុម័ត​លើ​នីតិវិធី​យន្តការ​ពិភាក្សា​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ

គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អនុម័ត​ នីតិវិធី​និង​យន្តការ​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​របស់​កម្មករ​ ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ដេរ​ស្បែក​ជើង នៅ​ក្រសួង​ការងារ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​ថ្លែង​ក្រោយ​ការ​ប្រជុំ​ថា គណៈកម្មការ ...

មុំ គន្ធា
http://bit.ly/U5yEKl

ប្រទេស​កូរ៉េខាងត្បូង​បដិសេធ​ការស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​​កូដកម្ម

កាល​​ពីម្សិលមិញ ​លោក គីម ហាន ស៊ូ (Kim Han-soo)ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​ប្រទេស​កម្ពុជា បាន​បដិសេធ​​ថាមិនបាន​​សុំឲ្យ​​ក្រសួងការ​ងារ​​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បញ្ឈប់​​កូដ​​កម្ម​​​មួយ​នៅឯ​រោង​ចក្រ​កាត់​ដេរ​ ​ជា​​របស់​​​ជនជាតិ​កូរ៉េ​​ខាង​ត្បូង ...

ហ្សមប៊រ ភីធឺរ៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/15129/

កម្ពុជា​និង​ថៃ​ព្រម​បង្កើត​ច្រក​សម្រាប់​ពលករ

មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្ពុជា និង ថៃ បាន​ព្រម​ព្រៀង​បង្កើត​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ នៅ​ក្នុង​ខេត្ត​ចំនួន ៣ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលករ ខ្មែរ ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ ប្រទេស​ថៃ ដើម្បី​ចៀសវាង​ការ​ឆបោក​ពី​មេ​ខ្យល់ និង​ការ​បាញ់​ប្រហារ​តាម​ព្រំដែន។ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ បាន​និយាយ​ទៅ ...

មុំ គន្ធា
http://postkhmer.com/national/1-national-news/113817-2014-05-02-04-07-39

បន្ថែម​លើ​បញ្ញត្តិ​ឲ្យ​ឈប់​បុណ្យចូលឆ្នាំ​បី​ថ្ងៃ​សហជីព​នឹង​ស្នើ​ឲ្យ​កម្មករ​បន្ត​កូដកម្ម​តាម​ផ្ទះ​ ៧​ថ្ងៃ​

​ក្រសួង​ ការងារ​ បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ឲ្យ​អ្នកគ្រប់គ្រង​រោងចក្រ​ទាំងអស់​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ពី​ថ្ងៃ​ ទី​១៤​ ដល់​ថ្ងៃ​ ទី​១៦​ ខែមេសា​ ខាង​មុខ​នេះ​ខណៈ​មេដឹកនាំ​សហជីព​ជំរុញ ...

មុំ គន្ធា
http://www.postkhmer.com/national/1-national-news/112712-2014-04-02-03-00-06

សហជីព​១៨​ អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​ឲ្យ​បំភ្លឺ​កម្មករ​

សហជីព​សហព័ន្ធ​និង​សមាគម​ប្រមាណ​ជា​ ១៨​ នឹង​ដាក់​លិខិត​អញ្ជើញ​ទៅ​ដល់​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​និង​តុលាការ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ ឲ្យ​មក​ឆ្លើយឆ្លង​ជាមួយ​កម្មករ​ កម្មការិនី​ ជុំវិញ​បញ្ហា​ប្រាក់​ឈ្នួល​នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ ...

មុំ គន្ធា
http://www.postkhmer.com/national/1-national-news/111343-2014-03-03-03-08-36

បណ្ដា​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មានការ​ចាត់វិធានការ​ប្រឆាំង​នឹង​កូដកម្ម​

បណ្ដា​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ “​ចាត់វិធានការ​”​ ប្រឆាំង​មេដឹកនាំ​សហជីព​ ដែល​ពួក​គេ​ចោទ​ ប្រកាន់​ថា​ បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ និង​បាតុកម្មហិង្សា​។​ ​សហជីព​គាំទ្រ​គណបក្សកាន់អំណាច​ទាំងនេះ ...

អូន ភាព
http://www.cambodiadailykhmer.com/news/9768/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j4z8T
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!